ស្បែក​ជើង​ ​និង​អាវ​យឺត​ក្បាល​ខ្លា​ ​​ម៉ូដ​យុវវ័យ​ ​Brand Brand​ ​កំពុង​និយម

  • 2017-08-09 04:12:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មួយ​រយៈ​ចុង​ក្រោយ​នេះ​ ​យុវវ័យ​ដែល​និយម​ប្រើប្រាស់​សម្ភារៈ​ម៉ាក​ល្បីៗ​ផ្ដើម​ប្រើ​ស្បែកជើង​ ​និង​អាវយឺត​មួយ​ប្រភេទ​ដែល​មាន​ការ​រចនា​រំលេច​ជា​មួយ​រូប​ក្បាល​ខ្លា​ដ៏​ទាក់ទាញ។

ផលិតផល​នោះ​ជា​ម៉ូដែល​មួយ​ដែល​គេ​ហៅ​ថា​ ​The Tiger​ ​ហើយ​វា​ជា​របស់​ ​KENZO​ ​ដែល​ជា​ម៉ាក​សំលៀកបំពាក់​បុរស​ស្ត្រី​របស់​ប្រទេស​បារាំង​ ​ចំពោះ​តម្លៃ​របស់​ពួក​វា​មាន​ចន្លោះ​ចាប់​ពី​ជាង​ ​៨០​ ​ដុល្លារ​ ​ដល់​ជាង​ ​២០០​ ​ដុល្លារ​ ​ឬ​អាច​ដល់​ជាង​ ​៥០០​ ​ដុល្លារ​សម្រាប់​ម៉ូដែល​ផ្សេងៗ ៕

អត្ថបទ៖ រដ្ឋ