ផ្ញើ​សារ​ទៅ​រហូត តែ​បើ​គេ​មិន​ Care សោះ គួរ​ធ្វើ​យ៉ាង​ណា​ល្អ?

  • 2017-08-16 00:31:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ផ្ញើ​សារ​តាំង​ពី​ម្សិល​មិញ ផ្ញើ​ព្រឹក​នេះ​ ហើយ​ផ្ញើ​ដល់​ល្ងាច​ទៀត​នៅ​តែ​មិន​ឃើញ​ឆ្លើយ​តប​។ ស្រី​ៗ​តើ​អ្នក​មាន​ជួប​បញ្ហា​បែប​នេះ​ជាមួយ​មិត្ត​ប្រុស​ដែរ​ឬ​ទេ? ខាង​ក្រោម​នេះ​គឺ​ជា​រឿង​មួយ​ចំនួន​ដែល​អ្នក​គួរ​ធ្វើ​ពេល​ដែល​មិន​ឃើញ​គេ​តប​មក​វិញ៖

១. គួរ​ដាក់​ទូរស័ព្ទ​ចុះ​សិន

ព្រោះ​អ្នក​អាច​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​ខុស​បើ​នៅ​តែ​ចាំ​សម្លឹង​កញ្ចក់​ទូរស័ព្ទ​បែប​នេះ​។ អ្នក​ក៏​មិន​គួរ​ទៅ​តាម​មើល​គាត់ Online ដែរ​ព្រោះ​ទោះ​ឃើញ​ក៏​មិន​អាច​ជួយ​អ្វី​បាន​​ក្រៅ​ពីកាន់​តែ​គិ​ត​ច្រើន។

២. កុំ​អាល​ធ្វើ​ការ​សន្និដ្ឋាន​អ្វី

អ្នក​ប្រហែល​គិត​ពី​មូលហេតុ​ដែល​គាត់​មិន​ឆ្លើយ​ច្រើន​រួច​មក​ហើយ​មែន​ទេ? ប្រហែល​គាត់​រវល់ ឬ​គាត់​មិន​ចង់​ឆ្លើយ​តែ​ម្ដង? មិន​ថា​ហេតុ​ផល​អ្វី​តែ​គួរ​តែ​កុំ​អាល​គិត​​ច្រើន​ម្នាក់​ឯង​អី​ព្រោះ​នាំ​តែ​មួល​ម៉ៅ​។ ​

៣. កុំ​ផ្ញើ​ទៅ​គាត់​បន្ត​ទៀត

ព្រោះ​បើ​​ឃើញ​ដដែល​ៗ​ គាត់​អាច​គិត​ថា​​យើង​រស់​គ្មាន​គាត់​មិន​បាន។ ត្រូវ​បង្ហាញ​គាត់​ថា​យើង​ត្រជាក់​ដូច​ទឹក​ទើប​គាត់​ចាប់​ផ្ដើម​គិត​សារ​ឡើង​វិញ​នូវ​ទង្វើ​ខ្លួន​ឯង។

៤. បើ​យើង​នៅ​តែ​ចង់​សួរ​នាំ​គួរ​តែ​ចាំ​មួយ​ថ្ងៃ​សិន

ទោះ​យ៉ាង​ណា​ក៏​នៅ​តែ​ចង់​ដឹង​ តែ​ក៏​មិន​គួរ​ផ្ញើ​សារ​មិន​ឈប់​ដែរ​។ បើ​អ្នក​នៅ​តែ​ចង់​ដឹង​ គួរ​តែ​ចាំ​មួយ​ថ្ងៃ​សិន​ចាំ​សួរ​។ បើ​គាត់​នៅ​តែ​មិន​តប​ទៀត​នោះ​ វា​​អាច​ជា​ការ​បង្ហាញ​ច្បាស់​ណាស់​ហើយ។

៥. ធ្វើ​ខ្លួន​ឲ្យ​រវល់

ក្នុង​រយៈ​ពេល​បែប​នេះ​បើ​យើង​នៅ​ទំនេរ​ៗ​មិន​ធ្វើ​អ្វី​សោះ​នោះ​គឺ​ប្រាកដ​ជា​ទ្រាំ​មិន​បាន​ទេ។ គួរ​ធ្វើ​ការ​ រៀន​ ឬ​ចេញ​ក្រៅ​ជាមួយ​មិត្តភ័ក្ដិ​ក៏​បាន។

៦. ទទួល​ស្គាល់​ការ​ពិត

គឺ​ការ​ពិត​ដែល​​អាច​និយាយ​បាន​ថា​គាត់​មិន​បាន​ចាប់​អារម្មណ៍​យើង​ទេ។ បើ​គាត់​ឃើញ​ហើយ​​នៅ​តែ​មិន​ឆ្លើយ​តប​ វា​គួរ​តែ​ដល់​ពេល​អ្នក​ពិចារណា​​ឡើង​វិញហើយ៕

ចូល​អាន៖ មុន​ប្រគល់ការស្រលាញ់​ទៅបុរស​ណា ពិនិត្យ​មើល ៧ ចំណុច​នេះ​ឲ្យ​មែនទែន បើ​មានគួរ​តែដកខ្លួន​ឲ្យ​...

ចូល​អាន៖ កុំ​យក​សង្សារ​អី​ល្អ​ជាង បើ​ចិត្ត​អ្នក​នៅ​ជាប់​ជំពាក់​រឿង​ទាំង​ ៦ នេះ

ប្រភព៖ Lovepanky ប្រែ​សម្រួល៖ Chhai Yarith

អត្ថបទពេញនិយម