៥វិធី​ងាយ​ៗ​ជួយ​ឲ្យ “​​កញ្ចឹងក​ខ្មៅ” ប្រែ​ជា ​ស ​វិញ​ដូច​ចិត្ត

  • 2017-08-18 10:00:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្រិយមិត្ត​នារី​​ដែល​កំពុង​ជួប​ប្រទះ​បញ្ហា “​កញ្ចឹង​ក​ខ្មៅ” មិន​ចាំ​បាច់​ព្រួយ​បារម្ភ​ទៀតទេ ថ្ងៃ​នេះ Kanha នឹង​បង្ហាញ​វិធី​ងាយ​ៗ​ចំនួន ៥​ដែល​អាច​ឲ្យ​អ្នក​ដោះស្រាយ​បញ្ហា​មួយ​នេះ​បាន។  

៥. ប្រើ Tonner ឬ​ប្រេង​អូលីវ

គ្រប់ពេល​ក្រោយ​ពី​ងូត​ទឹក នារី​ៗ​ជឿជាក់ឬ​អត់​ថា​ ក របស់​យើង​ស្អាត​១០០%​? សាក​ល្បង​យក​សំឡី​បន្តក់ Toner ឬប្រេង​អូលីវ​​ក៏បាន រួច​ហើយ​យក​ជូត​កញ្ចឹង​ក និង​មើល​លទ្ធផល​ថា​តើ​សំឡី​​មាន​ពណ៌​អ្វី។ បើ​មាន​ពណ៌​ខ្មៅ​ស្រអាប់ នោះ​បង្ហាញ​ថា​អ្នក​សម្អាត​វា​មិន​បាន​ល្អ​ទេ ដូច្នេះ​បើ​មិន​ចង់​មាន​បញ្ហា​ក​ខ្មៅ អ្នក​អាច​សម្អាត​វា​ដោយ​វិធី​នេះ។  

៤. លាប​ក្រែម​បម្រុង​រាល់​ថ្ងៃ

ស្បែក​ ក ក៏​ត្រូវ​ការ​ការ​ថែរក្សា​មិន​ចាញ់​ស្បែក​មុខ​ និង​ស្បែក​ខ្លួន​យើង​ដែរ។ អាច​ជ្រើស​ក្រែម​លាប​ស្បែក​ណា​ដែល​មាន​គ្រឿង​ផ្សំធ្វើ​ឲ្យ​ស (Whitening) មក​លាប​​វា​រាល់​ថ្ងៃ នោះ​វា​នឹង​ស​ឡើង​ៗ​ឯកឯង។  

៣. ជូត​ស្បែក​ដោយ​ប្រើ​ក្រូច​ឆ្មារ

វិធី​មួយ​ទៀត​នេះ គឺ​វិធី​ធម្មជាតិ​សុទ្ធសាធ គឺ​គ្រាន់​តែ​យក​ក្រូច​ឆ្មារ​ច្របាច់​យក​ទឹក​ រួច​យក​សំឡី​ជ្រលក់​​យក​មក​ជូត​បរិវេណ​ក៏ ទុក​ចោល ១៥-២០នាទី​សឹម​លាង​ចេញ ដោយ​ក្រូច​ឆ្មារ​មាន​ជាតិ​អាស៊ីដ​ដែល​អាច​ជម្រុះ​កោសិកា​ស្បែក​ងាប់​ចេញ​បាន។

២. ​ខាត់​ស្បែក​បែប​ធម្មជាតិ

ការ​ខាត់​ស្បែក (Scrub) បច្ចុប្បន្ន​មាន​រូបមន្ត​ផ្សេង​ៗ​គ្នា​ជា​ច្រើន តែ​វិធី​ដែល​យើង​នឹង​ណែនាំ​នេះ​គឺ​ជា​វិធី​ធម្មជាតិ​ ដូច​ជា អំពិល​ទុំ អំបិល​ខាត់​ស្បែក ឬប៉េងប៉ោះ+ស្ករ ដែល​អ្នក​អាច​ជ្រើសរើស​យក​ណាមួយ​ក៏​បាន​ក្នុង​ចំណោម​នេះ​មក​ខាត់​ថ្នម​ៗ ដើម្បី​ជម្រុះ​កោសិកា​ស្បែក​ងាប់​ចោល។ ធ្វើ​បែប​នេះ​តែ​ពីរ​ដង​ក្នុង​មួយ​អាទិត្យ​ជា​ប្រចាំ​នឹង​អាច​ដឹង​លទ្ធផល។

១. សាកល្បង​សម្រក​ទម្ងន់

ការ​ឡើង​គីឡូ​ហួស​កម្រិត​ក៏​ជា​មូលហេតុ​ធំ​ដែល​នាំ​ឲ្យ​កញ្ចឹង​ក​ខ្មៅ​ដែរ​ ដូច្នេះ​បើ​ដឹង​ថា​ខ្លួន​ធាត់​ ត្រូវ​ព្យាយាម​សម្រក​ទម្ងន់​ដោយ​ការ​គ្រប់គ្រង​អាហារ និង​ហាត់​ប្រាណ។ ​ដឹង​ថា​នេះ​ជា​​វិធី​ដែល​ស្រី​ៗ​ត្រូវ​ថាំ​ចិត្ត ប៉ុន្តែ​ក៏​​ត្រូវ​យក​ឈ្នះ​ចិត្ត​ខ្លួន​ឯង​ឲ្យ​បាន​ដើម្បី​សម្រស់​ និង​សុខភាព​ខ្លួន​ឯង ៕

ប្រភព៖ Spiceee ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម