ចង់​ក្លាយ​ជា​មិត្ត​ស្រី​មាន​កិត្តិយស និង​មានតម្លៃ ចាំ​ឲ្យ​ខាង​ប្រុស​ធ្វើ​រឿង ៦ យ៉ាង​នេះសិន

  • 2017-09-11 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដើម្បី​ក្លាយ​ជា​មិត្ត​ស្រី​មាន​តម្លៃ​ទាំង​សម្រាប់​ខ្លួន​ឯង និង​គ្រួសារ អ្នក​គប្បី​ចាំ​ឲ្យ​ខាង​ប្រុស​ធ្វើ​រឿង ៦ យ៉ាង​នេះ​សិន។ ព្រោះ​បើ​មិត្ត​ប្រុស​ពិត​ជា​ធ្វើ​បាន នោះ​ជា​ការ​គោរព និង​ស្រលាញ់​ស្មោះ៖

១.ចាំ​ឪពុក​ម្ដាយ​គេ​អញ្ជើញ ចាំ​ទៅ​លេង​ខាង​ផ្ទះ​គេ

បើ​កាលណា​ចាស់ទុំ​ក្នុង​ផ្ទះ​ជា​អ្នក​ហា​មាត់​អញ្ជើញ​ឲ្យ​ទៅ​លេង​ខាង​គ្រួសារ​គេ មាន​ន័យ​ថា​មនុស្ស​ស្រី​ម្នាក់​នោះ​មាន​ភាគរយ​ខ្ពស់​អាច​ក្លាយ​ជា​កូនប្រសា​ស្រី​តែម្ដង។ ព្រោះ​សូម្បី​តែ​ចាស់​ទុំ​ក៏​ចង់​ឃើញ​ចង់​ស្គាល់ ហើយ​ធ្វើឲ្យ​ខ្លួន​ឯង និង​គ្រួសារ​មាន​មុខមាត់ ជាជាង​សុំ​គេ​ទៅ​ទាំង​ដែល​គេ​មិន​ចង់។

២.ពេល​ទៅ​ដើរលេង គេ​ចូល​ខ្លួន​មក​សុំ​ម្ដាយ​ឪពុក​អ្នក

ចង់​ក្លាយ​ជា​មនុស្ស​ស្រី​មាន​តម្លៃ ទាល់តែ​ឲ្យ​មនុស្ស​ប្រុស​ធ្វើ​បែប​នេះ​មក​លើ​ខ្លួន។ បើ​គេ​ហ៊ាន​ចូល​មក​ជួប និង​អះអាង​ខ្លួន​ធានា​ជូន​អ្នក​ទៅ​ដើរ​លេង និង​ជូន​ត្រលប់​មក​វិញ​ដោយ​សុវត្ថិភាព​នៅ​ចំពោះ​មុខ​អ្នក​មាន​គុណ​ទាំង​ពីរ បញ្ជាក់​ច្បាស់​ថា​គេ​ឲ្យ​តម្លៃ​ខ្ពស់​ដល់​គ្រួសារ​ខាង​ស្រី។

៣.បើក​បង្ហាញ​ពី​ទំនាក់ទំនង

មនុស្ស​ប្រុស​ទាល់តែ​ស្រលាញ់​ច្បាស់ និង​ចង់​បាន​នារី​ណា​ជា​គូ​អនាគត​បាន​គេ​ព្រម​បើក​បង្ហាញ​ទំនាក់ទំនង​ជា​សាធារណៈ។ បែប​នេះ​អ្នក​នឹង​ក្លាយ​ជា​សង្សារ​មាន​ការ​ដឹងឮ ដោយ​មិន​ចាំបាច់​ខាង​ស្រី​ខ្លួន​ឯង​ជា​អ្នក​ប្រកាស​មុន។

៤.គោរព​ឲ្យ​តម្លៃ​ទាំង​នៅ​ចំពោះ​មុខ និង​ក្រោយ​ខ្នង

បើ​សង្សារ​តែងតែ​និយាយ​ពាក្យ​ល្អ​ៗ កាន់ជើង និង​ផ្ដល់​តម្លៃ​ដល់​អ្នក​គ្រប់​ពេល​នៅ​ចំពោះ​មុខ​មិត្តភ័ក្ដិ​គេ ទាំង​ដែល​មិត្ត​គេ​ចូលចិត្ត​និយាយ​ពាក្យ​អាក្រក់​ពី​អ្នក​ក៏​ដោយ។ មនុស្ស​ប្រុស​បែប​នោះ​ហើយ​ល្អ​បំផុត។

៥.មិន​បំពាន​លើ​រូបរាងកាយ​អ្នក

បើ​គេ​ជា​មនុស្ស​ប្រុស​ពិត និង​ចេះ​ផ្ដល់​កិត្តិយស​ដល់​មនុស្ស​ស្រី ដាច់ខាត​គេ​មិន​បំពាន​លើ​រូបរាង​កាយ​សង្សារ​ឡើយ។ មិន​តែ​ប៉ុណ្ណោះ​សូម្បី​តែ​សម្ដី ក៏​មិន​ដែល​និយាយ​អាសអាភាស​ដាក់​ដែរ។

៦.គោរព​ស្រលាញ់​គ្រួសារ​អ្នក

មិនមែន​តែ​មិត្ត​ស្រី​ទេ​ដែល​ត្រូវ​បាន​សង្សារ​គោរព​ស្រលាញ់ សូម្បី​តែ​គ្រួសារ​អ្នក​ក៏​គេ​ធ្វើ​បែប​នេះ​ដែរ​នោះ បញ្ជាក់​ថា​ជា​ការ​ផ្ដល់​កិត្តិយស​ដល់​ដៃគូ៕

ចុចអាន៖Sweet ​​កប់! ស្រី​ៗ​ដឹង​តែ​ស្រឡាញ់​ខ្លាំង​ម៉ង​បើ​មាន​សង្សារ​​​ចេះថត​បែប​នេះ​

អត្ថបទ៖ ទ្រី រ៉ាវី