ងាយ​អីចឹង​សោះ! ល្បិច​​រក្សា​ទុក​ក្រូច​ឆ្មារ​​ឲ្យ​នៅ​ស្រស់​ច្រើន​​ខែ​ក៏​មិន​ស្អុយ​ខូច

  • 2017-08-10 08:03:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្រូច​ឆ្មារ​ឥលូវ​មាន​ទៅ​ថោក​ឯណា ដូច្នេះ​ហើយ​បើ​អ្នក​មាន​វា​ច្រើន​ ឬ​​​ប្រើ​សល់​គួរ​តែ​រិះរក​វិធី​រក្សា​វា​ទុក​ឲ្យ​បាន​យូរ។ ធ្លាប់​ឮ​គេ​និយាយ​ថា​បើ​ចង់​ទុក​ក្រូច​ឆ្មារ​ឲ្យ​បាន​យូរ​ អាច​យក​វា​ទៅ​កប់​ក្នុង​ដី​ខ្សាច់​ដែល​ស្ងួត នោះ​ទុក​ដល់​រាប់​ខែ​ក៏​នៅ​តែ​ប្រើ​បាន​ដែរ។ តែ​ឥលូវ​នេះ Kanha សូម​បង្ហាញ​វិធី​​ដ៏​ងាយ​មួយ​ទៀត​​ដែល​អាច​រក្សា​ក្រូច​ឆ្មារ​ទុក​ប្រើ​បាន​រាប់​ខែ​ដែរ សម្រាប់​អ្នក​ដែល​មាន​ទូទឹកកក។

ប្រិយមិត្ត​អាច​ធ្វើ​បាន​តាម​ជំហាន​ៗ​ដូច​ខាង​ក្រោម៖

១. តម្រៀប​ក្រូច​ឆ្មារ​ពីរ​បី​ផ្លែ​ជាប់​គ្នា (កុំ​បាច់​លាង បើ​លាង​ត្រូវ​ជូត​ឲ្យ​ស្ងួត​កុំ​ឲ្យ​សើម​សូម្បី​បន្តិច)

២. ប្រើ​ប្លាស្ទិក​យឺត​សម្រាប់​ខ្ចប់​អាហារ​មក​រុំ​ឲ្យ​ជិត​ រួច​មួល​ចូល​គ្នា​ឲ្យ​ណែន​។

៣. ស្មូន​ឲ្យ​សាច់​ប្លាស្ទិក​ជាប់​ណែន​ជាមួយ​ក្រូច​ឆ្មារ​ កុំ​ឲ្យ​មាន​ខ្យល់។

៤. យក​ទៅ​ទុក​ក្នុង​ទូ​ទឹកកក​​ទុក​ប្រើ​ប្រាស់​បាន​ច្រើន​ខែ​ក៏​មិន​ស្អុយ មិន​រលួយ​ដែរ ៕

ប្រភព៖ Kaijeaw ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន