គ្រាន់តែ​ប្រើ​ស្លាបព្រា​ អាច​ជួយ​​នារី​ៗឲ្យ​ទទួល​បាន​មុខ V​ ដូច​ប្រាថ្នា​

  • 2017-08-17 04:48:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អាច​និយាយ​ថា​មុខ V ជា​ក្ដី​ប្រាថ្នា​មួយ​សម្រាប់​មនុស្ស​ស្រី​មួយ​ចំនូន​ធំ ព្រោះការ​ដែល​មាន​មុខ​បែប​នោះ​គឺ​ធ្វើ​ឲ្យ​សម្រស់​មនុស្ស​ស្រី​កាន់​តែ​​ស្អាត។ អ្វី​ដែល​សំខាន់​គឺ​ អត្ថបទ​ខាង​ក្រោម​នឹង​បង្ហាញ​អ្នក​ពីវិធី​សាស្ត្រ​ក្នុង​ការ​ធ្វើ​ដោយ​ធម្មជាតិ​មិន​បាច់​មាន​ការ​វេះកាត់ ៖

សម្ភារៈត្រូវ​ការ ៖ ស្លាប​ព្រា​វែង និង ទឹក​ក្ដៅ

ចំណាំ៖ ស្លាប​ព្រា​ត្រូវ​ក្ដៅ​ឱណ្ហៗ​រហូត​ពេល​ធ្វើ​ចលនា

១. វីធី​ទី​១

ដាក់​ទឹក​ក្ដៅ​ចូល​ក្នុង​ចាន ហើយ​ត្រាំ​ស្លាប​ព្រា​ក្នុង​នោះ​ប្រហែល​១​នាទី រួច​យក​មក​​សង្កត់​អូស​ចុះ​អូស​ឡើង​នៅ​មុខ​ និង ក្រោយគុម្ពត្រចៀក​ដូច​រូប​ខាង​ក្រោម។ ប្រហែល​មួយ​នាទី​ត្រូវ​ផ្លាស់​ប្ដូរ​ម្ដង។

២. វីធី​ទី២

យក​ស្លាប​ព្រា​​សង្កត់​ទាញ​ឆ្អឹង​ថ្គាម​ពី​ក្រោម​ទៅ​លើ​ ត្រូវ​ចាំ​ថា​ក្នុង​មួយ​នាទី​ផ្លាស់​ប្ដូរ​ម្ដង ជាមួយ​ការ​ត្រាំ​ស្លាប​ព្រា​ក្នុង​ទឹក​ក្ដៅ។​

៣. វីធី​ទី៣

យក​ស្លាប​ព្រា​​សង្កត់​ទាញ​ឆ្អឹង​ថ្ពាល់​ជិត​ចង្កា​ពី​ក្រោម​ទៅ​លើ​ ត្រូវ​ចាំ​ថា​ក្នុង​មួយ​នាទី​ផ្លាស់​ប្ដូរ​ម្ដង ជាមួយ​ការ​ត្រាំ​ស្លាប​ព្រា​ក្នុង​ទឹក​ក្ដៅ។

បន្ទាប់​មក ធ្វើ​ចលនា​មុខ​ជាមួយ​ស្លាប​ព្រា​ដែល​ត្រាំ​ទឹក​ក្ដៅ​ហើយ​ជា​រង្វង់​ដូច​រូប​ខាង​ក្រោម ធ្វើ​ដូច​នេះ​ក្នុង ២​នាទី​ម្ដង។ បែប​នេះ​មុខ​អ្នក​មិន​ត្រឹម​តែ​កាត់​បន្ថយ​ជាតិ​ខ្លាញ់​ប៉ុណ្ណោះ​ទេ​ថែម​ទាំង​ធ្វើ​ឱ្យ​ស្បែក​រឹងមាំ​ទៀត​ផង។

៤. វីធី​ទី៤

សង្កត់​ចំ​គុម្ព​ត្រចៀក​ឲ្យ​ត្រូវ​ជាមួយ​មួយ​គែម​មាត់​របស់​អ្នក បើ​ពេល​សង្កត់​មាន​អារម្មណ៍​ថា​ភ្ញោច​ខួរ​ក្បាល មាន​ន័យ​ថា​អ្នក​ធ្វើ​វា​ត្រឹម​ត្រូវ​ហើយ ម្យ៉ាង​ទៀត​វា​នឹង​ជួយ​ឲ្យ​ប្រសិទ្ធភាព​កើន​ឡើង​ទ្វេរ។

បន្ទាប់​មក​យក​ខ្នង​ស្លាប​ព្រា​សង្កត់​ក្រោម​ចង្កា​មួយ​ៗ មិន​បាច់​ខ្លាំង​ពេក​ទេ។

៥. វីធី​ទី៥

សង្កត់​ទាញ​ពី​គែម​មាត់​ទៅ ព្រោះ​ពេល​ដែល​អ្នក​សើច​ឬ​ញញឹម​អាច​ឲ្យ​មាន​ស្នាម​ជ្រួញ​ ដូច្នេះ​ការ​ធ្វើ​ចលនា​បែប​នេះ​គឺ​ជួយ​កាត់​បន្ថយ​ស្នាម​ជ្រួញ​ទាំង​នោះ។ទាញ​បង្វិល​លើ​ផ្នែក​ខាង​លើ​តាម​គែម​កណ្ដាល​ក្នុង​រយៈ​ពេល​ប្រហែល ១ នាទី​ហើយ​បន្ទាប់​មក​ផ្លាស់​ប្ដូរ​ទៅ​មុខ​ទៀត។

​៦. វីធី​ទី៦ យក​ស្លា​ព្រា​សង្កត់​ហើយ​រំកិល​លើ​ថ្ងាស​តាម​លេខ​រៀង​ពី​១ ដល់ ៣។ ធ្វើ​បែប​នេះ​តែ​ ២ ដង​បាន​ហើយ

រួច​បញ្ច្រាស​ស្លាប​ព្រា សង្កត់​ទាញ​លើ​លើធ្វើ​ដូច​ពី​មុន​ឲ្យ​បាន​៣​ដង​ទៀត។​

ចុចអាន៖ងាយ​ៗ! ​បណ្ដុះ​រោម​ភ្នែក​ឱ្យ​វែង ក្រាស​ជាង​មុន​ មួយ​សប្ដាហ៍​អាច​ដឹង​លទ្ធផល​​

ប្រភព៖ thoibao ប្រែ​សម្រួល៖ ផេង ផលធិតា

អត្ថបទពេញនិយម