ពិធីករ​ទូរទស្សន៍​ចេញ​មុខ​ភ្លាម​ស្រាប់​តែ​ល្បី​ផ្ទុះ​ព្រោះ​សង្ហា​ខ្លាំង​ពេក

  • 2017-08-17 04:16:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បង្ហាញ​ខ្លួន​តែ​មួយ​ភ្លែត ពិធីករ​ទូរទស្សន៍​ចិន​បាន​ធ្វើ​ឲ្យ​បណ្ដាញ​សង្គម​ប្រទេស​នេះ​កក្រើក​ទាំង​ស្រុង​ព្រោះ​រូប​សម្បត្តិ​របស់​ខ្លួន។

បណ្ដាញ​ព័ត៌មាន Sina បាន​រាយការណ៍​ថា ពិធីករ​ទូរទស្សន៍​របស់​ប៉ុស្តិ៍ CCTV4 មួយ​រូប​ស្រាប់​តែ​ល្បី​ល្បាញ​សព្វ​អ៊ីនធឺណិត​ក្រោយ​ពេល​បង្ហាញ​ខ្លួន​លើ​កម្មវិធី​ព័ត៌មាន​របស់​ប៉ុស្តិ៍​នេះ។ ព័ត៌មាន​លំអិត​របស់​ប្រុស​ស្អាត​នេះ​ត្រូវ​បាន​គេ​ស្វែង​រក​គ្រប់​ទី​កន្លែង។

មិន​យូរ​ប៉ុន្មាន​ភិនភាគ​របស់​ប្រុស​ក្មេង​នេះ​ត្រូវ​បាន​ទម្លាយ​ចេញ​មក។ តាម​នោះ​ដែរ ពិធីករ​នេះ​មាន​ឈ្មោះ​ថា Ly Chak Bing កើត​ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​១៩៩២។ បើ​ទោះ​បី​ជា​មាន​អាយុ​ទើប​តែ​២៥​ក្ដី តែ​ប្រុស​ស្អាត​នេះ​មាន​តំណែង​ជា​អគ្គនាយក​រង​នៃ​ផ្នែក​ផ្សព្វផ្សាយ​របស់​ទូរទស្សន៍​ជាតិ​ចិន CCTV ហើយ​ក៏​ជា​ពិធីករ​មួយ​រូប​ផង​ដែរ៕

ប្រភព៖ Kenh14 ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម