មនុស្ស​​មាន​ទម្លាប់​ប្រចាំថ្ងៃ ៤ យ៉ាង​នេះ ​កំពុង​​តែ​បំផ្លាញ​សុខភាព​ខ្លួន​ឯង​

  • 2017-08-18 13:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​មាន​ទម្លាប់​ជាច្រើន​ផ្សេង​​ៗ​ពី​គ្នា តែ ៤ យ៉ាង​នេះ​ មិន​ថា​ប្រុស​ស្រី​ទេសុទ្ធ​តែ​បាន​ធ្វើរាល់ថ្ងៃ។ គ្រាន់តែ​មិន​ដឹង​ថា​​ទម្លាប់​នោះ​​បែរ​ជា​វិធី​បំផ្លាញ​សុខភាព​ខ្លួនឯង​ទៅ​វិញ៖

១.ងូត​ទឹក​ដុស​សាប៊ូ​ច្រើន​ៗ

មនុស្ស​ភាគ​ច្រើន​គិត​ថា​ការ​ប្រើ​សាប៊ូ​ អាច​សម្អាត​ភាព​កខ្វក់​នៅ​ក្នុង​ខ្លួន​បាន​ល្អ។ ប៉ុន្តែ​ការ​ងូត​ទឹក​ដោយ​ប្រើសាប៊ូ​ក្នុង​បរិមាណ​ច្រើន​ហួស​ហេតុ​ពេក ធ្វើឲ្យ​ស្បែក​ស្ងួត និង​គ្មាន​ភាព​ភ្លឺរលោង​ទៅ​វិញ​ទេ។

រូបតំណាង

**២.ធ្វើការ​គ្មាន​ថ្ងៃ​សម្រាក**

ការ​ខិតខំ​ធ្វើការ គឺជា​រឿង​ដ៏​ល្អ។ ប៉ុន្តែ​គួរ​តែ​ដឹង​ពី​ដែន​កំណត់​នៃ​រាងកាយ​ផង ដើម្បី​កុំឲ្យ​ខួរក្បាលជាប់​គាំង​ និង​ក្លាយជា​ការ​រវើរវាយ។ បើ​គេង​រហូត​មមៃ​ឃើញ​វិលវល់​នឹង​ការងារ នោះ​បញ្ជាក់​ថា​ខួរក្បាល​អ្នក​មាន​បញ្ហា​ហើយ។

៣.មិន​បាន​ស្រូប​ខ្យល់​ឲ្យ​បាន​គ្រប់គ្រាន់

ព្រោះ​តែ​ភាព​មមាញឹក មនុស្ស​ស្រី​ជាច្រើន​ភ្លេច​ចំណាយ​ពេល​ក្នុង​ការ​ដក​ដង្ហើម​ដែល​មាន​ភាព​ត្រឹមត្រូវ។ ការ​ដក​ដង្ហើម​ត្រឹម​ត្រូវ គឺ​ស្រូប​ខ្យល់​ចូល​សន្សឹម​ៗ និង​វែង​ៗ​នៅ​ចំពោះ​មុខ​ធម្មជាតិ តែ​អ្នក​ខ្លះ​បែរជា​គ្មាន​ពេល​ធ្វើ​បែបនេះ ហើយ​ជំនួស​ដោយ​ការ​ដក​ដង្ហើម​ខ្លីៗ។

៤.ហាត់​ប្រាណ​ដោយ​មិន​កម្ដៅ​សាច់ដុំ​ជា​មុន

មនុស្ស​ជា​ច្រើន​បាន​មើល​រំលង​ចំណុច​នេះ ហើយ​ចុងក្រោយ​នឹង​មាន​បញ្ហា​ជា​មិន​ខាន។ ការ​ចាប់ផ្ដើម​ហាត់ប្រាណ​ដោយ​មិន​កម្ដៅ​សាច់ដុំ​ជា​មុន ងាយ​នឹង​ធ្វើ​ឲ្យ​របួស​សរសៃ និង​សាច់ដុំ​គ្រប់​ពេល​វេលា៕

រូបតំណាង

ចុចអាន៖ទម្លាប់​​៦​យ៉ាង​ពេល​ងូត​ទឹក​ ស្រី​ៗ​គួរ​បញ្ឈប់​ បើ​មិន​ចង់​ប៉ះពាល់​សុខភាព​

ប្រភព៖ http://bkk.today ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម