តារា​ចម្រៀង​កែ​ភេទ​កូរ៉េ​លែងលះ​ប្ដី​ព្រោះ​វះកាត់​ឲ្យ​មាន​កូន​មិន​បាន​សម្រេច

  • 2017-08-05 02:29:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តារា​សម្ដែង និង​ចម្រៀង​កែ​ភេទ​ល្បី​ឈ្មោះ​កូរ៉េ Harisu បាន​ឲ្យ​ដឹង​ថា​នាង​បាន​ប្រើ​មធ្យោបាយ​ជា​ច្រើន​ដើម្បី​មាន​កូន​តែ​សុទ្ធ​តែ​មិន​បាន​សម្រេច។

មាន​វត្តមាន​ក្នុង​កម្មវិធី Video Star កាល​ពី​ពេល​ថ្មី​ៗ​នេះ តារា​កែ​ភេទ​កូរ៉េ​បាន​ចែក​រំលែក​ពី​មូលហេតុ​ដែល​ធ្វើ​ឲ្យ​នាង​ព្រម​នឹង​ស្វាមី​ដែល​បាន​រស់​នៅ​ជាមួយ​គ្នា​១០​ឆ្នាំ​នោះ​ឈាន​ដល់​ការ​លែងលះ។ តាម​នោះ​ដែរ ប្ដី​របស់​ស្រី​ស្អាត​រូប​នេះ​រង​សម្ពាធ​យ៉ាង​ខ្លាំង​ដោយ​ស្រលាញ់​ស្រី​កែ​ភេទ។

សិល្ប​ការិនី​អាយុ​៤២​ឆ្នាំ​បាន​ឲ្យ​ដឹង​ថា៖ "ដំបូង​ឡើយ ពួក​ខ្ញុំ​បាន​ជួប​គ្នា​១​សប្ដាហ៍​ម្ដង តែ​ក៏​កើន​ឡើង​១​ខែ​ម្ដង។ គម្លាត​ចេះ​តែ​កើន​រហូត។ កាល​ពី​ឆ្នាំ​២០១៤ ខ្ញុំ​បាន​ធ្វើ​ការ​វះកាត់​ដាក់​ស្បូន​ក្នុង​បំណង​ចង់​បាន​កូន​ដូច​មនុស្ស​ស្រី​ដទៃ​តែ​មិន​បាន​សម្រេច។ ក្រៅ​ពី​នោះ ក៏​បាន​សាក​វិធី​ផ្សេង​ៗ​ហើយ តែ​សុទ្ធ​តែ​បរាជ័យ​ទាំង​អស់"។

ក្រោយ​ពេល​រៀបការ​នៅ​ឆ្នាំ​២០០៧ Harisu និង Micky Jung បាន​រស់​នៅ​ជាមួយ​គ្នា​អស់​រយៈ​ពេល​១០​ឆ្នាំ​មក​ហើយ តែ​អ្នក​ទាំង​២​បាន​ប្រកាស​បែក​គ្នា​កាល​ពី​ខែ​មិថុនា​មុន​នេះ ដោយ​មាន​ប្រភព​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា​បណ្ដាល​មក​ពី​បញ្ហា​លុយ​កាក់ ខណៈ​សាមី​ខ្លួន​ផ្ទាល់​ថា​បណ្ដាល​មក​ពី​ខ្លួន​មិន​អាច​មាន​កូន​បាន៕

ប្រភព៖ Zing ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម