ស្រីៗណា​ចូលចិត្ត​ Makeup ត្រូវយករបស់អស់​ទាំងនេះដាក់តាមខ្លួនជានិច្ច

  • 2017-08-01 11:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គេ​ថា​មនុស្ស​ស្រី​ចូល​ចិត្ត​យក​របស់​កំប៉ិក​កំប៉ុក​តាម​ខ្លួន​ច្រើន​ណាស់​ មាន​កាបូប​ស្ពាយ​ហើយ​មិន​អស់​ចិត្ត​នៅ​ឆ្លៀត​មាន​កាបូប​ដៃ​ផង ​និង​កាបូប​ដាក់​គ្រឿង​សម្អាង​ទៀត​។ ទោះ​ជា​កំប៉ិក​កំប៉ុក​យ៉ាង​នេះ​ក្តី ​ប៉ុន្តែ​សម្រាប់​ស្រី​ៗ​ដែល​មាន​ទម្លាប់ ​Makeup ត្រូវ​យករបស់​ទាំង​នេះ​ដាក់​ក្នុង​កាបូប​គ្រឿង​សម្អាង​ជា​និច្ច​មិន​ត្រូវ​ភ្លេច​​ដាច់​ខាត​៖

១. ម៉ាស្ការ៉ា​៖ ទោះ​ជា​គ្មាន​កូល័រ​ភ្នែក ​តែ​ម៉ាស្ការ៉ា​អាច​ជួយ​លើក​សម្រស់​ភ្នែក​ឱ្យ​មាន​ភាព​ទាក់​ទាញ​បាន​។

២. ប្រដាប់​គូស​ទ្រេ​ភ្នែក​៖ វា​ចាំ​បាច់​ប្រសិន​បើ​ស្រី​ៗ​ស្រាប់​តែ​មាន​ការ​ណាត់​ជួប​ចាំ​បាច់​ភ្លាម​ ទោះ​ជា​មានភ្នែកស្លក់ក៏លែងបារម្ភ។

៣. BB ​Cream៖ វា​មាន​ភាព​ងាយ​ស្រួល​និង​ចំណាយ​ពេល​តិច​ជាង​ការ​ប្រើ​ម្សៅ ហើយ​ជួយ​បិទ​បាំង​ស្នាម​ផ្សេង​ៗ​នៅ​លើ​មុខ​បាន​យ៉ាង​ល្អ​ទៀត​ផង​។

៤. ក្រែម​លាប​បបូរ​មាត់៖ គួរ​ជ្រើស​រើស​ក្រែម​ដែល​មាន​ពណ៌​ធម្មជាតិ​សាកសម​ជាមួយ​សម្បុរ​របស់​អ្នក​។

៥. កូល័រ​ថ្ពាល់៖ មាន​កូល័រ​ថ្ពាល់​ អ្នកមិន​បាច់​ភ័យ​ខ្លាច​មុខស​ស្លេក​គ្មាន​ជាតិ​ទេ​។

៦. ក្រដាស​ជូត​ខ្លាញ់​៖ វា​កម្ចាត់​ជាតិ​ខ្លាញ់​លើ​ផ្ទៃ​មុខ​ប៉ុន្តែ​មិន​ធ្វើ​ឱ្យ​រលុប​Make ​Up ​ទេ៕

ចុចអាច៖ស្រីៗចេះផាត់មុខមែន តែក៏​មិនប្រាកដថាចេះប្រើប៉ុងផាត់មុខដែរ!

ចុចអាន៖ការពារ​មុខ​កុំ​ឲ្យ​ជាប់​មេរោគ​ ស្រី​ៗ​​ត្រូវ​ចេះ​​សម្អាត​ជក់​ផាត់​មុខ​​ឲ្យ​​ត្រឹមត្រូវ (វីដេអូ)

ប្រភព៖ fustany ប្រែ​សម្រួល៖ អ៊ុង រ័ត្នបញ្ញា

អត្ថបទពេញនិយម