ទំនេរថ្ងៃអាទិត្យអ៊ីចឹងសាកធ្វើម៉ាសមុខធម្មជាតិកម្ចាត់ស្នាមជ្រួញនេះមើល៍

  • 2017-08-13 02:58:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពិត​មែន​ហើយ ​នារី​គ្រប់​រូប​នរណា​ៗ​ក៏​ចង់​បាន​ស្បែក​មុខ​រលោង​ស្អាត ​គ្មាន​មុន ​និង​គ្មាន​ស្នាម​ជ្រីវ​ជ្រួញ​ដែរ ​ប៉ុន្តែ​ធ្វើ​ម៉េច​នេះ​ជា​ធម្មជាតិ​មិន​មែន​កើត​មក​ស្អាត​រហូត​ឯណា​ពោល​គឺ​ទាម​ទារ​ឱ្យ​យើង​ដឹង​ពី​គន្លឹះ​ថែរ​ក្សា​សម្រស់​ជា​ចាំ​បាច់​។ កញ្ញា ​សូម​ណែ​នាំ​នូវ​វិធី​ធ្វើ​ម៉ាស​មុខ​ធម្មជាតិ​ដែលអាចកម្ចាត់ស្នាមជ្រីវជ្រួញលើផ្ទៃមុខ ហើយ​អ្នក​ទាំង​អស់​គ្នា​អាច​ធ្វើ​នៅ​ផ្ទះ​បាន​ដោយ​ខ្លួន​ឯងបាន។

១. ម៉ាស​កម្ចាត់​ស្នាម​ជ្រួញ​លើ​មុខ​

គ្រឿង​ផ្សំ៖

ក្រមួន ​Vaseline​ ២ ​ស្លាប​ព្រា​កាហ្វេ

ប្រេង​អូលីវ ​១ ​ស្លាប​ព្រា​កាហ្វេ

ផ្នែក​ក្រហម​របស់​ស៊ុត ​១

ទឹក​ឃ្មុំ ​១ ​ស្លាប​ព្រា​កាហ្វេ

ផ្លែប័រ មួយ​ចំហៀង។

វិធីធ្វើ៖ យក​ក្រមួន​ Vaseline ​ដាក់​កម្តៅ​ឱ្យ​ក្លាយ​ជា​រាវ ​ហើយ​យក​ទៅ​លាយ​ជាមួយ​គ្រឿង​ផ្សំខាង​លើ​ឱ្យ​សព្វ​រួច​ទុក​ចោល​រយៈ​ពេល ​៥ ​នាទី​សិន​។ លាង​មុខ​ចេញ​ឱ្យស្អាត ​សឹម​យក​ល្បាយ​នោះ​មក​ម៉ាស្សា​លើ​មុខ​ថ្នម​ៗ​ដោយ​ប្រើ​ម្រាម​ដៃ​នាង។ ក្រោយ​ពី​ម៉ាស្សា​រួច​ទុក​វា​ចោល ​៣០ នាទី​រួច​យក​សំឡី​ជ្រលក់​ទឹក​ធម្មតា​យក​មក​ជូត​មុខ​ចេញ​។

ចុចអាន៖កូនក្រមុំ​ជិត​ចូល​រោងការ​ អត់​ពេល​ខាត់​ស្បែក ​វិធី​នេះ​ជួយឱ្យស្បែកសបាន (វីដេអូ)​

ចុចអាន៖ស្បែក​មុខ​ស​រលោង​អស់​ស្នាម​ជា​រៀង​រហូត ដោយសារ​យ៉ាអួ ផ្សំ​ជាមួយ​សេរ៉ូម​ប្រៃ

ប្រភព៖ Brightside ប្រែ​សម្រួល៖ អ៊ុង រ័ត្នបញ្ញា

អត្ថបទពេញនិយម