បង្ហើប​ឈ្មោះ​ឆ្នាំ​ទាំង​៤​ដែល​មាន​សំណាង​រឿង​ស្នេហា​ក្នុង​ខែ​សីហា​នេះ

  • 2017-08-10 03:38:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ឆ្នាំ​ទាំង​៤​ខាង​ក្រោម​នេះ​នឹង​មាន​រាសី​ខ្ពស់​ទាក់ទង​នឹង​គូ​ស្រករ​នៅ​ក្នុង​ខែ​សីហា​នេះ។

ឆ្នាំ​ឆ្លូវ

ខែ​សីហា​នេះ​គឺ​ជា​រយៈ​ពេល​ផ្អែម​ល្ហែម​របស់​អ្នក​កើត​ឆ្នាំ​ឆ្លូវ តារានិករ​ខែ​នេះ​នឹង​ជួយ​សម្របសម្រួល​ឲ្យ​អ្នក។ សម្រាប់​អ្នក​អត់​ទាន់​មាន​គូ នឹង​ជួប​គូ​របស់​ខ្លួន​ក្នុង​ខែ​នេះ។ កុំ​មើល​ទៅ​ណា​ឆ្ងាយ​ពេក ការ​ពិត​គូ​របស់​អ្នក​គឺ​នៅ​ជិត​បង្កើយ​នេះ​ឯង។

ឆ្នាំ​រោង

ជើង​លេខ​ខែ​សីហា​បង្ហាញ​ឲ្យ​ឃើញ​ថា ឆ្នាំ​រោង​ខែ​នេះ​មាន​អ្នក​ចាប់​អារម្មណ៍​ច្រើន។ មនោសញ្ចេតនា​កាន់​តែ​ស្អិត​ល្មួត​ជាង​មុន។ សម្រាប់​អ្នក​មាន​គូ​ហើយ គួរ​ចំណាយ​ពេល​ឲ្យ​ច្រើន​ជាង​នេះ​ដើម្បី​យក​ចិត្ត​ទុក​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក។ កុំ​បណ្ដោយ​ឲ្យ​សោះ​ប្រយ័ត្ន​បាត់​អស់​ភាព​ផ្អែម​ល្ហែម។

ឆ្នាំ​ម្សាញ់

ខែ​សីហា​ឆ្នាំ​២០១៧ អ្នក​កើត​ឆ្នាំ​ម្សាញ់​នឹង​ទទួល​បាន​ដំណឹង​ល្អ​ច្រើន​ទាក់​ទង​នឹង​រឿង​ស្នេហា។ អ្នក​នឹង​ទទួល​បាន​អ្វី​ដែល​មិន​គួរ​ឲ្យ​ជឿ។ អ្នក​អត់​ទាន់​មាន​គូ ទៅ​ដល់​ណា​ក៏​មាន​គេ​ចាប់​អារម្មណ៍​ច្រើន។ អាច​និយាយ​បាន​ថា​ស្នេហា​អភិវឌ្ឍន៍​ពី​មិត្តភាព​ក្លាយ​ជា​សង្សារ។

ឆ្នាំ​រកា

អ្នក​កើត​ឆ្នាំ​រកា​ខែ​នេះ ត្រូវ​បាន​តារានិករ​ផ្សំផ្គុំ​ឲ្យ​យ៉ាង​ប្រពៃ។ និស្ស័យ​ក៏​កាន់​តែ​ល្អ មាន​ឱកាស​ច្រើន​ដើម្បី​ស្វែង​យល់​អ្នក​ដទៃ។ មាន​សញ្ញា​វិជ្ជមាន​សម្រាប់​អ្នក​អត់​ទាន់​មាន​គូ។ អ្នក​បាន​ត្រៀម​ខ្លួន​រួចរាល់​សម្រាប់​ទំនាក់ទំនង​មួយ៕

ប្រភព៖ doisong ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម