សុខៗស្រាប់តែញាក់ ៣ កន្លែងហ្នឹងលើរាងកាយ គឺមានលាភហើយ!
- 2017-08-01 03:56:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សុខៗស្រាប់តែញាក់ ៣ កន្លែងហ្នឹងលើរាងកាយ គឺមានលាភហើយ!
បើសិនជាប្រិយមិត្តអង្គុយសុខៗស្រាប់តែញាក់ ៣កន្លែងនេះលើរាងកាយ គឺមានន័យថា មានលាភហើយ នេះបើយោងតាមការព្យាករណ៍សាស្ត្រ ដែលចងក្រងដោយ លោក នួន ប៊ុត។
១. ផ្នែកក្បាល
ញាក់ត្របកភ្នែកស្ដាំខាងលើ នឹងមានលាភ
ញាក់ត្របកភ្នែកខាងឆ្វេង នឹងមានមនុស្សមករក
ញាក់ត្រចៀកឆ្វេងនឹងមានលាភ
ញាក់បបូរមាត់ផ្នែកខាងស្ដាំនឹងមានលាភ កើតជោគជាទីគាប់ចិត្ត
ញាក់ផ្នែកខាងលើនឹងបានអាហារឆ្ងាញ់បរិភោគ
ញាក់ផ្នែកខាងឆ្វេងនឹងមានមនុស្សស្រីឱ្យលាភ
២. ផ្នែកអវយវៈ
ញាក់ដៃស្ដាំនឹងមានលាភមកពីឆ្ងាយ ឬ បានមាសប្រាក់
ញាក់កែងដៃខាងស្ដាំ នឹងមានមនុស្សជាទីស្រឡាញ់ ឬ មានបងប្អូនមករក
ញាក់ដៃឆ្វេងតាំងពីស្មាចុះទៅក្រោមនឹងមានកេរ្តិ៍ឈ្មោះ
ញាក់ម្រាមដៃកណ្ដាល បងប្អូននឹងគិតដល់
ញាក់ជង្គង់ស្ដាំនឹងមានលាភ
៣. ដងខ្លួន
ញាក់ក្លៀកឆ្វេង នឹងមានលាភ
ញាក់ខ្នង នឹងបានធ្វើការនៅបន្ទប់អ្នកធំ
ញាក់ស្មាស្ដាំនឹងបានសេចក្ដីសុខ រួចចាកផុតពីទុក្ខអន្តរាយ
ចុចអាន៖