ប្រជុំ​ស្ទីល​ថត​រូប Sad & Caption ចុកចាប់ដល់កំពូល សម្រាប់អ្នកខូចចិត្តអាជីព

  • 2017-08-11 10:14:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សម័យនេះការផុស Status ផុសរូបភាព ឬ Caption ផ្សេងៗ ចាត់ទុកថាជាការបញ្ចេញអារម្មណ៍សម្រាប់មនុស្សយើងបានយ៉ាងល្អ ហើយបើអ្នកខូចចិត្ត និងលួចស្រឡាញ់គេទៀតគឺកាន់តែមានច្រើន។ Okay បំណាច់នឹងខូចចិត្តទៅហើយ គួរតែបញ្ចេញវាមកឲ្យអស់ បើបញ្ចេញមកហើយបានធូរចិត្ត រួចហើយត្រូវប្រញាប់ធ្វើចិត្ត ក្រោកឈរចាប់ផ្ដើមជីវិតយើងសាជាថ្មី។ ដូច្នេះសម្រាប់អ្នកណាដែលកំពុងរកស្ទីលថតរូប និង Caption ស៊េដ ស៊េដ នេះ ខាងក្រោមនេះមានច្រើនគួរសមល្មមប្រើបាន៖

១. គេនៅតែជាគេ តែគេមិនដូចមុន គេនៅតែស្រឡាញ់ខ្ញុំ ...គ្រាន់តែគេមានអ្នកផ្សេង

២. អាចជាអ្វីក៏បានតែមិនអាចជាមនុស្សដែលអ្នកស្រឡាញ់

៣. ឲ្យសារភាពយ៉ាងណា បើសូម្បីតែ Chat យើងគេមិនចង់ទាំងតបផង

៤. ចង់បែកមែនទេ ខ្ញុំចាកចេញក៏បាន...

៥. ព្រោះបេះដូងមិនចេះនិយាយ ចឹងមានតែទឹកភ្នែកទេដែលអាចបង្ហាញអារម្មណ៍ពេលនេះបាន

៦. ធ្វើដូចនៅស្រឡាញ់ តែមិនដែលឃើញហួងហែងសូម្បីបន្តិច

៧. ខួរក្បាលនេះដឹងថាគេមិនស្រឡាញ់ តែបេះដូងវិញមិនព្រមទទួលស្គាល់

៨. ត្រឹមជាតួរង នៅជិតយ៉ាងណា ក៏នៅក្រៅបេះដូង ក្រៅកែវភ្នែករបស់គេ

៩. មានតម្លៃតែពេលអ្នកឯកោ មានសិទ្ធិកំដរតែពេលគេមិននៅ

១០. Care អារម្មណ៍ខ្ញុំខ្លះ ក៏វាមិនស្លាប់ដែរ

១១. មើលថែគាត់ឲ្យល្អផង ខ្ញុំមិនល្អគ្រប់គ្រាន់សម្រាប់គាត់ទេ

១២. ទោះគ្មានយើង ក៏គេមានក្ដីសុខ

១៣. ម្នាក់​ខំ​កុហកឡើងអឿ ម្នាក់​ខំ​ធ្វើជឿឡើងស៊ាំ

១៤. កុំធ្វើល្អពេកបានទេ បើមិនដែលគិតអ្វីមកលើខ្ញុំ

១៥. អង្គុយយំស្ងាត់ៗម្នាក់ឯងនេះ វាចុកចាប់ខ្លាំងណាស់

១៦. បើកាត់ចិត្តស្រួល ម្ល៉េះគ្មានអ្នកណាអង្គុយយំព្រោះស្នេហាទេ

១៧. បើស្រឡាញ់គេខ្លាំងដល់ថ្នាក់ហ្នឹង មិនបាច់ប្រឹងបង្ខំចិត្តនៅជាមួយខ្ញុំទេ

១៨. គ្រប់យ៉ាងជុំវិញខ្លួនអ្នកមើលទៅសុទ្ធតែសំខាន់សម្រាប់អ្នក លើកលែងតែខ្ញុំ

១៩. ខ្ញុំចាំបាច់ត្រូវតែជាអ្នកចាប់ផ្ដើមនិយាយមុនរហូតមែនទេ? ខ្ញុំក៏ចេះហត់ដែរ

២០. ឈរនៅកន្លែងខុសគ្នា អារម្មណ៍ក៏គង់ខុសគ្នាចៀសមិនផុត

២១. រត់តាមមនុស្សគ្មានបេះដូង ទោះរត់រហូតដល់ស្លាប់ខ្លួន ក៏គ្មានថ្ងៃតាមគេទាន់

២២. ឈប់ទៅទឹកភ្នែក ទោះអ្នកហូរមកច្រើនប៉ុណ្ណាក៏នៅតែប៉ុណ្ណឹង

ប្រភព៖ Spiceee ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម