បញ្ឈប់​ទម្លាប់​ទាំង​នេះ​ឱ្យ​បាន​មុន​អាយុ​៣០ ទើប​ជីវិតមិន​ចំណាយ​ពេល​ឥត​ប្រយោជន៍​

  • 2017-08-18 00:46:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្រីៗ​មាន​ដឹង​ទេ​ថា ទម្លាប់​របស់​អ្នក​រាល់​ថ្ងៃ​អាច​នឹង​ប៉ះពាល់​ដល់​អនាគត​របស់​អ្នក បើ​នៅ​តែ​បន្ត ឬ​មិន​ខ្វល់​ខ្វាយ​នឹង​វា​។ ខាង​ក្រោម​នេះ គឺ​ជា​កំហុស​ឆ្គង​មួយ​ចំនួន​ដែល​មនុស្ស​ភាគ​ច្រើន​បាន​ធ្វើ​ក្នុង​វ័យ​២០​ឆ្នាំ​ឬ​ក្រោម​នេះ​ ហើយ​ក៏​គួរ​តែ​បញ្ឈប់​ឱ្យ​បាន​មុន​អាយុ​៣០​ឆ្នាំ ដើម្បី​កុំ​ឱ្យ​ជ្រុល​ពេល​ពិបាក​កែ​ប្រែ​៖

១- ​ចំណាយ​ពេល​វេលា​លើ​ទូរសព្ទ ឬ​បណ្ដាញ​សង្គម រហូត​លែង​រវីរវល់​នឹង​អ្នក​នៅ​ជុំ​វិញ​ខ្លួន

អ្វី​ដែល​គួរ​ធ្វើ

  • ទុក​ទូរសព្ទ​មួយ​ឡែក​សិន ពេល​នៅ​ក្បែរ​មិត្ត​ភ័ក្ដិ ឬ​ក្រុម​គ្រួសារ

  • កំណត់​ខ្លួន​ឯង​ថា មិន​គួរ​កាន់​ទូរសព្ទ​ម្ដង​លើស​ពី​២០​នាទី​ទេ​

  • កុំ​ប្រើ​ទូរសព្ទ​ក្រោយ​ម៉ោង​១១​យប់​

២- គិត​តែ​ពី​សន្សំ​លុយ​ទុក មិន​ព្រម​ចាយ​វាយ​ខ្លះ ឬ​គិត​តែ​ពី​ចាយ​វាយ​ដោយ​មិន​បាន​សន្សំ​ខ្លះ

អ្វី​ដែល​គួរ​ធ្វើ​

  • បង្កើត​កុង​ធនាគារ ឬ​ប្រើ​វិធី​សន្សំ​សំចៃ​នៅ​ផ្ទះ តាម​ដែល​គិត​ថា​ល្អ​

  • បែង​ចែក​ឱ្យ​ច្បាស់​រវាង​ចំណូល​និង​ចំណាយ​ និង​ប្រាក់​ដែល​ត្រូវ​សន្សំ​

  • កាត់​បន្ថយ​ការ​ចំណាយ​លើ​របស់​មិន​ចាំបាច់​មួយ​ចំនួន​

  • គួរ​មាន​ប្រាក់​មួយ​ចំនួន​ដើម្បី​សន្សំ​សម្រាប់​ដំណើរ​កម្សាន្ត និង​ទិញ​របស់​សម្រាប់​ថ្ងៃ​ពិសេស​ខ្លួន​ឯង​

៣- តែង​តែ​មួម៉ៅ ឬ​បញ្ចេញ​អារម្មណ៍​ដាក់​អ្នក​ដទៃ

អ្វី​ដែល​គួរ​ធ្វើ​

  • ប្រាប់​ខ្លួន​ឯង​ថា ពេល​នេះ​វ័យ​កាន់​តែ​ចាស់​ទៅ​ៗ​ហើយ មិន​អាច​ប្រើ​អារម្មណ៍​ដូច​កូន​ក្មេង​ពី​មុន​បាន​ទេ​

  • កាត់​បន្ថយ​ការ​ប្រើ​បណ្ដាញ​សង្គម នោះ​អ្នក​នឹង​មិន​សូវ​ចង់​បង្ហាញ​អារម្មណ៍​នៅ​ទី​នោះ​ដូច​ពី​មុន​​

៤- ចំណាយ​ពេល​ច្រើន​ដើម្បី​ស្វែងរក​ស្នេហា

អ្វី​ដែល​គួរ​ធ្វើ

  • កុំ​យក​ចិត្ត​ទុក​ដាក់​រឿង​ស្នេហា​ខ្លាំង​ពេក ប្រាប់​ខ្លួន​ឯង​ថា ពេល​វេលា​ដែល​ស័ក្ដិសម គេម្នាក់​នោះ​នឹង​មក​ដល់​ជា​មិន​ខាន​

  • រាប់​អាន​អ្នក​ណា​ម្នាក់ កុំ​ចេះ​តែ​ស្រមៃ​ថា គេ​នឹង​ក្លាយ​ជា​មិត្ត​ប្រុស​របស់​ខ្លួន គួរ​ចាត់​ទុក​គេ​ជា​មិត្ត​ធម្មតា​មុន​សិន​បាន​ហើយ​

៥- ចំណាយ​ពេល​ចូល​ក្លិប ឬ​ដើរ​លេង​យប់​ច្រើន

អ្វី​ដែល​គួរ​ធ្វើ

អ្នក​មិន​មែន​វ័យ​នៅ​រៀន​ទៀត​ទេ វា​ជា​វ័យ​ដែល​ត្រូវ​មាន​ទំនួល​ខុស​ត្រូវ និង​ការ​គិត​ចាស់ទុំ​ជាង​មុន​ ហើយ​ការ​ចេញ​ទៅ​ក្រៅ​ពេល​យប់​ញឹក​ញាប់​ពេក ក៏​មិន​មែន​ជា​អ្វី​ដែល​មនុស្ស​ចាស់​ទុំ​ធ្វើ​ដែរ។

៦- ចូល​ចិត្ត​គិត​ពី​អារម្មណ៍​អ្នក​ដទៃ​មក​លើ​ខ្លួន​ឯង

អ្វី​ដែល​គួរ​ធ្វើ

ឈប់​ចំណាយ​ពេល​ខ្វល់​នឹង​ការ​គិត​របស់​អ្នក​ដទៃ​ទៀត​ទៅ ព្រោះ​គ្មាន​អ្នក​ណា​អាច​តម្រូវ​ចិត្ត​មនុស្ស​គ្រប់​គ្នា​បាន​ទេ។ ត្រូវ​ប្រើ​ពេលវេលា​ធ្វើ​អ្វី​ដែល​ខ្លួន​ពេញ​ចិត្ត ប៉ុន្តែ​ក៏​មិន​ត្រូវ​លើស​ពេក​ដែរ​។

៧- មិន​សូវ​ខ្វល់​ខ្វាយ​លើ​បញ្ហា​សុខភាព

អ្វី​ដែល​គួរ​ធ្វើ

ដោយ​សារ​​កាល​នៅ​វ័យ​ជំទង់ អ្នក​ចូល​ចិត្ត​ប្រើ​ពេលវេលា​សប្បាយ​រីករាយ​ជាមួយ​មិត្ត​ភ័ក្ដិ​ច្រើន ទើប​មិន​សូវ​មាន​ពេល​វេលា​គិត​គូរ​ពី​រឿង​សុខភាព ឬ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ញឹក​ញាប់។ គួរ​ផ្លាស់​ប្ដូរ​ការ​យល់​ឃើញ​នេះ ហើយ​​ងាក​មក​ចាប់​អារម្មណ៍​លើ​សុវត្ថិភាព​នៃ​ការ​ញ៉ាំ ការ​គេង និង​សុខភាព​ឱ្យ​បាន​ច្រើន​ កុំ​ឱ្យ​ពិបាក​ព្យាបាល​ពេល​វ័យ​កាន់​តែ​ចាស់​ជាង​នេះ​៕

ចុចអាន៖

ប្រភព៖ buzzfeed ប្រែ​សម្រួល៖ សរ សុគន្ធី

អត្ថបទពេញនិយម