ដឹង​គន្លឹះ​ទាំង​នេះ​ហើយ​ ថត​ Selfie ដឹង​តែ​ស្អាត​ម៉ង

  • 2017-08-11 10:10:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដោយ​សារ​តែ​សម័យ​នេះ​យុវវ័យ​មាន​​ Smartphone កាន់​សឹង​គ្រប់​ដៃ​ទៅ​ហើយ​​នោះ​ ការ​ថត​ Selfie ​គឺ​ជា​រឿង​ដែល​ពេញ​និយម​​បំផុត។ ប៉ុន្តែ​ តើ​អ្នក​ដឹង​ទេ​ថា​ថត​បែប​ណា​ទើប​ឃើញ​ស្អាត​ ហើយ​ពេល​បង្ហោះ​ទៅ​មាន​ភាព​ទាក់ទាញ?

១. រក​កន្លែង​មាន​ពន្លឺ​គ្រប់​គ្រាន់

​ប៉ុន្តែ​មិន​មែន​ក្រោម​ថ្ងៃ​ក្ដៅ​​ខ្លាំង​ទេ​ណា៎។

២. ស្គាល់​​ជ្រុង​ខ្លួន​​ឯង​ខាង​ណា​ដែល​ថត​​ស្អាត

អ្នក​ខ្លះ​​ស្អាត​នៅ​ចំហៀង​​ខាង​ឆ្វេង​ឯ​អ្នក​ខ្លះ​ទៀត​នៅ​ចំហៀង​ខាំង​ស្ដាំ។ ​គួរ​តែ​ចេះ​មើល​ខ្លួន​ឯង​ថា​ជ្រុង​ណា​ដែល​ថត​ស្អាត។

៣. អនុវត្ត​នៅ​មុខ​កញ្ចក់

បើ​អ្នក​មិន​ដឹង​ថា​ខ្លួន​ឯង​ប្រើ​ស្ទីល​អ្វី​សម​ ឬមិន​ដឹង​ចំហៀង​ខាង​ណា​ដែល​មើល​ទៅ​ស្អាត​ អ្នក​អាច​ហាត់​​មើល​ខ្លួន​ឯង​ដោយ​អនុវត្ត​នៅ​មុខ​កញ្ចក់​​បាន។

៤. ប្រើ​កម្មវិធី​ថត​ឲ្យ​ត្រូវ

បន្ថែម​ពី​លើ​កាមេរ៉ា​ធម្មតា​ មាន​កម្មវិធី​ថត​ច្រើន​ណាស់​សម្រាប់​អ្នក​ក្នុង​ការ​ Selfie ហើយ​ពួក​វា​ក៏​មាន​កម្មវិធី​កែកុន​យ៉ាង​ច្រើន​ផង​ដែរ។

៥. កុំ​ថត​ដូច​គ្នា​គ្រប់​ពេល​ពេក

បើ​អ្នក​ផុស​រូប​ថត​ Selfie ដដែល​ៗ​គឺ​មើល​ទៅ​គួរ​ឲ្យ​ធុញ​ណាស់។ ហេតុ​អ្វី​​មិន​ប្រើ​ស្ទីល​ឲ្យ​ប្លែក​ៗ​ខ្លះ​ទៅ​ដូច​ជា​ញញឹម​ មុខ​ក្រញូវ​ យំ​ ពេបមាត់​អី​​ជា​ដើម​គឺ​សុទ្ធ​តែ​ជា​ស្ទីល​ Cute Cute ​គួរ​ឲ្យ​ចាប់​អារម្មណ៍។

៦. កុំ​ Edit រូប​ខ្លាំង​ពេក

​ព្រោះ​បើ​កែ​ខ្លាំង​ពេក​មើល​ទៅ​អស់​​ធម្មជាតិ​ហើយ។

៧. គួរ​ប្រើ​កាមេរ៉ា​ខាង​ក្រោយ

ពិត​ណាស់​ថា​កាមេរ៉ា​មុខ​​ត្រូវ​បាន​ផលិត​ឡើង​សម្រាប់​​ Selfie ប៉ុន្តែ​តើ​អ្នក​ដឹង​ទេ​ថា​កាមេរ៉ា​ខាង​ក្រោយ​មាន​គុណ​ភាព​ល្អ​ជាង​ខាង​មុខ​ឆ្ងាយ​ណាស់។ បើ​អាច​ អ្នក​គួរ​ហាត់​ថត​កាមេរ៉ា​ខាង​ក្រោយ​ផង​៕

ចុច​អាន៖ តិចនិក​មើល​ឱ្យ​ដឹង ទឹក​អប់​សុទ្ធ​ឬ​ក្លែង​ក្លាយ ក្រៅ​ពី​ហិត​ក្លិន​

ចុច​អាន៖ ៥​ក្បាច់​ កែច្នៃ​កន្លែង​ធ្វើ​ការ​ដ៏​គួរ​ឲ្យ​ធុញ​ទ្រាន់​មក​ជា​កន្លែង​ដែល​គួរ​ឲ្យ​ចូលចិត្ត

ប្រភព៖ Lovepanky ប្រែ​សម្រួល៖ Chhai Yarith

អត្ថបទពេញនិយម