គូ​ស្នេហ៍​​​តារា​ថៃល្បី​ៗ​​៥​គូ​ ​ដែល​ចែក​ផ្លូវ​​គ្នា​​ទៅ​ហើយ​ ក៏​នៅ​តែ​​​​មាន​​ទំនាក់ទំនង​​ស្អិត​ល្មួត

  • 2017-07-28 03:13:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ខណៈ​គូ​ស្នេហ៍​ជា​ច្រើន​បែក​គ្នា​ហើយ​ក៏​មើល​មុខ​គ្នា​លែង​ចំ គូ​ស្នេហ៍​មួយ​ចំនួន​ដែល​ចែក​ផ្លូវ​គ្នា​ហើយ ក៏​នៅ​តែ​អាច​រាប់​អាន​គ្នា​ជា​មិត្តភ័ក្ដិ ជា​មិត្ត​រួម​ការងារ​ធម្មតា ដោយ​សារ​ពួក​គេ​បាន​​បែក​គ្នា​ដោយ​សន្តិភាព មិន​មាន​បញ្ហា​ល្អក់​កករ​ជាមួយ​គ្នា​ឡើយ។ ប្រៀប​ដូច​តារា​ល្បី​ៗ​ក្នុង​ប្រទេស​ថៃ​ចំនួន ៥​គូ​ខាង​ក្រោម​នេះ គឺ​នៅ​តែ​មាន​ភាព​រឹង​មាំ​ក្នុង​ការ​ប្រឈម​មុខ​​យ៉ាង​បើក​ចំហ​ជាមួយ​គ្នា និង​ធ្វើ​ការ​ជាមួយ​គ្នា​យ៉ាង​សប្បាយ​ចិត្ត។

១. Pong Nawat និង Kaew Jarinya

ត្បិត​តែ​បែក​គ្នា​ហើយ ប៉ុន្តែ​អ្នក​ទាំង​ពីរ​ក៏​នៅ​តែ​​ទាក់ទង​គ្នា ជជែក​លេង​ជាមួយ​គ្នា​បាន និង​មាន​ភាព​ជា​បង​ប្អូន​ល្អ​នឹង​គ្នា។ ចុង​ក្រោយ​នេះ​ក្នុង​កម្មវិធី “Watch Expo 2017” អ្នក​ទាំង​ពីរ​ក៏​បាន​មក​ចាប់​ដៃ​គូ​ធ្វើ​ការ​ជាមួយ​គ្នា​ម្ដង​ទៀត​លើ​វេទិកា​ដើរ​ម៉ូដ និង​មាន​កាន់​ដៃ​គ្នា​ថែម​ទៀត។

២. Shakrit Yamnam និង Woonsen Virithipa

អតីត​ប្ដី​ប្រពន្ធ​តារា​ដ៏​ល្បី​ក្នុង​សិល្បៈ​ថៃ​មួយ​គូ​នេះ នៅ​តែ​មាន​​មុខ​ជំនួញ​រក​ស៊ី​ជាមួយ​គ្នា និង​ជួប​គ្នា​តាម​ឱកាស​ផ្សេង​ៗ។ ចុង​ក្រោយ​នេះ​ កាល​ពី​ខែ​មីនា តារា​សម្ដែង Woonsen បាន​ទៅ​ចូល​រួម​អបអរ​ពិធី​សម្ពោធ​ហាង​ថ្មី KRBB Boutique Butcher របស់​អតីត​ស្វាមី​ខ្លួន និង​មាន​ការ​ឱប​ និង​ថើប​គ្នា​យ៉ាង​ស្និទ្ធស្នាល​ដដែល។

៣. Alex Rendell និង Toey Jarinporn

គូ​ស្នេហ៍​តារា​សម្ដែង​វ័យ​ក្មេង​មួយ​គូ​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ជា​ច្រើន​ភ្ញាក់ផ្អើល​ក្រោយ​ប្រកាស​ដំណឹង​ចែក​ផ្លូវ​គ្នា ប៉ុន្តែ​ក្រោយ​ពី​ការ​បែក​គ្នា​នោះ​មក អ្នក​ទាំង​ពីរ​ក៏​នៅ​តែ​ជា​មិត្តភ័ក្ដិ​នឹង​គ្នា និង​តែង​រំឭក​ឈ្មោះ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ធម្មតា។ អ្វី​ដែល​សំខាន់​ពួក​គេ​បាន​ចាប់​ដៃ​គ្នា​ធ្វើ​គម្រោង​​សប្បុរសធម៌​មួយ​ដើម្បី​ជួយ​ដល់​សត្វ​ដំរី​ប្រទេស​ថៃ និង​រីករាយ​ជានិច្ច​បើ​សិន​ជាមាន​ការងារ​សិល្បៈ​ឬ​ថត​ភាពយន្ត​ជាមួយ​គ្នា។

៤. Art Pasut និង Namfon Patcharin

តារា​សម្ដែង​ទាំង​គូ​ធ្លាប់​ស្រឡាញ់​គ្នា​យ៉ាង​ខ្លាំង ប៉ុន្តែ​ក៏​មាន​ហេតុផល​ដែល​​តម្រូវ​ឲ្យ​ចែក​ផ្លូវ​គ្នា។ តែ​ទោះ​យ៉ាង​ណា​ អ្នក​ទាំង​ពីរ​ក៏​នៅ​ត្រលប់​មក​ធ្វើ​ការ​ជាមួយ​គ្នា​​បាន​ក្នុង​រឿង​ភាគ “Khaew​RadChaSee” បាន​ដោយ​គ្មាន​បញ្ហា។

៥. Ter Chantavith និង Peak Patrasaya

ជា​គូ​ស្នេហ៍​តារា​ដែល​បែក​គ្នា​ហើយ ប៉ុន្តែ​ក៏​នៅ​មាន​អ្នក​ដែល​ចង់​ឲ្យ​ត្រលប់​មក​ស្រឡាញ់​គ្នា​វិញ​ច្រើន​បំផុត ខណៈ​អ្នក​ទាំង​ពីរ​ក៏​នៅ​តែ​ជា​បង​ប្អូន​ដែល​មាន​អារម្មណ៍​ល្អ​ចំពោះ​គ្នា​នឹង​គ្នា និង​នៅ​តែ​ធ្វើ​មុខ​ជំនួញ​រួម​គ្នា ថែម​ទាំង​ធ្វើ​ការ​ជាមួយ​គ្នា​ថែម​ទៀត មិន​ថា​សម្ដែង​រឿង​ភាគ ឡើង​ប្រគំ​តន្ត្រី ឬ​ថត​កម្មវិធី​ទូរទស្សន៍​ក្ដី ៕

ប្រភព៖ Sudsapda ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម