ចាប់​អ្នក​កុហក​ដោយ​វិធី​ ៥ យ៉ាង​នេះ​ធានា​ថា​រក​ពាក្យ​ដោះសា​មិន​ឃើញ​តែ​ម្ដង

  • 2017-08-18 02:51:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​កុហក​អាច​កើត​មាន​នៅ​គ្រប់​ទីកន្លែង​ ហើយ​តិច​ឬ​ច្រើន​គ្មាន​នរណា​​ចូលចិត្ត​វា​ទេ។ ដូច្នេះ​ហើយ​ការ​ចេះ​​សម្គាល់​ការ​កុហក​ជា​រឿង​សំខាន់​ដើម្បី​កុំ​ឲ្យ​ចាញ់​បោក​គេ​បាន។ ខាង​ក្រោម​នេះ​គឺ​ជា​វិធី​ ៥ យ៉ាង​ក្នុង​ការ​ចាប់​មនុស្ស​កុហក​យ៉ាង​មាន​ប្រសិទ្ធភាព​​មិន​ឲ្យ​ដោះសា​បាន​តែ​ម្ដង៖

១. អ្នក​កុហក​តែង​ជៀសវាង​និយាយ​ពី​ខ្លួន​ឯង

ជំនួស​ឲ្យ​ការ​ប្រឈម​ជាមួយ​បញ្ហា​ ​គេ​តែង​លើក​ឡើង​ពី​អ្នក​ដទៃ​​ណា​ម្នាក់​ដែល​​បណ្ដាល​ឲ្យ​គេ​ធ្វើ​បែប​នេះ មិន​មែន​គេ​ចង់​ទេ។

២. ​​តែង​និយាយ​បែប​អវិជ្ជមាន​ជានិច្ច

ឧទាហរណ៍​ពេល​​ទៅ​កម្មវិធី​យឺត​ គេ​អាច​និយាយ​ថា​ដោយ​សារ​មនុស្ស​មិន​គោរព​ច្បាប់​ចរាចរណ៍​ធ្វើ​ឲ្យ​ផ្លូវ​ស្ទះ​ជា​ដើម។ គេ​ធ្វើ​បែប​នេះ​គឺ​ដោយ​សារ​តែ​មិន​ចង់​​មាន​អារម្មណ៍​​ខុស​ចំពោះ​ការ​កុហក​​ខ្លួន។​

៣. ចូលចិត្ត​​ពន្យល់​ច្រើន​

ប៉ុន្តែ​យើង​អាច​សម្គាល់​បាន​ថា​ការ​និយាយ​រាយ​រ៉ាប់​នោះ​គឺ​របៀប​ហេតុផល​សាមញ្ញ​ៗ​ទេ​។ នោះ​ក៏​ដោយ​សារ​តែ​ខួរក្បាល​គេ​មិន​អាច​គិត​ដល់​ការ​កុហក​ដែល​មាន​ភាព​​ស្មុគស្មាញ​ពេក​ឡើយ។

៤. ​និយាយ​បង្វែរ​ដាន​ឲ្យ​យើង​ស្ដាប់​ច្រឡំ

គេ​នឹង​លើក​រឿង​ខ្លះ​ដែល​មិន​ចាំ​បាច់​មក​ពាក់ព័ន្ធ​គ្នា​ដើម្បី​គេច​ពី​ការ​ពិត​ និង​ធ្វើ​ឲ្យ​យើង​​មិន​ចាប់​អារម្មណ៍​​។

៥. ភ្នែក

វា​មាន​ប្រសិទ្ធភាព​​ដល់​ទៅ​ ៩៩% ឯណោះ​ព្រោះ​មិន​ថា​អ្នក​កុហក​ពូកែ​ប៉ុណ្ណា​ក៏​មិន​អាច​លាក់បាំង​បាន​ដែរ។ ដោយ​សារ​ការ​​និយាយ​មិន​ពិត​ ​អ្នក​កុហក​​តែង​មាន​អារម្មណ៍​មិន​ស្រួល​។ ដូចនេះ ​ភ្នែក​​និង​ប្រស្រី​ភ្នែក​របស់​គេ​នឹង​រីក​ធំ​មិន​ខាន៕

ចុច​អាន៖ ចង់​ចេះ​មើល​មនុស្ស​កុហក​អត់?

ចុច​អាន៖ ហេតុ​អ្វី​​អ្នក​ឆ្លាត​មិន​ធ្វើ​ការងារ​ច្រើន​ក្នុង​ពេល​តែ​មួយ?

ប្រភព៖ Brightside ប្រែ​សម្រួល៖ Chhai Yarith

អត្ថបទពេញនិយម