សញ្ញា​ទាំង​៧បញ្ជាក់​ថា crush មិន​បាន​ស្រលាញ់​អ្នក​វិញ​ទេ

  • 2017-07-28 04:06:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​អ្នក​ចង់​ដឹង​ពី​វិធី​កាត់​ចិត្ត​ពី crush? បើ crush របស់​អ្នក​មាន​សញ្ញា​ច្រើន​ក្នុង​ចំណោម​សញ្ញា​ខាង​ក្រោម​នេះ អ្នក​គួរ​តែ​ដក​ចិត្ត​បាន​ហើយ។

១. មិន​ទាក់​ទង​នឹង​អ្នក

បុរស​ណា​ក៏​ដោយ បើ​ទោះ​បី​ជា​រវល់​យ៉ាង​ណា​ក៏​អាច​ចំណាយ​ពេល​បន្តិច​បន្តួច​ដើម្បី​ទាក់ទង​ទៅ​កាន់​នារី​ដែល​យើង​ស្រលាញ់​ដែរ។ ផ្ទុយ​មក​វិញ​ប៉ះ​ចំ​អ្នក​ដែល​ខ្លួន​មិន​ចូល​ចិត្ត​ហើយ ទោះ​បី​ជា​គេ​ទំនេរ​ក៏​មិន​ខ្ចី​សួរ​រក​អ្នក​ដែរ។

២. មិន​សកម្ម

​មិន​ថា​សកម្មភាព​ដើរ​លេង​ឬ​ធ្វើ​អ្វី​ក៏​ដោយ​គឺ​សុទ្ធ​តែ​អ្នក​ជា​អ្នក​ផ្ដើម​ទាំង​អស់។ បើ​សិន​ជា​អ្នក​មិន​ផ្ដើម​​គេ​ក៏​មិន​ឈឺ​ចិត្ត​ស្អិត​ទ្រូង​អ្វី​ទាំង​អស់។

៣. មិន​ណាត់​ជួប​គ្នា​តែ​២​នាក់

បើ​សិន​ជា​គេ​មាន​ចិត្ត​លើ​អ្នក គេ​នឹង​ណាត់​ជួប​អ្នក​ដាច់​ដោយ​ឡែក​តែ​២​នាក់​ដើម្បី​មាន​ឱកាស​ស្និទ្ធស្នាល​នឹង​គ្នា។

៤. ច្បាស់​លាស់​រឿង​លុយ​កាក់

បើ​ចំពោះ​នារី​ដែល​គេ​ចូលចិត្ត ពេល​ទៅ​ញ៉ាំ​អី​ម្ដង​ៗ​ទោះ​បី​ជា​ទៅ​តែ​នាក់​ឬ​ជា​ក្រុម​ក៏​ដោយ ក៏​គេ​នឹង​ចេញ​លុយ​សម្រាប់​ចំណែក​របស់​អ្នក​ដែរ។ តែ​បើ​អ្នក​គ្រាន់​តែ​ជា​មិត្តភ័ក្ដិ​នឹង​គ្នា គេ​នឹង​បែង​ចែក​ឲ្យ​ដាច់​ស្រេច​។

៥. មិន​រក្សា​អាកប្បកិរិយា

បើ​សិន​ជា​អ្នក​ជា​មនុស្ស​ដែល​គេ​មាន​ចិត្ត​លើ​មែន គេ​នឹង​តែង​បង្ហាញ​ខ្លួន​ក្នុង​រូបភាព​ស្អាត​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ តែ​បើ​មិន​មែន​វិញ គេ​នឹង​ខ្វល់​ពី​រូបភាព​របស់​ខ្លួន​យ៉ាង​ម៉េច​នោះ​ឡើយ។

៦. ញ៉ែ​មនុស្ស​ស្រី​ផ្សេង​ទៀត

មនុស្ស​ប្រុស​នឹង​ចូល​ចិត្ត​មើល​តែ​មនុស្ស​ដែល​ខ្លួន​ចាប់​ចិត្ត​បើ​ទោះ​បី​ជា​អ្នក​មាន​ស្បែក​ស្រគាំ ឬ​មិន​សូវ​ស្អាត​ក៏​ដោយ។ តែ​បើ​អ្នក​មិន​មែន​គោលដៅ​របស់​គេ​ទៅ​ហើយ គេ​នឹង​ចាប់​ផ្ដើម​ចែចូវ​អ្នក​ផ្សេង។

៧. ស្នាម​ញញឹម​មិន​មែន​សម្រាប់​អ្នក

អ្នក​អាច​ចាប់​អារម្មណ៍​សង្កេត​ឃើញ​ថា គេ​អាច​ញញឹម​ដាក់​មិត្តភ័ក្ដិ​គេ តែ​គេ​នឹង​រីក​ស្នាម​ញញឹម​នៅ​ពេល​កែវ​ភ្នែក​អ្នក​ទាំង​២​ប៉ះ​គ្នា​ឡើយ៕

ប្រភព៖ Guu ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម