ភាព​ស្រស់​ស្អាត ៧ យ៉ាង​ក្នុង​ខ្លួន​នារី ធ្វើឲ្យ​បុរស​ឈ្លក់​វង្វេង​ជាង​សម្រស់​ទៅ​ទៀត!

  • 2017-08-11 12:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មិន​ប្រាកដ​ថា​រូបរាង និង​មុខមាត់​មិន​សូវស្អាត គ្មាន​បុរស​ៗចាប់អារម្មណ៍​នោះ​ទេ។ មាន​ត្រឹម​លក្ខណៈ​សម្បត្តិ ៨ យ៉ាង​​នេះ ដែល​ផុស​ចេញ​ពី​ក្នុង​ខ្លួន​ នារីៗ​អាច​មាន​ឥទ្ធិពល​ខ្លាំង​ខ្លា និង​អាច​ឲ្យ​មនុស្ស​ប្រុស​ឈ្លក់​វង្វេង​ជាង​សម្រស់​ស្រស់​ស្អាត​ទៅ​ទៀត៖

១.ចិត្ត​បរិសុទ្ធ៖ មនុស្ស​ស្រី​ដែល​មាន​ចិត្ត​ល្អ​បរិសុទ្ធ ទោះ​ជា​មាន​មុខមាត់​មិន​សូវ​ស្អាត​ក៏​មនុស្ស​ប្រុស​នៅតែ​តាម​ចោមរោម​សុំ​ស្រលាញ់​ដែរ។

រូបតំណាង

**២.មាន​ការ​តស៊ូ**៖ បុរស​ជាច្រើន​បាន​ចុះចាញ់​នារី​ដែល​ពូកែ​អត់ធ្មត់ និង​តស៊ូ​ក្នុង​ជីវិត ទោះ​ដឹង​ថា​នាង​គ្មាន​អ្វី​សោះ​ក្នុង​ខ្លួន​ក៏​នៅ​តែ​ស្រលាញ់​ជានិច្ច។

៣.សម្ដីសំដៅ​មាន​សុជីវធម៌៖ នារី​ៗ​ត្រូវ​ចាំ​ថា ទោះ​ជា​ខ្លួន​ស្រស់​ស្អាត​ប៉ុណ្ណា​ក៏​ដោយ​បើ​ហ៊ាន​និយាយ​ស្ដី​អសុរោះ គ្មាន​បុរស​ណា​យក​ភ្នែក​មើល​ឡើយ។ តែ​បើ​ស្រស់​ស្អាត ឬ​មិន​សូវ​ស្អាត​ក៏​ដោយ ឲ្យតែ​មាន​សម្ដី​ទន់ភ្លន់​នោះ ​ប្រុស​ៗ​ឈ្លក់​វង្វេង​រហូត​តែ​ម្ដង។

៤.សុភាពរាបសារ៖ ស្ត្រី​ដែល​មាន​អត្តចរិត​រាបសា និង​ចេះ​ឱនលំទោន​ចំពោះ​ចាស់ទុំ តែង​ទទួល​បាន​ការ​ស្រលាញ់​ចូលចិត្ត​ពី​មនុស្ស​ផង​ទាំងពួង​ដែល​នៅ​ក្បែរ​ខ្លួន។

៦.ចេះ​ចែក​រំលែក៖ មនុស្ស​ស្រី​ដែល​ចេះ​ចែករំលែក​អ្វី​បន្តិចបន្តួច​ទៅ​ដល់​អ្នក​ទន់ខ្សោយ​ជាង​ខ្លួន បង្ហាញ​ថា​នាង​ជា​មនុស្ស​មាន​សន្ដាន​ចិត្ត​ល្អ។

៧.ឧស្សាហ៍​ព្យាយាម៖ នារី​ដែល​អាច​ធ្វើ​គ្រប់​ការងារ​តូច​ធំ មិន​ថា​នៅ​ផ្ទះ ឬ​នៅ​កន្លែង​ការងារ ជា​គោលដៅ​នៃ​មនុស្ស​ប្រុស​ស្វែង​រក។

រូបតំណាង

៨.ទំនួល​ខុសត្រូវ៖ នេះ​ជា​ចំណុច​ដែល​រឹតតែពិសេស សម្រាប់​មនុស្ស​ស្រី។ ព្រោះ​មនុស្ស​ស្រី​មាន​ទំនួល​ខុសត្រូវ​ខ្ពស់ ទើប​ពេញ​លក្ខណៈ​ជា​ស្រ្តី​៕

ចុចអាន៖

អត្ថបទ៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម