រឿង​គួរ​ឲ្យ​ចាប់​អារម្មណ៍​​ទាំង​៩​ពី​ខ្លួន​ប្រាណ​ស្ត្រី​ដែល​អ្នក​ប្រហែល​ជាមិន​ដឹង

  • 2017-08-15 03:32:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​ជឿ​​ទេ​ថា​​បុរស​ និង​ស្ត្រី​មាន​ភាព​ខុស​គ្នា​ខ្លាំង​ គឺ​ខ្លាំង​ជាង​អ្វី​ដែល​អ្នក​ធ្លាប់​គិត​ទៅ​ទៀត​។ ខាង​ក្រោម​នេះ​គឺ​ជា​អ្វី​ដែល​​មាន​តែ​ស្ត្រី​ប៉ុណ្ណោះ​ទើបមាន៖

១. ខ្លួន​ប្រាណ​អាច​បត់​បែន​បាន​ល្អ៖ បើ​ប្រៀប​ធៀប​ជាមួយ​បុរស​ ស្ត្រី​អាច​ពន់​ខ្លួន​បត់បែន​​បាន​ល្អ​ជាង​ឆ្ងាយ​ណាស់។ នេះ​អាច​ជា​មូលហេតុ​ដែល​យើង​តែង​​ឃើញ​អ្នក​លេង​កីឡា រាំ​ ឬ​លេង​សៀក​ពត់​ពេន​ខ្លួន​ច្រើន​ជា​ស្ត្រី។

២. ស្ត្រី​មាន​អាយុ​វែង​ជាង​បុរស៖ នេះ​ជា​លក្ខណៈ​ពិសេស​មួយ​ទៀត​ព្រោះ​​ពេល​មាន​វ័យ​ចំណាស់​ រាង​កាយ​ស្ត្រី​អាច​ទប់​ទល់​នឹង​ជំងឺ​បាន​ប្រសើរ​ជាង​បុរស។ ​​​​​

៣. ចំនួន​ស្ត្រី​តែង​តែ​លើស​បុរស​ជា​និច្ច៖ វា​​​គឺ​មាន​​ជាប់​ទាក់​ទង​នឹង​អត្រា​ការ​ស្លាប់​របស់​ទារក​ប្រុស​​​ដែល​តែង​ខ្ពស់​ជាង​ក្មេង​ស្រី​ៗ​។

៤. ក្លិន​ចេញ​ពី​ការ​បែក​ញើស​បុរស​អាច​ធ្វើ​ឲ្យ​ស្ត្រី​សប្បាយ​ចិត្ត​​បាន៖ ផ្ទុយ​ទៅ​វិញ​ ក្លិន​ដែល​ចេញ​ពី​ខ្លួន​ស្ត្រី​គឺ​មិន​សូវ​ទាក់​ទាញ​បុរស​នោះ​ទេ។

៥. ក្រយៅ​ដៃ​ស្ត្រី​គឺ ៩៩% ខុស​ពី​បុរស៖ នេះ​គឺ​ជា​មូលហេតុ​ដែល​អ្នក​វិទ្យាសាស្ត្រ​អាច​ដឹង​ថា​នរណា​ប្រុស​ ឬ ស្ត្រី​ដោយ​គ្រាន់​តែ​មើល​ក្រយៅ​ដៃ​ប៉ុណ្ណោះ។

៦. ស្ត្រី​អាច​ផ្ដល់​កំណើត​កូន​បាន​ដល់​ ៤០ ឯណោះ៖ ​ក៏​ធ្លាប់​មាន​ដែរ​ស្ត្រី​ជនជាតិ​រុស្សី​ម្នាក់​ដែល​អាច​បំបែក​កំណាត់​ត្រា​នេះ​​ដោយ​មាន​កូន​ដល់​ទៅ​ ៦៩ ឯណោះ។

៧. ការ​បំបៅ​ដោះ​​អាច​ផ្ដល់​សមត្ថភាពដល់​ស្ត្រី​មិន​គួរ​ឲ្យ​ជឿ៖ ដោយ​សារ​តែ​អ័រម៉ូន​​កើន​ឡើង​ច្រើន ស្ត្រី​អាច​ទ្រាំ​នឹង​ការ​ឈឺ​ចាប់​​បាន​ខ្ពស់​ មាន​អារម្មណ៍​រីករាយ​ និង​ថែម​ទាំង​អាច​​ដឹង​ពី​ការ​គិត​របស់​អ្នក​ដទៃ​បាន​ពូកែ​ទៀត​ផង។

៨. ស្ត្រី​មាន​ការ​ចងចាំ​ល្អ​ជាង​បុរស៖ ជា​ពិសេស​គឺ​ចង​ចាំ​រឿង​លម្អិត​នៅ​ជុំវិញ​ខ្លួន​ដែល​បុរស​ៗ​មិន​អាច​ធ្វើ​បាន​ទេ។

៩. ចរិត​​ស្ត្រី​តែង​មាន​ការ​ផ្លាស់​ប្ដូរ៖ ខួរក្បាល​របស់​ស្ត្រី​តែង​ឆ្លើយ​តប​ទៅ​នឹង​វត្ត​រដូវ​ដែល​មាន​ការ​ប្រែប្រួល​រាល់​ខែ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​អត្តចរិត​ស្ត្រី​​ក៏​មាន​ការ​ប្រែប្រួល​ពី​មួយ​ពេល​ទៅ​មួយ​ពេល​ដែរ៕

ចុច​អាន៖ ​របស់​៨យ៉ាង​ហាម​ឲ្យ​គេ​ខ្ចី​ប្រើ ឬ​ប្រើ​រួម​គ្នា ទោះ​ជា​​មួួ​យ​មនុស្ស​ស្និទ្ធស្នាល​ក៏​ដោយ

ចុច​អាន៖ ភាព​ស្រស់​ស្អាត ៧ យ៉ាង​ក្នុង​ខ្លួន​នារី ធ្វើឲ្យ​បុរស​ឈ្លក់​វង្វេង​ជាង​សម្រស់​ទៅ​ទៀត!

ប្រភព៖ Brightside ប្រែ​សម្រួល៖ Chhai Yarith

អត្ថបទពេញនិយម