ស្រីៗ​ចង់​បាន​ភាព​ស្រស់​ស្អាត​ដោយ​មិន​ពឹង​លើ​គ្រឿង​សម្អាង សាក​វិធី​ទាំង​នេះ

  • 2017-08-23 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 282

ចន្លោះមិនឃើញ

មនុស្ស​ស្រី​ទោះ​ជា​ស្អាត​ស្រាប់​ប៉ុណ្ណា ក៏​នៅតែ​ត្រូវការ​គ្រឿង​សម្អាង​មក​បន្ថែម​ភាព​ស្រស់​ស្អាត​ដែរ។ តែ​បើ​អ្នក​ខ្លះ​មិន​ចង់​ស្អាត​ដោយ​សារ គ្រឿង​សម្អាង​អាច​សាក​វិធី​នេះ​បាន៖

១.ផ្ដោត​លើ​ចិញ្ចើម

ចង់​ឲ្យ​ស្អាត​គឺ​ត្រូវ​តុបតែង​ចិញ្ចើម​ឲ្យ​បាន​សម​នឹង​ទម្រង់​មុខ ដោយ​កោ ឬ​សិត​វា​ឲ្យ​រៀបរយ​ល្អ។ មនុស្ស​ស្រី​ដែល​មាន​ចិញ្ចើម​ក្រាស់​ខ្មៅ ពិតជា​ទាក់ទាញ​ខ្លាំង​ទោះ​ពួកគេ​មិន makeup តែ​បើ​អ្នក​មិន​សូវ​មាន​សូម​ព្យាយាម​ប្រើ​ប្រេងដូង ឬ​ប្រេង​អូលីវ​លាប​លើ​ចិញ្ចើម​ដើម្បី​ឲ្យ​វា​ដុះ​បាន​ក្រាស់​ល្អ។

រូបតំណាង

២.រោមភ្នែក

ភ្នែក គឺជា​សម្រស់​ចម្បង​ដែល​ទាក់ទាញ​អ្នក​ដទៃ ឲ្យ​ងាក​មក​ចាប់​អារម្មណ៍​លើ​យើង​តែម្នាក់។ រោមភ្នែក​ក្រាស់​វែង ង​អាច​ជួយ​ឲ្យ​មុខ​កាន់តែ​មាន​មន្ត​ស្នេហ៍​ខ្លាំង ជាង​ចំណុច​ផ្សេង​ទាំងអស់ តែ​​បើ​មិន​​សូវ​មាន​ច្រើន គន្លឹះ​សាមញ្ញៗ​នេះ​អាច​ជួយ​បាន​ គ្រាន់តែ​លាប​ប្រេង Vaseline ​ប្រេង​អូលីវ ឬ​លាប​ម៉ាស្ការា​បន្ថែម​ដើម្បី ឲ្យ​រោមភ្នែក​មើល​ទៅ​ឃើញ​ក្រាស់។

៣.ធ្មេញ

ធ្មេញ​ស​ស្អាត ដែល​គ្រាន់តែ​ពេល​ញញឹម អាច​ឲ្យ​បុរស​លង់​ស្នេហ៍​បាន បើ​មិន​ចង់​ចំណាយ​ពេល​ផាត់​មុខ។ នារី​ៗ​គួរតែ​ថែទាំ​មាត់​ធ្មេញ​ឲ្យ​ស្អាត ស​ល្អ និង​មាន​​ខ្យល់​ដង្ហើម​ក្រអូប​ស្រស់​ស្រាយ ទើប​ពេល​នៅ​ក្បែរ​ ធ្វើឲ្យ​គេ​មាន​អារម្មណ៍រីករាយ​បាន។

៤.បបូរមាត់

ស្រី​ៗ​បើ​ខ្ជិល​សូម្បីតែ​លាប​ក្រែម​ដែរ​នោះ នៅ​មាន​វិធី​មួយ​ទៀត​អាច​ជួយ​បាន គឺ​ការ​ថែរក្សា​មាត់​ឲ្យ​នៅតែ​ក្រហម ទន់​រលោង និង​មាន​សំណើម។ ដោយ​វិធី​ធ្វើ​គឺ​យក​ក្រូចឆ្មារ​លាយ​ជាមួយ​ទឹកឃ្មុំ​មក​ដុស​ខាត់​រាល់​យប់​មុន​ចូល​គេង។

៥.សក់​ទន់

សក់ ភ្លឺ​មាន​ភាព​រលាស់ អាច​ជួយ​ឲ្យ​មនុស្ស​ស្រី​ស្រស់​ស្អាត​ទ្វេដង ទោះ​មុខ​គ្មាន​ម្សៅ​ក៏​ដោយ។ គ្រាន់តែ​ប្រើ​ប្រេងដូង​ដើម្បី​ធ្វើឲ្យ​សក់​មាន​សំណើម​បន្តិច​វា​នឹង​ជួយ​រក្សា​សក់​ឲ្យ​នៅ​តែ​ភ្លឺ។ មួយ​វិញ​ទៀត​ការ​ជ្រើសរើស​ពណ៌​សក់​គឺ​មាន​សារៈសំខាន់ ដោយ​លាប​វា​ជាមួយ​ពណ៌​ធម្មជាតិ ត្នោត ឬ​ពណ៌​សូកូឡា៕

រូបតំណាង

ចុចអាន៖ចង់​ថត​រូប Selfie ស្អាត​ធម្មជាតិ គួរចេះ​វិធី Makeup បែប​នេះ

ប្រភព៖ Mthai ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម