ឪពុក​ម្ដាយ​តឹង​តែង​រឿង​មាន​សង្សារ​ខ្លាំង​ គួរ​ធ្វើ​យ៉ាង​ណា​ល្អ?

  • 2017-07-27 09:29:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មិន​តិច​ដង​ទេ​ដែល​ឪពុក​ម្ដាយ​មួយ​ចំនួន​តែង​​ហាម​កូន​មិន​ឲ្យ​ធ្វើ​នេះ​ ឬ ធ្វើ​នោះ​ ជា​ពិសេស​រឿង​មាន​ស្នេហា​​នេះ​តែ​ម្ដង​បើ​​ទោះ​បី​យើង​ចូល​វ័យ​ ២០ ឆ្នាំ​ហើយ​ក៏​ដោយ។ ចំពោះ​គាត់​វា​ជា​រឿង​ល្អ​ តែ​ចំពោះ​យើង​ វា​​ជា​ការ​​​ហាមឃាត់​សេរី​ភាព​បេះដូង។​ គួរ​ធ្វើ​យ៉ាង​ណា​ល្អ?

១. ដំបូង​ត្រូវ​​​យល់​ពី​អ្វី​ដែល​យើង​ចង់​បាន​សិន​?៖ ​វា​ជា​ស្នេហា​លេង​សើច​​មួយ​ឆាវ​ ​ឬ ​ក៏​​ច្បាស់​លាស? ការ​ដឹង​ពី​ជំហរ​ខ្លួន​ឯង​ច្បាស់​ធ្វើ​ឲ្យ​យើង​មាន​ហេតុ​ផល​​ទៅ​ជជែក​ជាមួយ​​ពួក​គាត់​បាន។

២. យល់​ពី​អ្វី​ដែល​គាត់​ចង់​បាន​៖ តើ​គាត់​ចង់​ឲ្យ​យើង​រៀន​ចប់​សិន? ​ចង់​ឲ្យ​មាន​ការងារ​រឹង​មាំ​សិន? មិន​ថា​ហេតុ​ផល​អ្វី​ទេ​ យើង​ត្រូវ​​យល់​នៅ​ការ​គិត​របស់​គាត់​សិន​ដើម្បី​ងាយ​ស្រួល​បង្ហាញ​ពួក​គាត់​ពី​ជំហរ​របស់​យើង។

៣. អង្គុយ​ចុះ​ហើយ​ជជែក​គ្នា៖ ជួន​កាល​​ការ​យល់​ច្រឡំ​អាច​កើត​ឡើង​ដោយ​សារ​ការ​មិន​យល់​គ្នា។ ការ​ជជែក​គ្នា​ លើក​ហេតុ​ផល​របស់​យើង​ និង​ស្ដាប់​ហេតុ​ផល​គាត់​​​អាច​​ជួយ​បាន​ច្រើន​មិន​ខាន។

៤. ពេល​វេលា​៖ ក្នុង​ភ្នែក​ពួក​គាត់​ទោះ​យើង​ផុត​​អាយុ​ ១៨ ហើយ​​ក៏​នៅ​តែ​ជា​កូន​ក្មេង​ដែរ​។ គួរ​ចំណាយ​ពេល​បង្ហាញ​គាត់​បន្តិច​ម្ដង​ៗ​ថា​យើង​អាច​មើល​ថែ​ខ្លួន​ឯង​បាន​ដោយ​ចាប់​ផ្ដើម​ពី​ការ​រៀន​សូត្រ​ ការងារ​​ ទើប​ឈាន​ដល់​ការ​មាន​ស្នេហា។

៥. បង្ហាញ​គាត់​ថា​មាន​សង្សារ​មិន​មែន​ខុស​ទេ៖ បើ​​ស្នេហា​មិន​ប៉ះ​ពាល់​ការ​រៀន​សូត្រ ការងារ​ ឬ ​ខូច​ខ្លួន​ប្រាណ​នោះ​ វា​មិន​មែន​ជា​រឿង​ដែល​ខុស​ទេ។ ​បើ​យើង​អាច​បង្ហាញ​ចំណុច​ទាំង​នេះ​បាន​ជឿ​ថា​គាត់​ក៏​មិន​បារម្ភ​ដែរ។ ​

៦.​ ចេះ​អត់​ធ្មត់៖ កាលៈទេសៈ​ខ្លះ​តម្រូវ​ឲ្យ​យើង​ចេះ​អត់​ធ្មត់​​ និង​បែក​ពី​មនុស្ស​ដែល​យើង​ស្រឡាញ់​សិន​ដើម្បី​ពង្រឹង​ខ្លួន​ឯង​ឲ្យ​រឹង​មាំ​ជាមុន។ បើ​វា​ជា​​ស្នេហា​​ពិត អ្នក​ទាំង​ពីរ​គួរ​តែ​ព្យាយាម​រក្សា​វា​ឲ្យ​ដល់​ទី​បំផុត។ បន្ទាប់​ពី​រឹង​ដៃ​​ជើង​ហើយ​ ​ឪពុកម្ដាយ​ក៏​គ្មាន​អ្វី​ត្រូវ​​ហាម​ខាត់​​ទៀត​ដែរ៕

ចុច​អាន៖ បើ​ស្រលាញ់​គ្នា​ពិត កុំ​យក​ហេតុផល​គ្រួសារ​ជំទាស់​មក​ធ្វើ​ជា​លេស​បែក​គ្នា

ចុច​អាន៖ មនុស្ស​ស្រី​ឯករាជ្យ ​តែង​សម្លឹងរក​មើលបុរស​បែប​នេះ​ជា​ដៃ​គូស្នេហា

ប្រភព៖ Lovepanky ប្រែ​សម្រួល៖ Chhai Yarith

អត្ថបទពេញនិយម