សក់​​​លើក​ចង់​ពាក់​កណ្ដាល​ Style ថ្មី ស្រី​ៗ​គួរ​រៀន​ចេះ និង​ធ្វើ​ដោយ​ខ្លួន​ឯង

  • 2017-08-11 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ម៉ូដ​សក់​ចង់​ពាក់​កណ្ដាល​នេះ ជា​ស្ទីល​សាមញ្ញ​ៗ ងាយ​ស្រួល​ធ្វើ និង​ស្រស់​ស្អាត​បែប​ស្រគត់ស្រគំ​សម្រាប់​នារី​ៗ តែ​ក៏​គួរ​តែ​ចេះ​ច្នៃ​ម៉ូដ​មួយ​នេះ​ឲ្យ​កាន់តែ​ទាក់ទាញ និង​លេចធ្លោ​ថែម​ទៀត។ ៦ ម៉ូដ​ថ្មី​នេះ ស្រី​ៗ​គួរតែ​ចេះ និង​ធ្វើ​វា​ដោយ​ខ្លួន​ឯង៖

.ម៉ូដ​ទី ១ នេះ គ្រាន់តែ​លើក​សក់​ចង់​ពាក់​បណ្ដាល​ឲ្យ​ស្មើ រួច​ញែក​សក់​ដែល​ចង់​នោះ​ជា​ពីរ។ បន្ទាប់​មក​វេញ​ឲ្យ​ដល់​ចុង ហើយ​មួង​វា​ជា​ការ​ស្រេច។

.ម៉ូដ​ទី ២ រៀង​រញ៉េរញ៉ៃ​បន្តិច តែ​អាច​រៀន​ធ្វើ​បាន តែ​មិន​ចាំបាច់​ចង់​សក់​ឡើយ។ ទម្លាក់​សក់​មក​ក្រោយ​ទាំងអស់ ហើយ​ចាប់​សក់​ក្រង​តូច​ៗ​បី​ខ្សែ ពេល​ក្រង​រួច​ហែក​សក់​នោះ និង​មូល​ជា​រូបរាង​ផ្កា។

.ម៉ូដ​ទី ៣ លើក​សក់​ចង់​ពាក់​បណ្ដាល​ឲ្យ​ស្មើ បន្ទាប់​មក​ត្រឡប់​សក់​ដែល​ចង់​នោះ​ចូល​ក្នុង និង​ក្រង​បី។ ក្រោយ​ពី​ក្រង​រួច​ទាញ​សក់​ឲ្យ​ធំ​ៗ​បន្តិច និង​មូល​ជា​រាង​ផ្កា​ដូច​ម៉ូដ​ទី​២។

.ចំណែក​ម៉ូដ​ទី ៤ វិញ​មិន​ចាំបាច់​ចង់​សក់​ពាក់​កណ្ដាល​ទេ តែ​បែកចែក​សក់​ជា​បី​ផ្នែក ដោយ​ទុក​ចំហៀង​ត្រង់​ត្រចៀក និង​ខាង​ក្រោយ​សម្រាប់​សាប់។ ពេល​សាប់​សក់​ខាង​ក្រោយ​រួច គាប​ទុក​មួយ​ឡែក ហើយ​ចាប់​សក់​ក្រង​ពី​មុខ​រហូត​ដល់​ក្រោយ បន្ទាប់​មក​មូល​ឲ្យ​ចេញ​ជា​រាង​ផ្កា។

.ម៉ូដ​ទី ៥ ស្រស់​ស្អាត​ខ្លាំង​ណាស់ ហើយ​ក៏​សាមញ្ញ​ដែរ។ ទម្លាក់​សក់​មក​ក្រោយ​ទាំងអស់ ចាប់​សក់​ពី​គម​ត្រចៀក​មក​ក្រង​ឲ្យ​ដូច​ចង់​សក់​ពាក់​កណ្ដាល​រួច​ចង់​ឲ្យ​ជាប់ ហើយ​ក្រង​បី​បន្ត​រហូត​ដល់​ចុង​សក់ និង​វា​ឡើង​លើ​ជា​ការ​ស្រេច។

.ម៉ូដ​ទី ៦ លើក​សក់​ចង់​ឲ្យ​ឡើង​ឲ្យ​រាង​ធូរ​ៗ​បន្តិច បន្ទាប់​មក​មួង​​សក់​ដែល​ចង់​រួច​នោះ​ទៅ។ ចំណែក​សក់​នៅ​សក់​ក្រង​បី​ទម្លាក់​ធម្មតា៕

ចុចអាន៖មក​រៀន​ធ្វើ​​ម៉ូដ​សក់​ស្អាត​ៗ​បែប​​រម្យទម ទុក​ពេល​ទៅ​ជួប​អនាគត​ម្ដាយ​ក្មេក

អត្ថបទ៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម