៣ ចំនុចសម្រាប់អ្នកត្រៀមប្តូរឈ្មោះជាសង្សារមកពាក្យថាជាគូជីវិត

  • 2017-08-12 06:07:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បាន​រៀប​ការ​ជាមួយ​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ ​គឹ​ជា​សុភមង្គល​ដ៏​ធំ​ធេង​ដែល​មនុស្ស​គ្រប់​គ្នា​ប្រាថ្នា​ចង់​បាន ​ទោះ​គ្រាន់​តែ​ស្រមៃ​ក៏​អាច​ទទួល​អារម្មណ៍​ថា​មាន​ក្តី​សុខ​ដែរ​។ ​ប្រសិន​បើ​អ្នក​និង​ដៃ​គូ​កំពុង​ស្ថិត​ក្នុង​ទំនាក់ទំនង​ជា​សង្សារ​នឹង​គ្នា ​ហើយ​រំពឹង​ថា​នឹង​ចាប់​ដៃ​គ្នា​ជា​គូ​ជីវិត​នៅ​ថ្ងៃ​អនាគត ​នោះ​អ្នក​គួរ​តែ​រៀន​ស្វែង​យល់​ពី​ភាព​ខុស​គ្នា​មួយ​ចំនួន​ដែល​អាច​កើត​ឡើង​ដូច​ខាង​ក្រោម​នេះ​៖

១. មុខ​មាត់គ្រួសារ​៖ នៅ​​ពេល​អ្នក​និង​ដៃ​គូ​មាន​គម្រោង​ឈាន​ទៅ​ដល់​ការ​រៀប​ការ ​នោះ​មាន​ន័យ​ថា​គ្រួសារ​ព្រម​ទាំង​ចាស់​ទុំ​ទាំង​សង​ខាង​បាន​ទទួល​ដឹង​លឺ​។ ដូច្នេះ​រាល់​សកម្មភាព​របស់​អ្នក​ទាំង​ពីរ​គឺ​ត្រូវ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​ជាង​មុន ​ជៀសវាង​ការ​ប៉ះ​ពាល់​កេរ្តិ៍​ឈ្មោះ​គ្រួសារ​ទាំង​សង​ខាង​។ ម្យ៉ាង​ទៀត​អ្នក​ទាំង​ពីរ​ ត្រូវ​រៀន​សម្រប​ជាមួយ​អនាគត​គ្រួសារ​សាច់​ថ្លៃ ​ធ្វើ​ឱ្យ​កាន់​តែ​មាន​ភាព​ស្និទ្ធ​ស្នាល​និង​ទុក​ដូច​ជា​គ្រួសារ​តែ​មួយ​។

រូបតំណាង

**២. រៀន​យល់​ចិត្ត​គ្នា​បែប​ជា​មនុស្ស​ចាស់​ទុំ​៖** ដៃ​គូ​គួរ​ចាប់​ផ្តើម​កែ​ប្រែ​ខ្លួន​ឱ្យ​ក្លាយ​ជា​មនុស្ស​ចាស់​ទុំ​ក្នុង​រឿង​ស្នេហា ​មាន​ន័យ​ថា​ត្រូវ​ចេះ​អត់​ឱន​ខ្លាំង​ជាង​មុន ​ស្តាប់​ហេតុ​ផល​គ្នា ​និង​មិន​ងងក់​ច្រើន​បែប​ជា​ចរិត​កូន​ក្មេង​ដូច​មុន​ទៀត​ទេ។

៣. ការ​តម្រង់​ទិស​៖ ត្រង់​នេះ​ចង់​សំដៅ​លើ​ការ​រៀបចំ​ធន​ធា​នរបស់​ដៃ​គូ​ទាំង​ពីរ​សម្រាប់​ថ្ងៃ​អនាគត ​ព្រោះអ្នក​ត្រូវ​រស់​នៅ​ដោយ​ពឹង​ផ្អែក​លើ​ចំណូល​និង​ចំណាយ​រួម​គ្នា​។ ដូច្នេះ​អ្នក​ទាំង​ពីរ​ត្រូវ​មាន​ជំហ​រឹង​មាំ​រៀង​ខ្លួន​ជា​មុន​សិន ​មិន​មែន​រៀប​ការរួច​មក​ដេក​ស៊ី​ទ្រព្យ​សម្បត្តិ​របស់​ឪពុក​ម្តាយ​ទេ​៕ ​

ចុចអាន៖ប្រពន្ធ​៤​ប្រភេទ ​បើ​ប្រុស​ៗ​រៀបការ​ជាមួយ ​ដឹង​តែ​ក្រ ​ងើប​មុខ​មិន​រួច

ចុចអាន៖បើមានចំណុចនេះ អ្នកកំពុងងប់នឹងការងារដល់ថ្នាក់បំផ្លាញជីវិតស្នេហាប្តីប្រពន្ធខ្លួនឯងហើយ

ប្រភព៖ Thehealthsite ប្រែ​សម្រួល៖ អ៊ុង រ័ត្នបញ្ញា

អត្ថបទពេញនិយម