តិចនិក​គូស​ Eyeliner ទោះ​អ្នក​មិន​ចេះ​សោះ ក៏​​អាច​គូស​បាន​ស្អាត

  • 2017-08-15 04:22:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​គូស​ Eyeliner លើ​ត្របក​ភ្នែក​បាន​ជួយ​លើក​សម្រស់​នារី​បាន​មួយ​កម្រិត បើ​ទោះ​បី​មិន​ផាត់​មុខ​ក៏​ដោយ។ ប៉ុន្តែ​ក៏​មាន​នារី​មិន​តិច​នាក់​ដែរ​ដែល​រអ៊ូ​ថា មិន​ចេះ​គូស​ Eyeliner ​ពេល​ខ្លះ​គូស​ទៅ​ធំ​ពេក តូចពេក ឬ​ប្រតាក​ពេញ​ភ្នែក​ក៏​មាន​។ អ៊ីចឹង​ទើប​ថ្ងៃ​នេះ វិបសាយ​កញ្ញា​សូម​ណែនាំ​វិធី​ងាយៗ​ដើម្បី​គូស​ Eyeliner លើ​ត្របក​ភ្នែក​បាន​ស្អាត ទោះ​អ្នក​មិន​ដែល​ចេះ​គូស​ពី​មុន​សោះ ក៏​អាច​សាក​ល្បង​បាន​។​

១- យក​ល្អ​កុំ​គូស​ដោយ​បិទ​ភ្នែក​ម្ខាង​។ ការ​គូស​ដោយ​បិទ​ភ្នែក​ អាច​ធ្វើ​ឱ្យ​ស្នាម​គូស​ស្ថិត​នៅ​ខាង​លើ​ពេក មិន​ជាប់​នឹង​គល់​រោម​ភ្នែក​។ ដូច្នេះ​វិធី​ល្អ គឺ​គួរ​តែ​គូរ​ដោយ​បើក​ភ្នែក​តិចៗ ហើយ​កុំ​ញ័រ​។

២- យក​ខ្មៅដៃ​ Eyeliner មក​គូស​ថើៗ​ តាម​លំនាំ​នៃ​ត្របក​ភ្នែក រហូត​ដល់​ចុង​កន្ទុយ​ភ្នែក​ ទោះ​បី​មិន​សូវ​ចេញ​ច្បាស់​ក៏​បាន ព្រោះ​អ្នក​ត្រូវ​គូស​វា​បន្ថែម​នៅ​ពេល​បញ្ចប់​។

៣- ទាញ​ខាង​ចុង​វែង​ឬ​ខ្លី​តាម​ចិត្ត​ស្រលាញ់ រួច​ចាំ​គូស​ពី​លើ​ម្ដង​ទៀត​ ម្ដង​បន្តិចៗ រហូត​ដល់​ចុង​ហើយ ប៉ុន្តែ​ពី​ខាង​គល់​មក គួរ​គូស​ឱ្យ​ស្ដើង ហើយ​ចាំ​មក​គូស​ឱ្យ​ក្រាស​នៅ​ខាង​ចុង ដើម្បី​កុំ​ឱ្យ​ភ្នែក​ឃើញ​ប្រតាក​ពេក​។

ឬ​អាច​អនុវត្ត​តាម​វីដេអូ​នេះ​ក៏​បាន​

អត្ថបទ៖ សរ សុគន្ធី