៧ ចំណុច​លើ​ខ្លួន​បុរស ​ធ្វើឲ្យ​មនុស្ស​ស្រី​មាន​អារម្មណ៍​រំភើប

  • 2017-08-01 11:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បុរស​មាន​ចំណុច​ពិសេស​ជាច្រើន​អាច​អង្រួន​ចិត្ត​មនុស្ស​ស្រី​បាន តែ​មាន​កន្លែង​មិន​ច្រើន​ទេ ដែល​មាន​ឥទ្ធិពល​ធ្វើឲ្យ​បេះដូង​ឲ្យ​លោត​ញាប់ និង​មាន​មាន​អារម្មណ៍​រំភើប​បាន។ មាន​តែ ៧ ចំណុច​នេះ​ប៉ុណ្ណោះ៖

១.ភ្នែក៖ គ្រាន់តែ​ក្រសែភ្នែក​របស់​បុរស អាច​ធ្វើឲ្យ​មនុស្ស​ស្រី​មាន​អារម្មណ៍​ច្របូកច្របល់​បាត់​ទៅ​ហើយ​ពេល​សម្លឹង​ចំ​ម្ដង​ៗ។

២.ចិញ្ចើម៖ បុរស​ដែល​ពូកែ​សម្លឹង​ទៅ​ស្រី​ដោយ​ញាក់​ចិញ្ចើម គឺ​ពិតជា​មាន​ឥទ្ធិពល​ខ្លាំង រហូត​អាច​ឆក់​យក​បេះដូង​នារី​បាន​ដោយ​មិន​ដឹង​ខ្លួន។

៣.គូថ៖ មនុស្ស​ស្រី​ពិតជា​ចាប់អារម្មណ៍​ខ្លាំង​ទៅ​លើ​បុរស​ណា​ដែល​មាន​គូថ​សិចស៊ី តែ​មិន​មែន​គូថ​ធំ​ ហើយ​ទយ​ដូច​នារី​ទេ។

៤.ស្នាម​ញញឹម និង​បបូរមាត់៖ ស្នាម​ញញឹម​កក់​ក្តៅ ក៏​អាច​សណ្ដំ​ចិត្ត​មនុស្ស​ស្រី​បាន​យ៉ាង​ងាយ​ដូច​គ្នា។

៥.ដៃ៖ ប្រសិនបើ​បុរស​ណា​មាន​សាច់ដុំ ឬ​ដើម​ដៃ ធំ​ៗ​នោះ មិន​បាច់​ញញឹម​ដាក់ ក៏​មនុស្ស​ស្រី​តាម​ងាក​មើល​មិន​ឈប់​ដែរ ព្រោះ​បង្ហាញ​ពី​ភាព​រឹងមាំ។

៦.ស្មា៖ ស្មា​ធំ​ទូ​លាយ​ក៏​​ជា​សញ្ញា​នៃ​ភាព​ខ្លាំងក្លា របស់​មនុស្ស​ប្រុស​ដែរ។ ស្ត្រី​មាន​អារម្មណ៍​ថា​កក់ក្ដៅ និង​មាន​សុវត្ថិភាព​ប្រសិនបើ​ពួកគេ​បាន​កើយ​លើ។

៧.ពោះ៖ មិនមែន​ជា​រឿង​ចម្លែក​ទេ ដែល​នារី​ៗ​លង់​ស្នេហ៍​លើ​មនុស្ស​ប្រុស​មាន six pack ទាំង​ដែល​មុខ​មិន​សូវ​សង្ហា៕

ចុចអាន៖សម្រស់​បុរស​សក់​វែង​ម្នាក់​នេះ​ធ្វើ​ឲ្យ​ស្រី​ៗ​សុំ​ខ្មាស

អត្ថបទ៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម