ស្រីៗ! បើ​នៅ​ធ្វើ​៤​ចំណុច​នេះ ទោះ​អាយុ​ច្រើន​ប៉ុណ្ណា ក៏​គេ​នៅ​ចាត់​ទុក​ដូច​កូន​ក្មេង

  • 2017-08-14 01:26:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ភាព​ចាស់​ទុំ​មិន​ត្រូវ​បាន​កំណត់​ដោយ​អាយុ​នោះ​ទេ អ្នក​ខ្លះ​អាយុ​តិច តែ​មាន​ការ​ចេះ​គិត​បែប​ចាស់​ទុំ​ ឯ​អ្នក​ខ្លះ​អាយុ​ច្រើន​ គេ​ហៅ​បង តែ​កាយវិការ​ចេញ​មក​ធ្វើ​ឱ្យ​គេ​ចាត់​ទុក​ដូច​កូន​ក្មេង ដែល​មិន​អាច​យក​ជា​សាច់​ការ​បាន​។ សាក​ពិនិត្យ​មើល​ខ្លួន​ឯង​ពេល​នេះ​ទៅ​មើល ថា​តើ​អាច​មាន​ចំណុច​ខាង​ក្រោម​ដែរ​ទេ? បើ​អត់មាន​ទេ អាច​ចាត់​ទុក​ថា អ្នក​ជា​មនុស្ស​ចាស់​ទុំ​ហើយ​។ ​​

១- នៅ​ឡេះឡោះ​ លេង​សើច​ច្រើន

ការ​និយាយ​ស្ដី​លេង​សើច​អាច​ធ្វើ​ឱ្យ​អ្នក​នៅ​ជុំ​វិញ​ខ្លួន​ចូល​ចិត្ត ប៉ុន្តែ​បើ​ឈាន​ចូល​វ័យ​២០​ឆ្នាំ​ក្រាស​ហើយ គួរ​តែ​កាត់​បន្ថយ​ទង្វើ​ឡេះឡោះ​បែប​នេះ​ខ្លះ​ទៅ ព្រោះ​នារី​ដែល​ឡេះឡោះ​លេង​សើច​ច្រើន ធ្វើ​ឱ្យ​បុរស​មិន​សូវ​ឱ្យ​តម្លៃ​ប៉ុន្មាន​ទេ​។

២- មាន​អី​បន្តិច យក​ទៅ​ Drama លើ​ Facebook

សម័យ​ Facebook មិន​មែន​អ្វី​ក៏​អាច​ផុស​បាន ឬ​បញ្ចេញ​អារម្មណ៍​បាន​ទាំង​អស់​នោះ​ទេ​។ ការ​ផុស​ញឹក​ញាប់ យក​រឿង​ខ្លួន​ឯង​ទៅ​បើក​ចំហ​ឱ្យ​គេ​ដឹង​ច្រើន​ពេក ឬ​ប្រើ​ពាក្យ​មិន​គប្បី​លើ​ Facebook សុទ្ធ​តែ​បង្ហាញ​ថា អ្នក​ជា​មនុស្ស​មាន​ការ​គិត​នៅ​ក្មេង​ខ្ចី​នៅ​ឡើយ មិន​ទាន់​អាច​ចេះ​គ្រប់​គ្រង​អារម្មណ៍​ខ្លួន​ឯង​បាន​នៅ​ឡើយ​ទេ។

៣- ប្ដូរ​អារម្មណ៍​លឿន​ៗ​ពេក

ធ្លាប់​ជួប​ទេ? អ្នក​ខ្លះ​ផ្លាស់​ប្ដូរ​អារម្មណ៍​លឿនៗ រក​តែ​តាម​មិន​ទាន់​។ ម្ដង​រួស​រាយ ម្ដង​ក៏​ស្ងៀមស្ងាត់ មិន​មាត់​មិន​ក ហើយ​ពេល​មាន​អ្នក​ចូល​ទៅ​និយាយ​លេង​ជាមួយ​ បែរ​ជា​បញ្ចេញ​កំហឹង ឬក្រោក​ចេញ​ទៅ​វឹង។ នេះ​បង្ហាញ​ថា នារី​ម្នាក់​នោះ​នៅ​ប្រើ​អារម្មណ៍​បែប​កូន​ក្មេង​នៅ​ឡើយ ព្រោះ​មាន​តែ​កូន​ក្មេង​ទេ ដែល​ត្រូវ​ការ​គេ​លួង​គ្រប់​ពេល​បែប​នេះ។

៤- នៅ​បង្ហាញ​អារម្មណ៍​ទន់​ខ្សោយ​នៅ​ឡើយ

​ពាក្យ​មួយ​ដែល​តែង​ប្រើ​សម្រាប់​នារី គឺ​ទន់​ភ្លន់ តែ​មិន​ទន់​ខ្សោយ​។ ទោះ​មាន​បញ្ហា​ ឬ​ការ​លំបាក​អ្វី បើ​នារី​ម្នាក់​ដែល​មាន​គំនិត​ចាស់​ទុំ នាង​នឹង​មិន​ងាយ​បង្ហាញ​ឱ្យ​អ្នក​ដទៃ​ដឹង​ពី​ការ​ឈឺចាប់ ឬ​ទុក្ខ​ព្រួយ​របស់​នាង​ងាយ​ៗ​ឡើយ​។ ផ្ទុយ​ទៅ​វិញ នាង​នៅ​តែ​អាច​ញញឹម​ចេញ និង​ដោះ​ស្រាយ​បញ្ហា​ទាំង​នោះ​ដោយ​ខ្លួន​ឯង​ជា​មុន​សិន មុន​នឹង​ស្វែង​រក​ជំនួយ​ពី​អ្នក​នៅ​ជុំ​វិញ​ខ្លួន​៕

ចុចអាន៖ ភាព​ស្រស់​ស្អាត ៧ យ៉ាង​ក្នុង​ខ្លួន​នារី ធ្វើឲ្យ​បុរស​ឈ្លក់​វង្វេង​ជាង​សម្រស់​ទៅ​ទៀត!

ពេល​ចេញ​ធ្វើ​ការ​ទើប​ដឹង​ថា មនុស្ស​មាន​មុខ​ច្រើន​ណាស់ មិន​មែន​តែ​២​ទេ

អត្ថបទ៖ សរ សុគន្ធី

អត្ថបទពេញនិយម