ជូន​ចំពោះ​មនុស្ស​ស្រី សូម​ស្រលាញ់​មនុស្ស​ប្រុស​ដែល​មិន​និយាយ​ច្រើន

  • 2017-08-12 08:38:12
  • ចំនួនមតិ

ចន្លោះមិនឃើញ

មនុស្ស​ប្រុស​និយាយ​តិច​មិន​សូវ​ជា​បាន​ទទួល​ការ​ចាប់​អារម្មណ៍​នោះ​ទេ​ព្រោះ​ជុំវិញ​គេ​គឺ​ភាព​ស្ងប់ស្ងាត់។ ពួក​គេ​គ្មាន​តម្រូវ​ការ​ឲ្យ​គេ​ចាប់​អារម្មណ៍ ឬ​លេច​ធ្លោ​ដូច​ប្រុស​ដទៃ​ទេ។ មនុស្ស​ប្រុស​និយាយ​មិន​សូវ​និយាយ​ធ្វើ​ឲ្យ​គេ​មាន​ភាព​ងឿង​ឆ្ងល់ តែ​ក៏​ធ្វើ​ឲ្យ​គេ​មាន​អារម្មណ៍​ឆាប់​ធុញ​ទ្រាន់ ព្រោះ​ពួក​គេ​មិន​ពូកែ​ទំនាក់ទំនង។

យ៉ាងណាក៏ដោយ បុរស​ប្រភេទ​នេះ​ហើយ​គឺ​ជា​សង្សារ​ដ៏​ល្អ​បំផុត ព្រោះ​ពួក​គេ​ជា​ប្រភេទ​មនុស្ស​ស្មោះ​ត្រង់ បើ​ទោះ​បី​ជា​ពួក​គេ​អាច​មិន​ពូកែ ឬ​សង្ហា​ក៏​ដោយ។ មនុស្ស​ប្រុស​មិន​សូវ​ស្រដី​មិន​សូវ​ឲ្យ​សង្សារ​គេ​ស្ដាប់​ពាក្យ​ផ្អែម​ល្ហែម​ទេ តែ​គេ​នឹង​បង្ហាញ​វា​តាម​កាយវិការ​តែ​ម្ដង។

រូបតំណាង

មនុស្ស​ប្រុស​និយាយ​តិច មាន​ន័យ​ថា​នឹង​ពូ​កែ​ស្ដាប់ ដូច​នេះ​អ្នក​នឹង​អាច​ទុក​ចិត្ត​និយាយ​ពី​រឿង​ក្នុង​ចិត្ត​ប្រាប់​ពូក​គេ​បាន។ ពួក​គេ​អាច​នឹង​មិន​ពូ​កែ​និយាយ​ក៏​ពិត​មែន តែ​ដំបូន្មាន​របស់​គេ​អាច​យក​ជា​ការ​បាន។ សូម្បី​តែ​ពេល​ក្បត់ គេ​ក៏​នឹង​ប្រើ​ភាព​ស្ងៀមស្ងាត់​ជំនួស​ឲ្យ​ចម្លើយ​ទាំង​អស់​ដែរ។ មិន​មែន​ដោយ​សារ​គេ​មិន​ហ៊ាន​និយាយ​ចេញ ក៏​មិន​មែន​គេ​គេច​វេស​ដែរ គ្រាន់​តែ​គេ​ដឹង​ថា​បកស្រាយ​ច្រើន​ទៀត​ក៏​គ្មាន​បាន​ការ។

ដូច​នេះ​ហើយ បើ​សិន​ជា​ស្រលាញ់​ប៉ះ​មនុស្ស​ប្រុស​មិន​សូវ​និយាយ កុំ​ចាប់​កំហុស​លើ​ការ​និយាយ​របស់​ពួក​គេ​អី តែ​គួរ​តែ​ផ្ដោត​អារម្មណ៍​លើ​អាកប្បកិរិយា​របស់​គេ​វិញ៕

ចុចអាន៖មនុស្ស​ស្រី​មិន​ធ្លាប់​មាន​សង្សារ​សោះ មាន​សញ្ញា​ដូច​ម្ដេច​ខ្លះ?


ប្រភព៖ Guu ប្រែ​សម្រួល៖ អ៊ុង រ័ត្នបញ្ញា