កុំភ្លេច​ខ្លួន! ជំងឺ​រលាក​ថ្លើម​ ឆ្លង​តាម​ការរស់នៅ​ដ៏​សាមញ្ញ​ប្រចាំ​ថ្ងៃ​ដែលអ្នក​មិនចាប់​អារម្មណ៍​

  • 2017-07-28 05:49:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើ​យោង​តាម​អង្គការ​សុខភាព​ពិភពលោក ៧០% នៃ​ប្រជា​ជន​ដែរ​មាន​ជំងឺ​រលាក​ថ្លើម​ភាគច្រើន​មាន​នៅ​ក្នុង​ប្រទេស​មួយ​ចំ​នួន​ដូចជា កម្ពុជា ហ្វីលីពីន ថៃ នេប៉ាល់ ម៉ូ​រ៉ូកូ និង​ប៉េ​រូ​។ គ្រាន់តែ​នៅ​ចុងឆ្នាំ 2015 មាន​មនុស្ស​ប្រមាណ 325 លាន​នាក់​មាន​ជំងឺ​រលាកថ្លើម​រ៉ាំរ៉ៃ​រួចទៅហើយ​។​រហូតមកដល់​ពេល​នេះ​មាន​មនុស្ស 257 លាន​នាក់ កំពុង​រស់នៅ​ជាមួយនឹង​ជំ​ងឺ​រលាក​ថ្លើម B និង 71 លាន​នាក់​ទៀត​មានជំ​ងឺ​រលាក​ថ្លើម C ។​

នៅ​ពេល​ដែរ​ថ្លើម​ឈាន​ទៅ​ដល់​ការ​រលាក ពេល​នោះ​អ្នកជំងឺ​អាច​មាន​នូវ​រោគសញ្ញា​មួយ​ចំ​នួន​ដូចជា រមាស់​ស្បែក ខាន់​លឿង ឈឺ​ពោះ ប៉ោង​ពោះ មិន​ឃ្លានបាយ និង​ហើម​ជើង​ជាដើម​។ ទោះបីជា​យ៉ាងណាក៏ដោយ ភាគច្រើន​នៃ​អ្នក​ជំងឺ​មិន​មាន​រោគសញ្ញា​អ្វី​ទាំងអស់​រហូត​ទាល់តែ​ការវិវត្ត​ទៅជា​ជំ​ងឺ​ថ្លើម​រ៉ាំរ៉ៃ​។​

ជំងឺ​រលាក​ថ្លើម​ក៏​អាច​បណ្ដាល​មកពី ស្រា ថ្នាំ ជាតិពុល បាក់តេរី ប៉ារ៉ាស៊ីត​ផង​ដែរ តែ​ជួន​ការ​ទៀត អាច​បណ្តាល​មកពី​ប្រព័ន្ធ​ការពារ​រាងកាយ​ខ្លួនឯង​បាន​វាយ​ប្រហារ​ទៅលើ​ថ្លើម​ខ្លួនឯង ដែរ​បញ្ហា​នេះ​ជា​ករណី​កំ​រ​មួយ​។ ជំងឺ​រលាក​ថ្លើម​ប្រភេទ A និង E អាច​ចម្លង​មក​អ្នក​តាម​រយៈ​ទឹក​ឬ​ចំ​ណី​អាហារ​ដែរ​មាន​ផ្ទុក​នូ​វ​មេរោគ​។ ចំណែក​ឯ​មេរោគ​រលាក​ថ្លើម B និង C អាច​ច​ម្ល​ង​តាមរយៈ ម្ជុល​ស៊ី​រាំង ការ​បញ្ចូល​ឈាម ឬ​ការ​រួមភេទ​។ ចំណែក​ឯ​មេរោគ​រលាក​ថ្លើម D វិញ​ឆ្លង​តាមរយៈ​ឈាម​ដូចគ្នា តែ​វា​មិន​មាន​សកម្មភាព​អ្វី​ទេ លុះត្រាតែ​អ្នកមាន​ផ្ទុក​នូ​វ​មេរោគ​រលាក​ថ្លើម B មួយ​ទៀត​ទើប​អាច​បង្ក​ជា​បញ្ហា​ធ្ង​ន់​ធ្ង​រ​ដល់​អ្នក​បាន​។​

ប៉ុន្តែ​កុំ​បារម្ភ​អី មាន​មធ្យោបាយ​ងាយៗ​ដើម្បី​ទប់​ស្កាត់​ជំងឺ​រលាក​ថ្លើម​បាន​៖

  • ការ​ផ្លាស់ប្តូរ​របៀប​រស់នៅ​

​ប្រសើ​ន​បើ​អ្នក​មាន​ផ្ទុក​នូ​វ​មេរោគ​រលាក​ថ្លើម​រួចហើយ សូម​រក្សា​សុខភាព​អោយ​ល្អ​។ ចៀស​វាង​ទទួលទាន​ជា​តិ​អាល់​កុល និង​ថ្នាំ​មួយ​ចំនួន ដែល​អាច​ប៉ះពាល់​ដល់​ថ្លើម​។ ទទួលទាន​របប​អាហារ​ដែល​ផ្តល់​នូ​វ​ជីវជាតិ និង​ហាត់ប្រាណ​ជាប្រចាំ​។​

ចាក់​វ៉ាក់សាំង​

ប្រសិនបើ​អ្នក​មិន​មាន​ផ្ទុក​នូ​វ​មេរោគ​ទេ សូម​ស្វែង​រក​វ៉ាក់សាំង​សម្រាប់​ជំងឺ​រលាកថ្លើម​ប្រភេទ B ដែល​មាន​ប្រសិទ្ធភាព​ការពារ​បាន​រហូត​ទៅដល់ 95 ភាគ​រយ​ក្នុង​ការ​បង្ការ​ការ​ឆ្លង​មេ​មេរោគ​។ សូម​សាកសួរ​អ្នក​ផ្តល់​សេវា​ថែទាំ​សុខភាព​ដែល​នៅ​ជិត​លោកអ្នក​បំផុត ដើម្បី​ទទួល​បាន​ដំបូន្មាន​អំ​ពី​ថ្នាំ​បង្ការ​។ ប្រសិនបើ​អ្នក​បាន​ឆ្លង​មេរោគ​រលាក​ថ្លើម​រួចហើយ សូម​ទៅ​ពិភាក្សា​ជាមួយ​នឹង​វេជ្ជបណ្ឌិត ដើម្បី​ទទួល​បាន​នូ​វ​សេវា​ព្យាបាល​ដ៏​ត្រឹមត្រូវ​មួយ​។​

សូម​មាន​ការ​ប្រុង​ប្រយ័ត្ន​នូ​វ​បញ្ហា​ដូច​ខាងក្រោម៖

ត្រូវ​ការពារ​ខ្លួន​អ្នក​ជានិច្ច​ជាពិសេស​ពាក់​ស្រោម​អ​នា​ម័​យ​ពេល​រួមភេទ ដើម្បី​ការពារ​ការ​ឆ្លង​ដោយ​មិន​ដឹងខ្លួន​។ ដូចគ្នា​នេះ​ដែរ​ជៀសវាង​ការ​ប្រើ​ម្ជុល​ស៊ី​រាំង​រួមគ្នា ជាពិសេស​សម្រាប់​អ្នកប្រើប្រាស់​គ្រឿង​ញៀន​។​ ​

អត្ថបទ៖ DKSH

អត្ថបទពេញនិយម