មាន​​​ហេតុ​ផល​​ច្បាស់​លាស់​ ដែល​មនុស្ស​ស្រី​ម្នាក់​លែង​ជឿ​លើ​​ True Love

  • 2017-09-12 01:51:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

True Love​ មិន​មែន​ងាយ​ស្រួល​រក​ដូច​ក្នុង​រឿង​នោះ​ទេ​ហើយ​មាន​មនុស្ស​ជា​ច្រើន​ដែល​បោះ​បង់​ជំនឿ​លើ​ខ្លួន​ឯង​ក្នុង​ការ​ស្វែង​រក​វា។​ ​មាន​ហេតុផល​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​​មនុស្ស​ស្រី​ខ្លះ​គិត​បែប​នេះ៖

១. លែង​ទុកចិត្ត​

មនុស្ស​ដែល​គេ​ធ្លាប់​ទុក​ចិត្ត​អស់​ពី​បេះដូង​​បែរ​ជា​ក្បត់​​​គេ​ហើយ​យក​ចិត្ត​ស្មោះ​មក​​លេង​សើច​​​ទៅ​វិញ។ វា​គឺ​ជា​កត្តា​ដែល​ធ្វើ​ឲ្យ​​ស្ត្រី​ម្នាក់​នោះ​​លែង​មាន​ជំនឿ​លើ​ស្នេហា​ត​ទៅ​ទៀត។​

២. ភាព​​ច្បាស់​លាស់​ប្រាកដ​ប្រជា

​វា​ប្រហែល​ជា​អ្វី​ដែល​ពិបាក​ស្វែង​រក​បំផុត​រហូត​ដល់​​គេ​​គិត​ថា​ប្រហែល​គ្មាន​បុរស​បែប​នេះ​ទេ​លើ​លោក​​នេះ។ ស្នេហា​ពិត​ប្រហែល​កើត​មាន​តែ​ក្នុង​រឿង​ប៉ុណ្ណោះ។

៣. ការ​ភ័យ​ខ្លាច​

ខ្លាច​នឹង​ទទួល​យក​ការ​ឈឺ​ចាប់​ម្ដង​ទៀត។​ ខ្លាច​អ្នក​ក្រោយ​ដូច​អ្នក​មុន​ដែរ។

ហេតុ​ផល​ទាំង​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​​មនុស្ស​ស្រី​អស់​​ជំនឿ​លើ​ស្នេហា​ពិត​។ សម្រាប់​គេ​ True Love​ គ្រាន់​តែ​ជា​ពាក្យ​បោកប្រាស់​ប៉ុណ្ណោះ​​៕

ចុច​អាន៖ បើ​មនុស្ស​ស្រី​អស់​អី​ត្រូវ​និយាយហើយ ស្នេហា​​ក៏​ជិត​ឈាន​ដល់​ផ្លូវ​បញ្ចប់​ដែរ

ប្រភព៖ Likelovequotes ប្រែ​សម្រួល៖ Chhai Yarith

អត្ថបទពេញនិយម