នារី​ឧស្សាហ៍​ផុស Status ៥​យ៉ាង​​ ដែល​បុរស​ៗ​មិន​ចង់​បាន​ធ្វើ​សង្សារ

  • 2017-08-10 02:17:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ឥលូវ​នេះ​អ្នក​ណា​ៗ​ក៏​លេង​បណ្ដាញ​សង្គម​ដែរ ព្រោះ​វា​ងាយ​ស្រួល រហ័ស ហើយ​គុណ​សម្បត្តិ​មួយ​ទៀត​គឺ​វា​ជា​ទី​កន្លែង​ផ្ទាល់​ខ្លួន​មួយ​​ដែល​យើង​អាច​បញ្ចេញ​អារម្មណ៍​បែប​ណា​ក៏​បាន​ស្រេច​ចិត្ត។ ប៉ុន្តែ​ពេល​ខ្លះ​យើង​ក៏​អាច​ក្លាយ​ជា​មនុស្ស​ស្រី​ដែល​​គ្មាន​អ្នក​ណា​ចូល​មក​ចែចង់​ដែរ ដោយ​សារ​ការ​បញ្ចេញ​អារម្មណ៍​មិន​ល្អ​ញឹកញាប់​លើ​បណ្ដាញ​សង្គម​នេះ។ មក​មើល​ទាំង​អស់​គ្នា​ល្អ​ជាង​ថា​តើ​មនុស្ស​ស្រី​លេង​បណ្ដាញ​សង្គម​បែប​ណា ដែល​បុរស​ៗ​មិន​ចង់​បាន​​ជា​សង្សារ៖

១. អី​ក៏​ផុស

ញ៉ាំ​បាយ​ក៏​ផុស នៅ​ម្នាក់​ឯង​ក៏​ផុស មាន​រឿង​អី​ក៏​ផុស​បាន​ដែរ គ្រប់​ពេល​វេលា គ្រប់​ទី​កន្លែង តែ​វា​ក៏​ស្ដែង​ឲ្យ​ឃើញ​ថា​ម្ចាស់​អាខោន​នេះ​គឺ​ជា​មនុស្ស​ដែល​​ទាមទារ​ការ​ចាប់​អារម្មណ៍​​ជ្រុល និង​ចំណាយ​ពេល​លើ​បណ្ដាញ​សង្គម​ច្រើន​ជាង​សង្គម​ពិត។ ដូច្នេះ​គួរ​ផុស​​តែ​អ្វី​សំខាន់​ៗ​បាន​ហើយ ព្រោះ​គ្មាន​បុរស​ណា​ចូល​ចិត្ត​មនុស្ស​ស្រីញៀន​​ជាមួយ​ហ្វេសប៊ុក​ខ្លាំង​បែប​នេះ​ទេ។

២. ពូកែ​រអ៊ូ

ត្រជាក់​ក៏​រអ៊ូ ក្ដៅ​ក៏​រអ៊ូ រង់​ចាំ​តិច​តួច​ក៏​រអ៊ូ មិន​ស្រួល​ខ្លួន​ក៏​រអ៊ូ ... នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា​ម្ចាស់​អាខោន​នេះ​មិន​មាន​ភាព​អត់ធន់​ជាមួយ​រឿង​តូចតាច​ទាល់​តែ​សោះ។ នេះ​មិន​មែន​ជា​អ្វី​ដែល​គួរ​ឲ្យ​ស្រឡាញ់​​ក្នុង​កែវ​ភ្នែក​បុរស​នោះ​ទេ ព្រោះ​ទម្រាំ​លើ​ហ្វេសប៊ុក​បញ្ចេញ​ប៉ុណ្ណឹង​ហើយ ចុះ​ទម្រាំ​ខាង​ក្រៅ​ប៉ុណ្ណា​ទៅ។

៣. ពូកែ​អួត

បើ​ទោះ​បី​មោទនភាព​របស់​មនុស្ស​ម្នាក់​ៗ​មិន​ដូច​គ្នា តែ​ក៏​មិន​ចាំ​បាច់​បញ្ចេញ​វា​ឲ្យ​គេ​ដឹង​គ្រប់​រឿង​គ្រប់​រ៉ាវ​ដែរ ព្រោះ​មិន​ប្រាកដ​ថា​គ្រប់​គ្នា​សប្បាយ​អរ​ជាមួយ​យើង​ទេ ផ្ទុយ​ទៅវិញ​វា​អាច​ធ្វើ​ឲ្យ​មាន​អ្នក​ជ្រេញ​ថែម​ទៀត។ មួយ​វិញ​ទៀត បើ​ទោះ​បី​រូប​ភាព​អ្នក​មាន​មុខ​មាត់​ស្អាត សិចស៊ី អាច​ទាក់ទាញ​ចំនួន Like & Comment បាន​ច្រើន​ៗ​ពី​ប្រុស​ៗ ប៉ុន្តែ​អ្នក​ក៏​ត្រូវ​​ចាំ​ទុក​ដែរ​ថា​ មនុស្ស​ប្រុស​ល្អ​ៗ គេ​មិន​មក​រក​យើង​នៅ​ពេល​ដែល​យើង​​បង្ហាញ​អ្វី​ៗ​​ពាសវាល​ពាស​កាល​​នោះ​ឡើយ បើ​ទោះ​បី​គេ​ចង់​ញ៉ែ តែ​ក៏​មិនមែន​មាន​ន័យ​ថា​គេ​ចង់​ស្រឡាញ់​យើង​​បែប​ប្រាកដ​ប្រជា​ដែរ។

៤. ប្រើ​ពាក្យ​អសុរោះ

ទទួល​ស្គាល់​ថា​មនុស្ស​ស្រី​សម័យ​នេះ​និយាយ​ជាមួយ​​មិត្តភ័ក្ដិ​ស្និទ្ធ​ៗ​ប្រើ​ពាក្យ​ហៅ​គ្នា​​ដាច់សាច់​មិន​ចាញ់​ប្រុស​ៗ​ប៉ុន្មាន​ទេ ប៉ុន្តែ​កុំ​ភ្លេច​ថា​មនុស្ស​ភាគ​ច្រើន (សូម្បី​តែ​មនុស្ស​ស្រី​ដូច​គ្នា) គឺ​ចូលចិត្ត​ឃើញ​មនុស្ស​ស្រី​និយាយ​ស្ដី​បែប​ទន់ភ្លន់​ សុភាព​រាបសារ​ច្រើន​ជាង។ អ្នក​អាច​និយាយ​ជាមួយ​មិត្តភ័ក្ដិ​បែប​ណា​ក៏​បាន​តាម​ភាព​ស្និទ្ធស្នាល តែ​កុំ​ភ្លេច​ថា​លើ​បណ្ដាញ​សង្គម​គឺ​មាន​​ភ្នែក​ជា​ច្រើន​ចាំ​មើល​អ្នក​ក្រៅ​ពី​មិត្ត​ជិតស្និទ្ធ។

៥. ផុស​ជេរ​អ្នក​ដទៃ​ញឹកញាប់

ការ​ផុស​ជេរ​អ្នក​ដទៃ​ញឹកញាប់​រហូត​ក្លាយ​ជា​ទម្លាប់ ក៏​មិន​មែន​ជា​រឿង​ល្អ​ដែរ ព្រោះ​វា​បង្ហាញ​ឲ្យ​ឃើញ​ថា​ម្ចាស់​អាខោន​នេះ​មាន​ភាព​អត់ធន់​តិច មិន​ចេះ​ដោះ ស្រាយ​បញ្ហា​ដោយ​ទល់​មុខ​គ្នា​បាន តែ​បែរ​យក​មក​បង្ហោះ​ជេរ​គេ​ពី​ក្រោយ​ខ្នង។ មនុស្ស​ស្រី​ងរង៉ក់​អាច​នឹង​មើល​ទៅ​គួរ​ឲ្យ​ស្រឡាញ់ ​ប៉ុន្តែ​ក្នុង​កម្រិត​តិច​តួច​ល្មម​ល្អ​មើល​តែ​ប៉ុណ្ណោះ គឺ​មិន​មាន​បុរស​ណា​ដែល​ចង់​បាន​មនុស្ស​ស្រី​ខឹង​​ច្រើន​ហើយ​រញ៉ាំរញ៉ូវ​មក​ធ្វើ​ជា​សង្សារ​នោះ​ទេ ។

ចុះ​ប្រិយមិត្ត Kanha គិត​ថា​​ការ​បង្ហោះ​បែប​ណា​ទៀត​ដែល​ធ្វើ​ឲ្យ​អ្នក​ដទៃ​មិន​ចូលចិត្ត​យើង​ដែរ?

ចុចអាន៖

ប្រភព៖ sistacafe ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម