ចង់​ឲ្យ​ស្នេហា​កាន់​តែ​ល្អ​ទៅ​មុខ ស្រីៗ​គួរ​​កែប្រែទម្លាប់​ ៥ យ៉ាង​​នេះចេញ

  • 2017-07-28 02:38:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដឹង​ហើយ​ថា​មនុស្ស​មិន​អាច​ធ្វើ​រឿង​ល្អ​គ្រប់​ដប់​នោះ​ទេ តែ​បើ​​ដឹង​ថា ​វា​ជា​ទម្លាប់​ខ្លះ​អាក្រក់​ក្នុង​ទំនាក់ទំនង​ស្នេហា​ហើយ​នោះ យើង​​គួរ​តែ​កែប្រែ​ចេញ ដើម្បី​ឲ្យ​ទំនាក់ទំនង​អ្នក​កាន់​តែ​រលូន​ទៅ​មុខ​ទៀត៖

១. មិន​សូវ​និយាយ​គ្នា ​៖ បើ​អាច​គួរ​តែ​ព្យាយាម​រក​រឿង​មក​និយាយ​គ្នា កុំ​ចូលចិត្ត​ស្ងាត់​រៀង​ខ្លួន​អី​ព្រោះ​បើ​បែប​នេះ​មិន​យូរ​តែ​អ្នក​នឹង​មាន​អារម្មណ៍​ថា​ធុញទ្រាន់​លែង​ចង់​និយាយ​គ្នា​សោះ​តែ​ម្ដង។

រូបតំណាង

**២. គិត​ច្រើន​ពេក ៖** រឿង​ខ្លះ​អ្នក​គិត​ច្រើន​ពេក​ហើយ គួរ​តែ​កែប្រែ​ខ្លះ ព្រោះ​ពេល​ដែល​អ្នក​គិត​ច្រើន​នោះ​រឿង​អាក្រក់​ក៏​ចូល​មក​ក្នុង​គំនិត​របស់​អ្នក​ច្រើន​ដែរ ដូច្នេះ​ស្នេហា​របស់​អ្នក​ក៏​មិន​ល្អ​ទៅ​តាម​ហ្នឹង​ដែរ។ ព្យាយាម​កាត់​បន្ថយ​ការ​គិត​ផ្ដេសផ្ដាស និង គិត​អី​មិន​ល្អ​ទៀត​ទៅ។

៣. ចាត់​ទុក​ស្នេហា​ដូច Game ដើម្បី​ចង់​ឈ្នះ​ចង​ចាញ់ ៖ ជា​ទម្លាប់​អាក្រក់​មួយ​ដែល​មិន​គួរ​មាន​នោះ​ទេ ព្រោះ​ស្នេហា​គឺ​ការ​ស្រឡាញ់​ការ​អាណិត មិន​មែន​ល្បែង​ដែល​អ្នក​យក​មក​លេង ដើម្បី​សប្បាយ ឬ ចង់​ឈ្នះ​នោះ​ទេ។

៤. ធ្វើ​អ្វី​មួយ​តាម​តែ​អារម្មណ៍ ៖ អ្នក​មិន​គួរ​យក​អារម្មណ៍​មក​ធ្វើ​ការ​នោះ​ទេ ព្រោះ​វា​មិន​មែន​ជា​រឿង​ល្អ​ឡើយ គួរ​តែ​ប្រើ​ការ​គិត​ជា​ជាង​អារម្មណ៍ ព្រោះ​នៅ​ពេល​ដែល​អ្នក​ប្រើ​អារម្មណ៍​ម្ខាង​ទៀត​អាច​មាន​ការ​ប៉ះ​ទង្គិច​ដែល​ជា​ហេតុ​ឲ្យ​ស្នេហា​អ្នក​មាន​បញ្ហា។

រូបតំណាង

៥. ស្រែក​គំហក និង ដើរ​ចេញ​ទាំង​មិន​ទាន់​បាន​និយាយ​គ្នា ៖ បើ​មាន​រឿង​អី​កើត​ឡើង​អ្នក​គួរ​តែ​តាំង​ចិត្ត​ស្ដាប់​ហេតុផល និង និយាយ​គ្នា​សិន មិន​គួរ​ស្រែក​គំហក និង ដើរ​ចេញ​ទាំង​មិន​ទាន់​ដឹង​រឿង​ងី​នោះ​ទេ ព្រោះ​វា​ជា​ទម្លាប់​អាក្រក់​បំផុត​ក្នុង​ទំនាក់​ទំនង​ស្នេហា។

កែ​បាន​គួរ​តែ​កែ ដើម្បី​កុំ​ឲ្យ​ហួស​ពេល​ហើយ​បាន​ស្ដាយ​ក្រោយ៕

ចុចអាន៖ ទទួល​ស្គាល់​ទៅ​ថា ពេល​វេលា​កាន់​តែ​យូរ មនោសញ្ចេតនា​កាន់​តែ​សាប​រលាប

ប្រភព៖ relrules ប្រែ​សម្រួល៖ ផេង ផលធិតា

អត្ថបទពេញនិយម