តោះ! ស្រីៗ​មក​មើល​ម៉ូដ​​សក់​ស្អាត​ៗ​ ដែល​អាច​ពាក់​មួក​បាន ទុក​ពេល​ចេញ​ក្រៅដើរលេង​

  • 2017-08-14 02:07:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្រី​ៗ បើ​ធុញ​នឹង​ស្ទីល​សក់​ដដែល​ពេក គួរ​រក​មួក​អ្វី​មួយមក​បន្ថែម​ភាព​ស្រស់​ស្អាត តែ​ពេល​ខ្លះ​ការ​ពាក់​មួក​នេះ​ឯង ត្រូវ​មាន​ម៉ូដ​សក់​ប្លែក ទើប​មើល​ទៅ​ឃើញ​លេចធ្លោ​បាន។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ កញ្ញា សូម​ណែនាំ style សក់​ដែល​ស៊ី​គ្នា​ជាមួយ​មួក​កាតិប​ ហើយ​មិត្ត​ៗ​នារី​រី​ៗអាច​ធ្វើ​បាន​​គ្រប់​រដូវ​ការ​តែ​ម្ដង។ ចឹង​នៅ​ចាំ​អី​ទៀត មក​​រូប​ភាព​ខាងក្រោម​ឲ្យ​ហើយ​ទៅ ទុក​សម្រាប់​ពេល​ចេញ​ក្រៅ​ដើរលេង នឹង​បាន​ធ្វើ​វា​ហ្មង៖

១.សក់​ខ្លី​គាប​ក្ដោប​មុខ

២.មូល​រួញ​ថើៗ រួច​ចង់​ទៅ​ក្រោយ

៣.មូល​រួញ​ថើៗ ហើយ​លើក​ចង់​ពាក់​កណ្ដាល

៤.ប្រើ​ម៉ាស៊ីន​មូល​រួញ ឬ​គាប​ត្រង់​​ធ្វើឲ្យ​សក់​បះ​ចុង​ឡើងលើ

៥.មូល​រួញ​ថើៗ រួច​ពាក់​មួក​ពី​លើ​តែម្ដង

៦.សម្រាប់​សក់​វែង គួរតែ​មូល​រួច​ចង់​សក់ ហើយ​ពាក់​មួក​ពី​លើ

៧.ក្រង​ឆ្អឹង​ត្រី

៨.មូល​រួញ រួច​ទម្លាក់

៩.ម៉ូដ​សក់​មួង

១០.សក់​ក្រង រួច​លើក​ឡើង​លើ

ចុចអាន៖១៦ ម៉ូដ​សក់ cute cute ស្រីៗ​អាច​ធ្វើ និង​ពាក់​​មួកពី​លើ​បាន​

ប្រភព៖ jeab ប្រែ​សម្រួល៖ ទ្រី រ៉ាវី