ចង់​ចេះ​មើល​មនុស្ស​កុហក​អត់?

  • 2017-08-10 08:49:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

យើង​គ្រប់​គ្នា​សុទ្ធ​តែ​ស្អប់​អ្នក​កុហក​​​ព្រោះ​ថា​ការ​កុហក​​តែង​នាំ​មក​នូវ​បញ្ហា​​ច្រើន​​។ ការ​ចេះ​មើល​នរណា​ម្នាក់​កំពុង​និយាយ​ការពិត​ ឬ​កុហក​អាច​ជា​ការ​ពិបាក​ តែ​មិនមែន​មិន​អាច​ទៅ​រួច​នោះ​ទេ។ ​វិធី​ខាង​ក្រោម​នេះ​​នឹង​មាន​ប្រយោជន៍​សម្រាប់​អ្នក​ក្នុង​ការ​មើល​ឲ្យ​ធ្លុះ​ចិត្ត​នរណា​ម្នាក់​ ៖

១. ភ្នែក៖ តាម​ការ​​ស្រាវជ្រាវ​ ​ខួរក្បាល​មនុស្ស​ខាង​ឆ្វេង​ជា​កន្លែង​ផ្ទុក​ការ​ចង​ចាំ​​ដូច​នេះ​​មនុស្ស​​​​ច្រើន​បែរ​ទៅ​ខាង​ឆ្វេង​ពេល​គេ​និយាយ​។ ផ្ទុយ​មក​វិញ​អ្នក​ដែល​ច្រើន​មើល​ទៅ​ខាង​ស្ដាំ​ពេល​និយាយ​គឺ​ជា​អ្នក​ដែល​កំពុង​​បង្កើត​រឿង​ឡើង​ប៉ុណ្ណោះ។

២. មុខ​ និង​មាត់៖ ជា​ធម្មតា​ពេល​មនុស្ស​ម្នាក់​កំពុង​ភ​គេ​ច្រើន​តែ​យក​ដៃ​មក​បិទ​ពី​លើ​មាត់។ នេះ​បាន​ន័យ​ថា​គេ​មិន​ចង់​បង្ហាញ​អ្វី​ៗ​ចេញ​មក​នោះ​ទេ។

៣. ចលនា​ក្បាល៖ អ្នក​គួរ​សម្គាល់​ចលនា​ក្បាល​របស់​អ្នក​និយាយ​ថា​ត្រឹម​ត្រូវ​ជាមួយ​នឹង​ពាក្យ​គេ​ទេ។ ឧទាហរណ៍​ពេល​គេ​យល់​ព្រម​លើ​រឿង​អ្វី​មួយ​ ចលនា​ក្បាល​គួរ​តែ​ងក់​សម្រប​ទៅ​តាម​នោះ​ដែរ​មិន​មែន​នៅ​ស្ងៀម​ ឬ​បែរ​ទៅ​ផ្សេង​ទេ។

៤. ឧស្សាហ៍​គ្រហែម​ ឬ ក្អក៖ នេះ​ក៏​ដោយ​សារ​តែ​​ភាពមិន​ស្រណុក​ចិត្ត​។ បើ​​កំពុង​និយាយ​គ្នា​សុខ​ៗ​ស្រាប់​តែ​​​ប្រែប្រួល​បែប​នេះ​គឺ​មាន​អ្វី​មិន​ស្រូល​ហើយ។

៥. ឲ្យ​ព័ត៌មាន​ច្រើន​ជ្រុល៖ ​ពេល​សួរ​បន្តិច​សោះ​​បែរ​ជា​ឆ្លើយ​មក​​ហូរ​ហែ​ជ្រុល។ នេះ​ក៏​ព្រោះ​តែ​គេ​ចង់​​គេច​ពី​ការ​ពិត។ គេ​និយាយ​ច្រើន​ដើម្បី​ឲ្យ​អ្នក​ជឿ​​គេ។

៦. មើល​ជើង​៖ បើ​តាម​ទ្រឹស្ដី​ចិត្ត​វិទ្យា​ អ្នក​កុហក​​ច្រើន​បង្វែរ​ជើង​របស់​គេ​ទៅ​រក​ទ្វារ​ ឬ​​ច្រក​ចេញ​ដែល​ជិត​ខ្លួន​បំផុត​ព្រោះ​គេ​​មិន​ចង់​ប្រឈម​នឹង​​ការ​ពិត​ទេ​។

៧. ប្ដូរ​កាយ​វិការ៖ ដូច​ជា​វែក​សក់​ ជូត​ញើស​ ឬ​ទាញ​អាវ​ជា​ដើម។ នេះ​ជា​សញ្ញា​ដែល​គេ​កំពុង​រក​នឹក​បង្កើត​រឿង​ឡើង​មក​ហើយ៕

ចុច​អាន៖ ល្បិច​ឆ្លាត​វៃ​ទាំង​ ១០ ​ជួយ​ឲ្យ​ជីវិត​ស្ត្រី​កាន់​តែ​ងាយ​ស្រួល

ចុច​អាន៖ អាយុ​កាន់​តែ​ច្រើន ស្រី​ៗ​ក៏គួរ​តែ​​ប្រាប់​ខ្លួន​ឯង​ពី​រឿង​ទាំង​នេះ​ដែរ!

ប្រភព៖ Grunge ប្រែ​សម្រួល៖ Chhai Yarith

អត្ថបទពេញនិយម