ស្ត្រីធ្លាក់ឈាមក្រោយពេលរួមភេទជារឿងគ្រោះថ្នាក់ដែរទេ?

  • 2017-07-28 01:42:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មតិ​ភាគ​ច្រើន​របស់​ស្ត្រី​យល់​ថា ការ​បើក​កកាយ​រឿង​រ៉ាវ​ទាក់​ទង​នឹង​បញ្ហា​ផ្លូវ​ភេទ​គឺ​ជា​រឿង​ដែល​គួរ​ឱ្យ​អៀន​ខ្មាស​។ ​ប៉ុន្តែ​បើ​ស្ត្រី​រវល់​តែ​អឹម​អៀន​ច្រើន​ ហើយ​ថ្ងៃ​ណា​មួយ​ពួក​គេ​ជួប​សញ្ញាណ​ខុស​ប្រក្រតី​ផ្សេង​ៗ ​នោះ​វា​នឹង​អាច​បង្ក​ជា​គ្រោះ​ថ្នាក់​ដែល​នឹក​ស្មាន​មិន​ដល់​ជាក់​ជា​មិន​ខាន​។ ថ្ងៃ​នេះ​កញ្ញា សូម​លើក​យក​ប្រធានបទ​មួយ​ដែល​ទាក់​ទង​នឹង​អាការៈ​ធ្លាក់​ឈាម​របស់​ស្ត្រី​ក្រោយ​ពេល​រួម​ភេទ​។

១. បញ្ហា​ទូទៅ

នៅ​ពេល​ដែល​មាន​រោគ​សញ្ញា​នេះ​កើត​ឡើង ស្ត្រី​មិន​គួរ​មាន​ការ​ភ័យ​ខ្លាច​នោះ​ទេ​ព្រោះ​វា​មិន​មែន​ជា​អាការៈ​ដែល​គ្រោះ​ថ្នាក់​អាច​ដល់​បាត់​បង់​ជីវិត​ភ្លាម​ៗ​ឡើយ ​ប៉ុន្តែ​អ្នក​ក៏​មិន​គួរ​ធ្វេស​ប្រហែស​ដូច​គ្នា​។

រូបតំណាង

**២. ហេតុ​អ្វី​វា​កើត​ឡើង​?**

វា​អាច​បណ្តាល​មក​ពី​ការ​ប្រើ​កម្លាំង​ខ្លាំង​ពេក​នៅ​ពេល​រួម​ភេទ ​ហើយ​ជា​ពិសេស​មាត់​ស្បូន​ស្ត្រី​ប្រហែល​មាន​សភាព​ស្ងួត​មិន​មាន​ជាតិ​រំអិល​គ្រប់​គ្រាន់​។ ​មូល​ហេតុ​មួយ​ទៀត ​គឺ​បណ្តាល​មក​សន្ទះ​ព្រហ្មចារី​របស់​ស្ត្រី​មាន​សភាព​តូច​ដែល​ទាម​ទារ​ឱ្យ​ការ​រួម​ភេទ​ត្រូវ​ប្រើ​កម្លាំង​ខ្លាំង​។

៣. វា​កើត​ឡើង​គ្រប់​ពេល​មែន​ទេ?

អ្នក​ដែល​ទើប​តែ​រួម​ភេទ​ជា​លើក​ដំបូង​អាច​នឹង​ជួប​ប្រទះ​សញ្ញាណ​បែប​នេះ​ ប៉ុន្តែ​វា​នឹង​បាត់​ទៅ​វិញ​ប្រសិន​បើ​អ្នក​ធ្លាប់​មាន​ការ​រួម​ភេទ​ច្រើន​ដង​។

៤. ប្រការ​ដែល​គួរ​ប្រុង​ប្រយ័ត្ន​

បើ​សិន​ជា​ស្ត្រី​មាន​ហូរ​ឈាម​ច្រើន​ និង​តែង​តែ​ជួប​បញ្ហា​នេះ​ញឹក​ញាប់​បន្ទាប់​ពីរួម​ភេទ នោះ​អ្នក​គួរ​តែ​ទៅ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជា​បន្ទាន់​ តែ​សូម​កុំ​មាន​ការ​អៀន​ខ្មាស​ណា៕

ចុចអាន៖អ្នកណាថារួមភេទក្នុងអំលុងពេលមករដូវជារឿងអាក្រក់?

ប្រភព៖ gurl ប្រែ​សម្រួល៖ អ៊ុង រ័ត្នបញ្ញា

អត្ថបទពេញនិយម