តិចនិក​មើល​ឱ្យ​ដឹង ទឹក​អប់​សុទ្ធ​ឬ​ក្លែង​ក្លាយ ក្រៅ​ពី​ហិត​ក្លិន​

  • 2017-08-11 04:55:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ត្រឹម​តែ​ការ​ហិត​ក្លិន​ មិន​អាច​មើល​ដឹង​ថា ទឹក​អប់​ណា​សុទ្ធ​ឬ​ក្លែង​ក្លាយ​បាន​ទេ​​។ ប៉ុន្តែ​យ៉ាង​ណា ​បើ​ទោះ​បី​អ្នក​លក់​ធានា​ថា ទឹក​អប់​ដែល​អ្នក​កំពុង​កាន់​នោះ គឺ​ជា​របស់​សុទ្ធ​១០០​%​ក្ដី ក៏​អាច​មាន​ចំណុច​មួយ​ចំនួន​ដែល​អ្នក​អាច​ពិនិត្យ​មើល​ដោយ​ខ្លួន​ឯង​បាន​៖

១- ពិនិត្យ​មើល​សម្បក​វេច​ខ្ចប់​៖

ធម្មតា ទឹក​អប់​សុទ្ធ​​មាន​ថង់​កែវ​ខ្ចប់​ពី​ក្រៅ​សម្បក​ក្រាស​ជាង​របស់​ក្លែង​ក្លាយ​ ហើយ​ថង់​ដែល​ស្រោប​នោះ​ក៏​ត្រូវ​តែ​ស្មើ​​ថ្លា​ស្អាត មិន​ជ្រួញ​ ឬ​កំពីកកំពក​​។

២- ថ្នេរ​ថង់​ស្រោប​សម្បក​វេច​ខ្ចប់​៖

បើ​ថង់​ខ្ចប់​ពី​ក្រៅ​សម្បក​ត្រូវ​បាន​បិទ​ដោយ​មិន​មាន​ភាព​ឥត​ខ្ចោះ​ ដូច​ជា​ថ្នេរ​ឡើង​ក្រាស​ ជ្រីវជ្រួញ​ ឬ​មើល​ឃើញ​កាវ​ពី​លើ​ថ្នេរ​នោះ វា​បញ្ជាក់​ច្បាស់​ណាស់​ថា ទឹក​អប់​នោះ​មិន​សុទ្ធ​ឡើយ ព្រោះ​របស់​សុទ្ធ​ តែង​មាន​ការ​វេច​ខ្ចប់​ដោយ​ប្រុង​ប្រយ័ត្ន​ និង​គ្មាន​ថ្នេរ​លេច​ឡើង​ច្បាស់​ក្រឡែត​បែប​នេះ​ទេ។

៣- ស្លាក​យីហោ និង​ការ​ចុះ​លេខ​៖

មើល​លើ​រង្វង់​ពណ៌​មាស​ ​សម្រាប់​របស់​សុទ្ធ ​ព្រួញ​បាញ់​ទៅ​ស្ដាំ​តែង​តែ​ជា​ពណ៌​ខ្មៅ ហើយ​ព្រួញ​បាញ់​ទៅ​ឆ្វេង​ត្រូវ​តែ​ពណ៌​មាស ឬ​ខុស​ពី​ពណ៌​ខ្មៅ​​។

៤- ពណ៌​ទឹក​អប់​៖

របស់​ល្បី​តែង​តែ​មិន​ប្រើ​ជាតិ​ពណ៌​ច្រើន​សម្រាប់​ផលិតផល​របស់​ខ្លួន​ទេ​ ដូច្នេះ​ហើយ​បើ​អ្នក​ចង់​ដឹង​មួយ​ណា​ទឹក​អប់​សុទ្ធ​ ឬ​មិន​សុទ្ធ​នោះ គ្រាន់​តែ​ប្រៀប​ធៀប​ពណ៌​រវាង​ដប​ទាំង​ពីរ​ បើ​មួយ​ណា​ពណ៌​ស្រាល​ជាង​នោះ​គឺ​របស់​សុទ្ធ​ហើយ ព្រោះ​របស់​ក្លែង​ក្លាយ​ត្រូវ​ប្រើ​ជាតិ​គីមី​ដែល​មាន​ពណ៌​ដិត​ដើម្បី​បាន​ក្លិន​ឈួល​។​

៥-​ លេខ​សម្គាល់ (Serial Number)

លេខ​សម្គាល់​នៃ​ទឹក​អប់​សុទ្ធ​ត្រូវ​តែ​ស្ថិត​នៅ​ពី​ក្រោម​ដប​ ហើយ​មិន​មែន​ជា​លេខ​ដែល​បិទ​កាវ​ទេ​។ មួយ​ទៀត លេខ​ដែល​នៅ​ក្រោម​ដប និង​នៅ​លើ​ប្រអប់​ក៏​ត្រូវ​តែ​ដូច​គ្នា​ដែរ​។

៦- ទម្រង់​ដប​៖

ដប​របស់​ទឹក​អប់​សុទ្ធ​១០០%​ត្រូវ​តែ​មាន​រូបរាង​ល្អ​ឥត​ខ្ចោះ​ បាន​ន័យ​ថា ត្រូវ​តែ​រលោង និង​ផ្គុំ​ដោយ​ការ​ប្រុង​ប្រយ័ត្ន ចំណែក​ដប​ដែល​មើល​ឃើញ​កំពីកកំពក ឬ​ផ្គុំ​មិន​ត្រូវ​គ្នា​ឱ្យ​ទៅ​ជា​សាច់​ស្មើ​ គឺ​មិន​មែន​ជា​របស់​សុទ្ធ​ឡើយ៕

ចុចអាន៖ ស្រី​ៗ​ប្រើ​ទឹកអប់​ផ្សំ​ពី​គ្រឿង​ទេស ៦ ប្រភេទ​នេះ អាច​រំញោច​អារម្មណ៍​ផ្លូវ​ភេទ​បុរស

៤ វិធី​ជ្រើសរើស​ទឹកអប់​ឲ្យ​បាន​ត្រឹមត្រូវ សក្ដិសម​នឹង​ខ្លួន​យើង​ជា​ស្រី

ប្រភព៖ Brightside ប្រែ​សម្រួល៖ សរ សុគន្ធី