ពេល​ថត​រូបចេះ​តែ​មិន​ដឹង​ធ្វើ​កាយវិការ​ម៉េច​សម​មែន​ទេ? Style ទាំង​ ១២​ នេះ​អាច​ជួយ​បាន

  • 2017-09-04 02:54:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះ​បី​រូប​រាង​បាន​​ក៏​ដោយ​​តែ​បើ​យើង​ប្រើ​ស្ទីល​ថត​ខុស​ រូប​ថត​​ប្រាកដ​ជា​គ្មាន​ភាព​ទាក់ទាញ​​ឡើយ​។ ដូចនេះ​ការ​ចេះ​ប្រើ​ Style ថត​គឺ​ពិត​ជា​សំខាន់៖

១. ច្រត់​ចង្កេះ​

​ជា​ស្ទីល​​បង្ហាញ​រាង​ឡូយ​បំផុត។ ដាក់​ដៃ​ច្រត​ចង្កេះ​មួយ​ និង​ត្រគាក​មួយ​​ដើម្បី​បង្ហាញ​រាង​ស្លីម​របស់​​ចង្កេះ​​។

២. ទម្លាក់​ដៃ​មួយ ច្រត់​ចង្កេះ​មួយ

វា​ស្រដៀង​នឹង​ទី​មួយ​ដែរ​តែ​លើក​នេះ​យើង​ត្រូវ​ទម្លាក់​ដៃ​មួយ​ចុះ​នៅ​ចំហៀង។ គួរ​ងាក​ខ្លួន​បន្តិច​មក​ខាង​ដៃ​ដែល​ទម្លាក់​នោះ។

៣. ផ្អែក​ទៅ​ក្រោយ

បើ​មាន​របង​ ឬ​តុ​នៅ​ក្បែរ​​ដែល​​អាច​ផ្អែក​បាន​ កុំ​ភ្លេច​ស្ទីល​នេះ​ឲ្យ​សោះ។ ប៉ុន្តែ​ត្រូវ​ជៀសវាង​កុំ​លើក​ស្មា​ខ្ពស់​​ពេក​។

៤. ដៃ​លើ​ភ្លៅ​មួយ​ចំហៀង

នេះ​ជា​ស្ទីល​បែប​សាមញ្ញ​មួយ​ដែល​អាច​​​បង្ហាញ​រាង​បានឡូយ។

៥. ផ្អែក​កែង​ដៃ

​​​បើ​ប្រើ​ Style របៀប​នេះ​ អ្នក​គួរ​ថត​ពី​ចំហៀង​​ដើម្បី​បង្ហាញ​ដៃ​ និង​រាង។

៦. ផ្អែក​កែង​ដៃ​ចំហៀង

ថត​បែប​នេះ​ក៏​​សក្ដិសម​ផង​ដែរ​ព្រោះ​វា​​បង្ហាញ​រាង​ជា​អក្សរ​ S របស់​ស្ត្រី​។

៧. ច្រត់​កែង​មក​មុខ

ជា​ Style មួយ​ឡូយ​ខ្លាំង​បើ​អ្នក​ចង់​បាន​រូប​បែប​ពាក់​កណ្ដាល។

៨. ផ្អែក​ចំហៀង

មើល​ទៅ​ដូច​ជា​ម៉ូដែល​អញ្ចឹង។ Style បែប​នេះ​ក៏​តម្រូវ​សម្រាប់​ថត​ពាក់​កណ្ដាល​ខ្លួន​ដែរ។

៩. ដាក់​ដៃ​ចូល​ហោប៉ៅ

នេះ​សម្រាប់​អ្នក​ដែល​មាន​អារម្មណ៍​ថា​ដាក់​ដៃ​ចេញ​ក្រៅ​មើល​ទៅ​ឆ្គង​ៗ ប៉ុន្តែ​ត្រូវ​តែ​ប្រាកដ​ថា​ក្នុង​ហោប៉ៅ​អ្នក​គ្មាន​របស់​អ្វី​ទេ​។ ​

១០. ថត​​ចំហៀង​ពាក់​កណ្ដាល​ខ្លួន

វា​អាច​ធ្វើ​ឲ្យ​អ្នក​មើល​ទៅ​រាង​ស្គម​ជាង​ធម្មតា។ ​គួរ​ងាក​ទៅ​កាមេរ៉ា​បន្តិច ធ្វើ​ខ្នង​ឲ្យ​ត្រង់​ និង​លើក​ចង្កា​ឡើង។

១១. ទប់​ជញ្ជាំង

​​ការ​យក​ដៃ​ទាំង​ពីរ​ដាក់​ទៅ​ជញ្ជាំង​​បែប​នេះ​អាច​ធ្វើ​ឲ្យ​បរិវេណ​មុខ​យើង​លេចធ្លោ​ឡើង។

១២. ខ្វែង​ដៃ

វា​អាច​ធ្វើ​ឲ្យ​រាង​ស្មា​ស្អាត​ និង​មើល​ទៅ​ជា​មនុស្ស​មាន​ទំនុក​ចិត្ត៕

ចុច​អាន៖ មិន​គួរ​ឲ្យ​ជឿ​សោះ! ​​របស់​ងាយ​ៗ​ទាំង​នេះ​​អាច​​ធ្វើ​ឲ្យ​រូប​ថត​យើង​​​ស្អាត​មិន​គួរ​ឲ្យ​ជឿ

ប្រភព៖ Brightside ប្រែ​សម្រួល៖ Chhai Yarith

អត្ថបទពេញនិយម