ស្នេហា​​តែង​​បរាជ័យ​ អាច​​បណ្ដាល​មក​ពី​ចំណុច​អចេតនា​ទាំង​នេះ

  • 2017-08-17 03:25:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គ្រប់​ស្នេហា​មិន​មែន​សុទ្ធ​តែ​ជោគ​ជ័យ​ ឬ​​បញ្ចប់​​ដោយ​ភាព​ផ្អែម​ល្ហែម​ទេ​ហើយ​កំហុស​ទាំង​នេះ​អាច​បណ្ដាល​មក​ពី​សកម្មភាព​ខ្លះ​ដែល​​អ្នក​បាន​ធ្វើ​ដោយ​មិន​ដឹង​ខ្លួន។ តើ​អ្នក​​តែង​តែ​​​ជួប​ភាព​លំបាក​ក្នុង​​រឿង​ស្នេហា​មែន​ទេ? មាន​ហេតុផល​ច្រើន​ដែល​អាច​បណ្ដាល​ឲ្យ​ទៅ​ជា​បែប​នេះ៖

១.​ ធ្វើ​ការ​កំណត់​ជ្រុល

ជំនួស​ឲ្យ​ការ​ស្វែង​យល់​ចិត្ត​គ្នា​​ អ្នក​បែរ​ជា​ព្យាយាម​កំណត់​ថា​ត្រូវ​តែ​ធ្វើ​នេះ​ឬ ធ្វើ​នោះ​ដែល​ធ្វើ​ឲ្យ​ស្នេហា​ក្លាយ​ជា​បន្ទុក​ទៅ​វិញ។ ឧទាហរណ៍​ ​សង្សារ​ត្រូវ​តែ​ Call​ មក​រាល់​យប់​ ត្រូវ​ផ្ញើ​សារ​ Good morning រាល់​ព្រឹក​ ឬ​ត្រូវ​ជូន​ដើរ​លេង​រាល់​អាទិត្យ​ជា​ដើម។

២. ខ្វល់​ខ្វាយ​ពី​ការ​គិត​របស់​អ្នក​ដទៃ

ត្រូវ​ចាំ​ថា​គ្មាន​នរណា​ស្គាល់​អ្នក​ជាង​អ្នក​ខ្លួន​ឯង​ទេ។ មិត្តភ័ក្ដិ ឬ អ្នក​ស្គាល់​គ្នា​អាច​ជួយ​ឲ្យ​យោបល់​បាន​ ប៉ុន្តែ​ការ​សម្រេច​ចិត្ត​គឺ​ជា​រូប​អ្នក​មួយ​ប៉ុណ្ណោះ។

៣. ប្រៀបធៀប​អ្នក​ថ្មី​ជាមួយ​អ្នក​ចាស់

នេះ​អាច​ជា​កំហុស​ឆ្គង​ដ៏​ធំ​​បំផុត​ក្នុង​រឿង​ស្នេហា​។ ត្រូវ​ចាំ​ថា​អ្វី​ៗ​ពេល​នេះ​មិន​ដូច​ពេល​មុន​ទេ​ ហើយ​ក៏​មិន​អាច​ប្រៀបធៀប​គ្នា​ដែរ។

៤. ព្យាយាម​ផ្លាស់ប្ដូរ​គេ

គ្មាន​នរណា​ចង់​ឲ្យ​គេ​មក​ផ្លាស់​ប្ដូរ​ដោយ​​ប្រាប់​ឲ្យ​ធ្វើ​​នេះ​​ធ្វើ​​នោះ​គ្រប់​ពេល​ទេ​រួម​ទាំង​សង្សារ​របស់​អ្នក​ផង​ដែរ។

៥. ប្រៀបធៀប​ទង្វើ​របស់​យើង​ជាមួយ​សង្សារ

ឧទាហរណ៍​ថា​បើ​យើង​តែង​ទិញ​ផ្កា​ឲ្យ​គេ​ថ្ងៃ​ខួប​កំណើត​ គេ​ក៏​ត្រូវ​ទិញ​ឲ្យ​យើង​វិញ​ដែរ។ ការ​ទាមទារ​ និង​ការ​ប្រៀបធៀប​បែប​នេះ​​ជា​បញ្ហា​​មួយ​ព្រោះ​​សង្សារ​​អ្នក​នឹង​មាន​អារម្មណ៍​ថា​គ្មាន​សេរីភាព​ទេ៕

ចុច​អាន៖ បទពិសោធដ៏ឈឺចាប់ផ្សេង​គ្នារបស់មនុស្ស​ស្រី​ ​ធ្លាប់​បាត់បង់ស្នេហា​

ចុច​អាន៖ ចង់​បំភ្លេច​គេ តែ​ពិបាក​ណាស់​មែន​អត់? សាក​វីធី​នេះ​មើស៍!

ប្រភព៖ thezoereport ប្រែ​សម្រួល៖ Chhai Yarith

អត្ថបទពេញនិយម