ទោះកើតមកគ្មានដៃទាំងសងខាងនារីរូបនេះនៅតែអាច...

  • 2017-09-04 06:22:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្មេង​ស្រី​អភ័ព្វ ​Shin ​Wong ​ដែល​មាន​អាយុ ​១៧ ​ឆ្នាំ ​ទោះ​ជា​កើត​​មក​គ្មាន​ដៃ​ទាំង​សង​ខាង ​ហើយ​ជើង​ទាំង​ពីរ​មិន​ស្មើ​គ្នា​ក៏​ដោយ ​ប៉ុន្តែ​នាង​នៅ​តែ​បន្ត​ក្តី​ស្រមៃ​ក្លាយ​ជា​អ្នក​ផាត់​មុខ​ដ៏​ពូកែ​ម្នាក់​ដដែល​។

យុវតីរូបនេះ​ ចាប់​ផ្តើម​រៀន​ពី​វិធី​ផាត់​មុខ​តាម​រយៈ​ Youtube ​ដោយ​ប្រើ​ជើង​ទាំង​សង​ខាង​រហូត​ដល់​នាង​មាន​ជំនាញ​ផាត់​មុខ​បាន​ស្អាត​មិន​ចាញ់​ជាង​អាជីព​ឡើយ​។ មិន​តែ​ប៉ុណ្ណោះ​ ក្រៅ​ពី​សមត្ថភាព​ផាត់​មុខ​ដោយ​ប្រើ​ជើង​នេះ ​Shin ​Wong ​ថែម​ទាំង​ធ្លាប់​ទទួល​មេដាយ​មាស​ក្នុង​ការ​ប្រកួត​វាយ​កុំព្យូទ័រ ​កាត់​ត​រូបភាព ​និង​បង្កើត​ Web ​Page​ ទៀតផង៕

ចុចអាន៖គយគន់​សម្រស់​បវរកញ្ញា​ចក្រវាល​ទី​១​របស់​ឡាវ

ប្រភព៖ Mthai ប្រែ​សម្រួល៖ អ៊ុង រ័ត្នបញ្ញា

អត្ថបទពេញនិយម