សេដ្ឋី​នី​ថៃ​រួម​ភេទ​មួយ​ថ្ងៃ​២៨​ដង ឈ្លោះ​គ្នា​ជាមួយ​អតីត​ប្ដី​ទី​៩​​ក្នុង​កម្មវិធី​ផ្សាយ​ផ្ទាល់

  • 2017-09-12 02:18:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កាល​ពី​ពេល​ថ្មី​ៗ​នេះ លោក​ស្រី Leena ដែល​ត្រូវ​បាន​គេ​ស្គាល់​យ៉ាង​ទូលំទូលាយ​ក្រោយ​ពេល​ប្រកាស​រក​ប្ដី​វ័យ​ក្មេង​ដែល​អាច​ឡើង​គ្រែ​ជាមួយ​ខ្លួន​២៨​ដង​ក្នុង​១​ថ្ងៃ​នោះ បាន​ចូល​រួម​ក្នុង​កម្មវិធី​កម្សាន្ត​មួយ​លើ​ទូរទស្សន៍។

នៅ​ទី​នោះ​ អ្នក​មេម៉ាយ​អាយុ​៥៦​ឆ្នាំ​បាន​និយាយ​ពី Rangsee អតីត​ប្ដី​ទី​៩​ដែល​មាន​អាយុ​២៤​ឆ្នាំ។ នាង​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពេល​បែក​គ្នា ប្រុស​ក្មេង​រូប​នេះ​បាន​ដើរ​និយាយ​ដើម​នាង​គ្រប់​ទី​កន្លែង ថែម​ទាំង​ប្រឌិត​ថា​ នាង​កើត​អេដស៍​ទៀត​ផង។ មក​ដល់​ត្រឹម​នេះ នាង​ផ្ទុះ​កំហឹង​ជា​ខ្លាំង។

ខណៈ​អ្នក​មេម៉ាយ​ស្ដុក​នេះ​កំពុង​ខឹង​ខ្លាំង​នោះ យុវជន​​ Rangsee ក៏​ចូល​មក​ស្ទូឌីយោ ធ្វើ​ឲ្យ​នាង​ខឹង​លើស​ដើម។ គ្រាន់​តែ​ឃើញ​អតីត​ស្នេហា​ចាស់​ភ្លាម Leena ក៏​ចង្អុល​មុខ​ជេរ​គេ​តែ​ម្ដង។ បើ​កុំ​តែ​ពិធី​ករ​ចាប់​ទាន់​​ នាង​អាច​ហក់​ចូល​វាយ​គេ​ក៏​ថា​បាន។

បើ​ទោះ​បី​ជា Rangsee បាន​លើក​ដៃ​សំពះ​សូម​ទោស​យ៉ាង​ណា​ក៏​ដោយ ក៏​សេដ្ឋី​នី​រូប​នេះ​ប្ដេជ្ញា​ចិត្ត​ថា​នឹង​មិន​​​លើកលែង​ឲ្យ​ជា​ដាច់​ខាត។ គួរ​បញ្ជាក់​ផង​ដែរ​ថា ក្នុង​កម្មវិធី​នេះ​ដែរ អ្នក​ស្រី Leena ក៏​បាន​នាំ​ប្ដី​ទី​១២​របស់​នាង​ចូល​រួម​ផង​ដែរ៕

អ្នកស្រី Leena និងប្ដីទី១២
រូបភាពជាមួយប្ដីទី៩ កាលនៅល្អូកល្អឺន

ប្រភព៖ webtretho ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម