មាន​សំលៀកបំពាក់​ ៣ ​ប្រភេទ​អាច​ប្រែក្លាយ​​នារី​ធម្មតា​​ម្នាក់​ទៅ​ជា​​ទាក់ទាញ​បំផុត

  • 2017-08-16 03:28:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេល​និយាយ​ដល់​ម៉ូដ​សំលៀក​បំពាក់​ដែល​ទាក់ទាញ​ យើង​អាច​និយាយ​បាន​ថា​មាន​ស្ទីល​ ឬ ម៉ូដ​ច្រើន​ណាស់​សម្រាប់​ជ្រើសរើស។ ប៉ុន្តែ​បើតាម​ការ​សិក្សា​របស់​អ្នក​វិទ្យាសាស្ត្រ​​ មាន​សំលៀក​បំពាក់​ស្ត្រី​ ៣​ ប្រភេទ​ដែល​អាច​ទាក់ទាញ​អារម្មណ៍​បុរស​បំផុត ចង់​ដឹង​អ្វី​ខ្លះ​អត់? ​​

១. ឈុតក្រហម​ និង​​ស្បែក​ជើង​កែង

​ពណ៌​ក្រហម​គឺ​ពិត​ជា​អាច​ធ្វើ​ឲ្យ​ស្ត្រី​មាន​ភាព​ទាក់ទាញ​បំផុត​​ក្នុង​ភ្នែក​បុរស បើ​​តាម​ការសិក្សា។ ដូច្នេះ​ហើយ ​វា​គ្មាន​អ្វី​ចម្លែក​ទេ​​ដែល​យើង​អាច​សង្កេត​ឃើញ​​អ្នក​​ស្លៀក​ឈុត​ក្រហម​​​តែង​ទទួល​បាន​ចំណាប់​អារម្មណ៍​ខ្ពស់​ពី​មហាជន​​ ជា​ពិសេស​គឺ​បុរស​ៗតែ​ម្ដង។

២. អាវ​យឺត​ខ្លី​បញ្ចេញ​សាច់​ចង្កេះ​ ជាមួយ​ខោ​ជើង​វែង​ឬ​ខ្លី​

ភាព​ទាក់ទាញ​បំផុត​របស់​វា​គឺ​ការ​បញ្ចេញ​សាច់​ចង្កេះ​ និង​រាង​​ស្រឡូន​​នេះ​ឯង​។ វា​មិន​មែន​ជា​អ្វី​ដែល​សិច​ស៊ី​ជ្រុល​នោះ​ទេ​ តែ​​អាច​ទាក់​អារម្មណ៍​​បុរស​​ឲ្យ​តាម​មើល​មិន​ដាក់​ភ្នែក​​បាន។

៣. អាវ​បញ្ចេញ​សាច់​ស្មា​ ជាមួយ​ស្បែក​ជើង​កែង

ការ​ស្លៀក​ពាក់​​ប្រភេទ​នេះ​ក៏​ពិសេស​​មិន​ធម្មតា​ដែរ​ នេះ​បើ​តាម​ការ​សិក្សា​របស់​សាកលវិទ្យាល័យ​ New South Walles។ ហេតុ​ផល​សំខាន់​គឺ​​ថា​បុរស​ៗ​តែង​​ចាប់​អារម្មណ៍​ផ្នែក​ស្មា​ និង​ដើម​ដៃ​របស់​ស្ត្រី​ជាង​ផ្នែក​ផ្សេង​ៗ។ ដូច្នេះ​បើ​អ្នក​ចង់​មើល​ទៅ​ទាក់ទាញ​ ឈុត​បញ្ចេញ​ស្មា​ ឬ​ដើម​ដៃ​បែប​នេះ​ពិត​ជា​សក្ដិសម៕

ចុច​អាន៖ ម៉ូដ​សក់​ខ្លី​វែង​ទាំង​ ១៥​ ដែល​អាច​ជួយ​ឲ្យ​ស្ត្រី​មើល​ទៅ​ក្មេង​ជាង​វ័យ​បាន

ចុច​អាន៖ មកមើល​ស្ទីល​តែង​ខ្លួន​​បញ្ចេញ​រាង​យ៉ាង​ណា​​ឲ្យ​​មើល​ទៅ​សិចស៊ី​ស្អាត​តែ​មិន​លើស

ប្រភព៖ Whowhatwear ប្រែ​សម្រួល៖ Chhai Yarith

អត្ថបទពេញនិយម