​ប្រវត្តិ​ស្នេហ៍​១២​ឆ្នាំ​របស់ Taew Natapohn ពិត​ជា​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មិន​ច្រណែន​មិន​បាន

  • 2017-09-11 06:31:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្នេហា​រវាង​តារា​សម្ដែង​ថៃ​Taew Natapohn និង​មិត្ត​ប្រុស Thon Aach ត្រូវ​បាន​ចាត់​ទុក​ថា​ជា​គូ​ស្នេហ៍​ដ៏​គួរ​ឲ្យ​ច្រណែន​មួយ​គូ​ ដោយ​គូ​ស្នេហ៍​មួយ​គូ​នេះ​បាន​ស្រឡាញ់​ មើល​ចិត្ត​​គ្នា​ជាង​មួយ​ទសវត្ស​​ហើយ​​តែ​មិន​ទាន់​រៀបការ​ ប៉ុន្តែ​ក៏​មិន​ធ្លាប់​មាន​បញ្ហា​អ្វី​នោះ​ដែរ។ មិន​តែ​ប៉ុណ្ណោះ​អ្នក​ទាំង​ពីរ​ក៏​តែង​បង្ហាញ​នូវ​រូបភាព​ផ្អែមល្ហែម​រួម​គ្នា​ឲ្យ​អ្នក​គាំទ្រ​បាន​ឃើញ​ជានិច្ចកាល​ទៀត​ផង។ ថ្ងៃ​នេះ​យើង​មក​មើល​ទាំង​អស់​គ្នា​ថា​ស្នេហា​របស់​អ្នក​ទាំង​ពីរ​​ផ្អែមល្ហែម និង​ជ្រាល​ជ្រៅ​យ៉ាង​ណា​ក្នុង​រយៈ​ពេល​កន្លង​មក តាម​រយៈ​ការ​ពិត​ទាំង​១០​យ៉ាង​ខាង​ក្រោម៖

១. និយាយ​ពី​អាជីព Taew Natapohn គឺ​ជា​តារា​សម្ដែង​ជួរ​មុខ​មួយ​រូប ខណៈ Thon Aach គឺ​ជា​បុគ្គលិក​ផ្នែក​យុទ្ធសាស្ត្រ​ទីផ្សារ នៅ​ធនាគារ KBank។

២. ស្នេហា​របស់​អ្នក​ទាំង​ពីរ ប្រើ​ពេល​វេលា​មើល​ចិត្ត​គ្នា​ចំនួន ១២ឆ្នាំ​ហើយ​គិត​មក​ដល់​ពេល​នេះ។

៣. អ្នក​ទាំង​ពីរ​ចាប់​ផ្ដើម​ស្គាល់​​គ្នា តាំង​ពី​ Taew នៅ​រៀន​ថ្នាក់​ទី​៩ ដោយ​សារ Taew គឺ​ជា​មិត្តភ័ក្ដិ​ប្អូន​ស្រី​របស់ Thon។

៤. Taew គឺ​ជា​ស្នេហា​ដំបូង​របស់ Thon តែ​ម្ដង ដោយ​សារ​នាង​មាន​សម្រស់​គួរ​ឲ្យ​ចាប់​ចិត្ត និង​មាន​បុគ្គលិកលក្ខណៈ​ដែល​ Thon ត្រូវការ។

៥. ដំបូង​ឡើយThon មិន​ហ៊ាន​ញ៉ែ​​ Taew ដោយ​ផ្ទាល់​ទេ ប៉ុន្តែ​ដោយ​ដឹង​ថា Taew ចូលចិត្ត​ស្ដាប់​ចម្រៀង Thon ក៏​ផ្ញើ​ចម្រៀង​មួយ​បទ​មាន​ចំណង​ជើង​ថា “คิดลึก” (គិតជ្រៅ) ឲ្យ​នាង​បាន​ស្ដាប់ ដើម្បី​ជា​​ឲ្យ​នាង​បាន​ដឹង​ពី​ចិត្ត​របស់​គេ​ខ្លះ។

៦. Thon ត្រូវ​ចំណាយ​ពេល​តាម​ញ៉ែ១ឆ្នាំ​និង​៧​ខែ ទម្រាំ​អាច​ក្លាយ​ជា​សង្សារ​របស់​ Taew បាន។

៧. តាំង​ពី​ថ្ងៃ​ដំបូង​ដែល​ពួក​គេ​សម្រេច​ចិត្ត​​ធ្វើ​ជា​សង្សារ ទំនាក់ទំនង​របស់​ពួក​គេ​ក៏​ស្ថិត​ក្រោម​ក្រសែ​ភ្នែក​ចាស់​ទុំ​រហូត។

៨. Thon ធ្លាប់​បង្ហើប​ឲ្យ​ដឹង​ថា​ចង់​រៀបការ​នៅ​ពេល​ខ្លួន​មាន​អាយុ ៣៤ឆ្នាំ ប៉ុន្តែ​ពេល​នេះ​គេ​ទើប​អាយុ ៣១ឆ្នាំ​ប៉ុណ្ណោះ ដូច្នេះ​អ្នក​គាំទ្រ​ត្រូវ​ចាំ ៣ឆ្នាំ​ទៀត​ទើប​អាច​ឃើញ Taew ស្លៀក​ឈុត​រៀបការ។

៩. នៅពេល Thon ញ៉ែ​ Taew នោះ សាមីខ្លួន​គឺ​ជា​អ្នក​ចែចង់​ដោយ​ខ្លួន​ឯង​ទាំង​អស់ ដោយ​មិន​មាន​ការ​ជួយ​ ឬ​ក៏​គាំទ្រ​ពី​ប្អូន​ស្រី​ឡើយ ព្រោះ​នាង​មិន​ចង់​ឲ្យ​​បង​ប្រុស​ជាមួយ​មិត្ត​ក្លាយ​ជា​សង្សារ​នឹង​គ្នា​ដោយ​ខ្លាច​ថា​បើ​មាន​រឿង​បែក​គ្នា​ខ្លួន​នាង​នឹង​លំបាក។

១០. Taew គឺ​ជា​មនុស្ស​ស្រី​ដែល​ពិបាក​ញ៉ែ​ខ្លាំង ព្រោះ Thon ត្រូវ​​សារភាព​សុំ​នាង​ធ្វើ​សង្សារ​​៣​ដង​ទើប​នាង​យល់​ព្រម ៕

ប្រភព៖ jaizaa ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម