មក​រៀន​ធ្វើ​បាយ​ឆា​ងាយ​ៗ១១​រសជាតិ ឲ្យ​ប្លែក​មាត់​ឆ្ងាញ់ មិន​ចាញ់​បាយ​ហាង

  • 2017-08-18 07:38:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

និយាយ​ពី​បាយ​ឆា គ្នា​យើង​ច្រើន​ប្រហែល​ជា​គិត​ថា​ជា​មុខ​ម្ហូប​មិន​បាច់​គិត​ច្រើន ព្រោះ​មាន​តែ​បាយ សាច់​ជ្រូក ពង​ទា និង​បន្លែ​តិច​តួច​ក៏​ធ្វើ​បាន​បាត់​ទៅ​ហើយ។ ប៉ុន្តែ​ការ​ពិត​ទៅ​ យើង​អាច​ធ្វើ​បាយ​ឆា​ឲ្យ​ចេញ​ជា​រស​ជាតិ​ប្លែក​ពី​គ្នា​ជា​ច្រើន។ សម្រាប់​អ្នក​ដែល​ធុញ​នឹង​រសជាតិ​បាយ​ឆា​ដដែល​ៗ ថ្ងៃ​នេះ Kanha សូម​ណែនាំ​បាយ​ឆា​ចំនួន ១១​រសជាតិ រួម​ជាមួយ​វិធី​ធ្វើ​តាម​រយៈ​វីដេអូ​ខាង​ក្រោម​នេះ៖

១. បាយ​ឆា​ពង​ទា​ប្រៃ

គ្រឿង​ផ្សំ៖

១. ខ្លាញ់

២. ខ្ទឹម​ស

៣. ពង​ទា​ប្រៃ

៤. បាយ​ស

៥. ទឹក​ប្រេង​ខ្យង

៦. ទឹក​ស៊ីអ៊ីវ

៧. ស្ករ

៨. សណ្ដែកកួរ និង​ការ៉ុត

២. បាយ​ឆា​គីមឈី

គ្រឿង​ផ្សំ៖

១. បាយ​ស​មួយ​កូន​ចាន

២. គីមឈិ ១០០ក្រាម

៣. ទឹក​ម្ទេស ១ស្លាប​ព្រា

៤. ផ្សិត​ក្រៀម ២-៣ដុំ

៥. ខ្ទឹម​ស​ចិញ្ច្រាំ ១ស្លាបព្រា

៦. ទឹក​ស៊ីអ៊ីវ ១ស្លាបព្រា

៧. ស្ករ កន្លះ​ស្លាប​ព្រា

៨. ដើម​ខ្ទឹម

៩. ខ្លាញ់ ១ស្លាបព្រា

១០. ប្រេង​ល្ង ១ស្លាបព្រា

១១. ម្រេច

៣. បាយ​ឆា​ត្រី​ប្លាធូ

គ្រឿង​ផ្សំ៖

១. ម្ទេស​អាច់​ឆ្មារ

២. ខ្ទឹម​ក្រហម

៣. ខ្ទឹម​ស

៤. គល់​ខ្ទឹម​ និង​ជី​វ៉ាន់ស៊ុយ

៥. បាយ​ស

៦. ត្រី​ប្លាធូ

៧. ទឹក​សៀង

៨. ទឹក​ត្រី

៩. ស្ករ​ស

៤. បាយ​ឆា​ខ្ចប់​ពង​មាន់

គ្រឿង​ផ្សំ៖

១. បាយ​ស

២. Ham

៣. ទឹក​ប៉េងប៉ោះ

៤. ទឹក​ត្រី

៥. ប្រេង​សណ្ដែក

៦. ម្រេច

៧. ពង​មាន់

៥. បាយ​ឆា​ទំពាំងបាយជូរ​ក្រៀម

គ្រឿង​ផ្សំ៖

១. ខ្លាញ់

២. ខ្ទឹម​បារាំង

៣. ការ៉ុត

៤. ពង​មាន់

៥. បាយ​ស

៦. ទំពាំងបាយជូរ​ក្រៀម

៧. ទឹក​ត្រី

៨. ម្រេច

៦. បាយ​ឆា​ការី​បង្គា

គ្រឿង​ផ្សំ៖

១. បាយ​ស

២. បង្គា

៣. ពង​មាន់

៤. ឫស​វ៉ាន់ស៊ុយ ខ្ទឹម​ស ម្រេច

៥. គល់​ខ្ទឹម

៦. ប្រេង​បង្គា

៧. ទឹក​ស៊ីអ៊ីវ

៨. ទឹក​ត្រី

៩. ម្សៅ​ការី

៧. បាយ​ឆា Ham

គ្រឿង​ផ្សំ៖

១. ខ្លាញ់

២. Ham

៣. បាយ​ស

៤. ខ្ទឹម​ស

៥. ពង​មាន់

៦. ទឹក​ត្រី

៧. ទឹក​ស៊ីអ៊ីវ

៨. បាយ​ឆា​ត្រី​ខ​កំប៉ុង

គ្រឿង​ផ្សំ៖

១. ខ្លាញ់

២. ខ្ទឹម​ស

៣. ខ្ទឹម​ក្រហម

៤. បាយ​ស

៥. ត្រី​ខ​កំប៉ុង

៦. ម្សៅ​ស៊ុប

៧. ទឹក​ត្រី

៨. ស្ករ

៩. ម្ទេស​អាច់​ឆ្មារ

១០. គល់​ខ្ទឹម

៩. បាយ​ឆា​ម្រះព្រៅ​ សាច់​ជ្រូក​ចិញ្ច្រាំ

គ្រឿង​ផ្សំ៖

១. បាយ​ស ២​កូន​ចាន

២. សាច់​ជ្រូក​ចិញ្ច្រាំ ២ខាំ

៣. ម្ទេស​ចិញ្ច្រាំ ១​ស្លាបព្រា​

៤. ខ្ទឹម​ស​ចិញ្ច្រាំ ១​ស្លាបព្រា

៥. ស្លឹក​ម្រះ​ព្រៅ ១កូន​ចាន

៦. ទឹក​ស៊ីអ៊ីវ​ខាប់ ១ស្លាបព្រា​កាហ្វេ

៧. ប្រេង​ខ្យង ១ស្លាបព្រា

៨. ទឹក​ត្រី ១ស្លាបព្រា

៩. ស្ករស ១ស្លាបព្រា

១០. ប្រេង​សណ្ដែក ៣ស្លាបព្រា

១០. បាយ​ឆា​សាច់​ក្រក

គ្រឿង​ផ្សំ៖

១. ខ្លាញ់

២. ខ្ទឹម​ស

៣. សាច់​ក្រក

៤. ខ្ទឹម​បារាំង

៥. ប៉េងប៉ោះ

៦. ខាត់ណា

៧. ពង​មាន់

៨. បាយ​ស

៩. ទឹក​ត្រី

១០. ទឹក​ស៊ីអ៊ីវ

១១. ម្រេច

១២. ស្ករ

១៣. គល់​ខ្ទឹម

១១. បាយ​ឆា​កាពិ​ហិល

គ្រឿង​ផ្សំ៖

១. បាយ​ស

២. កាពិ​លាយ​ម្ទេស

៣. ត្រី​ប្លាធូ

៤. ពង​មាន់

៥. ស្អំ

៦. ការ៉ុត

៧. ត្រសក់

៨. សណ្ដែកកួរ

៩. ខាត់ណាខៀវ

១០. ពោត​ខ្ចី

១១. ខ្លាញ់

១២. ត្រប់​មូល

ប្រភព៖ Spiceee ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម