ឈ្លោះគ្នាជាមួយសង្សារហាមធ្វើរឿងល្ងង់ខ្លៅទាំងនេះដាច់ខាត

  • 2017-08-09 09:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចាន​ក្នុង​រាវ​តែង​មាន​ប៉ះ​ទង្គិច​គ្នា​ រី​ឯ​មនុស្ស​​ស្រលាញ់​គ្នា ក៏​គង់​នឹង​មាន​ការ​ទាស់​សម្តី​ ខ្វែង​គំនិត​ ឬ​ឈ្លោះ​ប្រកែក​គ្នា​ម្តង​ម្កាល​ដែរ​ ប៉ុន្តែ​សំខាន់​គួរ​តែ​ចេះ​អត់​ឱន​ឱ្យ​គ្នា​និង​ហាម​សម្រេច​ចិត្ត​តាម​អារម្មណ៍​មួយ​ឆាវ​ៗ​ទៅ​បាន​ហើយ​។ ខាង​ក្រោម​នេះ​ជា​ទង្វើ​ល្ងង់​ខ្លៅ​ទាំង​ ៤ ដែល​អ្នក​គួរ​តែ​ជៀស​វាង​បើ​សិន​ជា​កំពុង​ឈ្លោះ​គ្នា​ជាមួយ​សង្សារ​៖

រូបតំណាង

**១. ស្ងៀម​ស្ងាត់​៖** វា​មិន​មែន​ជា​រឿង​ត្រឹម​ត្រូវ​ទេ​ព្រោះ​នេះ​បង្ហាញ​ថា​ អ្នក​កំពុង​មាន​គំនិត​ចង់​ឈ្នះ​ ចង់​ឱ្យ​គេ​មក​តាម​ទ្រ​។ គួរ​មក​និយាយ​ត​ទល់​គ្នា​ឱ្យ​ដឹង​ត្រូវ​ខុស ​ទទួល​យក​ហេតុ​ផល​គ្នា​ទៅ​វិញ​ទៅ​មក​ បើសិន​ម្នាក់​លើស​មួយ​ជំហាន​ម្នាក់​ទៀត​ត្រូវ​ដក​ថយ​។

រូបតំណាង

២. និយាយផ្ចាញ់ផ្ចាល​៖ នៅ​ពេល​ឈ្លោះ​គ្នា ​ដៃ​គូ​មិន​គួរ​ប្រកាន់​យក​គំនិត​ឈ្នះ​រៀង​ៗ​ខ្លួន​ទេ​ ជា​ពិសេស​ក៏​មិន​ត្រូវ​យក​ប្រើពាក្យ​សម្តី​ទៅ​ផ្ចាញ់ផ្ចាល​ដៃ​គូ​ម្ខាង​ទៀត​ដែរ​។

រូបតំណាង

៣. ជីក​កកាយ​រឿង​ចាស់​ៗ​៖ ដៃ​គូ​មិន​ត្រូវ​យក​រឿង​ចាស់​ៗ​មក​ធ្វើ​ជា​អាវុធ​សម្រាប់​​វាយប្រហារគ្នា​ទៅ​វិញ​ទៅ​មក​ទេ ​វា​ប្រៀប​ដូច​ជា​យក​សាំង​មក​ចាក់​លើ​ភ្លើង​អ៊ីចឹង​។

៤. ការ​វាយ​តប់​៖ ការ​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​ដៃ​គូ​ បង្ហាញ​ថា​អ្នក​ជា​មនុស្ស​គ្មាន​ចំណេះ​ដឹង​និង​ការ​អប់រំ​ត្រឹម​ត្រូវ ​ហើយ​វា​ជា​អំពើ​ខុស​ច្បាប់​ផង​ដែរ​៕

រូបតំណាង

ចុចអាន៖ប្រយ័ត្ន​ស្រីៗ! រឿង​កំបាំង​​​មុខ​៥​យ៉ាង​​ដែល​បញ្ជាក់​ថា​មិត្ត​ប្រុស​អ្នក​​ជា​សុភាព​បុរស​ក្លែងក្លាយ

ប្រភព៖ Psychologytoday ប្រែ​សម្រួល៖ អ៊ុង រ័ត្នបញ្ញា

អត្ថបទពេញនិយម