ចុច​នំ​ Cake ចេញ​លុយ​ កាដូ​ពិសេស​​ពី​ស្ត្រី​ចិន​ម្នាក់​សម្រាប់​ម្ដាយ​ក្មេក (វីដេអូ)

  • 2017-07-27 07:48:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​ស្ត្រី​ម្នាក់​ឈ្មោះ​ Ren ជា​ជនជាតិ​​ចិន​​មក​ពី​ខេត្តShandong ​ បាន​ធ្វើ​រឿង​ដ៏​ពិសេស​ និង​ភ្ញាក់​ផ្អើល​មួយ​សម្រាប់​ម្ដាយ​ក្មេក​របស់​ខ្លួន​​នោះ​គឺ​​ការ​ជូន​កាដូ​នំ​ខួប​កំណើត​ពិសេស​ដែល​អាច​បញ្ចេញ​លុយ​បាន​ពេល​ចុច​វា។

វីដេអូ​នៃ​ការ​ច្នៃ​នំ​ខួប​កំណើត​នេះ​កំពុង​​ទទួល​បាន​ភាព​ល្បីល្បាញ​យ៉ាង​ខ្លាំង​នៅ​ប្រទេស​ចិន​។ បើ​តាម​វីដេអូ លុយ​ដែល​ចេញ​ពី​នំ​នោះ​​មាន​ចំនួន​ ១០០ yuan (ប្រហែល​ ១៥ ដុល្លារ)។

បើ​តាម​បទ​សម្ភាសន៍​ Ren​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ខ្លួន​មាន​គំនិត​បែប​នេះ​គឺ​ដើម្បី​បង្ហាញ​​ពី​ក្ដី​ស្រឡាញ់​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ម្ដាយ​ក្មេក​របស់​ខ្លួន​​​ដោយ​ជូន​កាដូ​ដ៏​ពិសេស​បំផុត៕

ចុច​អាន៖ តារា​ស្រីចិនទាំង ១៩ ល្បី​ថា​រូបរាង​តូច​ច្រឡឹង តែ​កម្ពស់​ពិតក៏មិន​ណយ​ដែរ!

ចុច​អាន៖ ១៤សន្លឹក​របស់ យុគ ចិន្តា និង​កូនស្រី​នៅ​សិង្ហបុរី ពិត​ជា​មាន​ក្តី​សុខ

ប្រភព៖ nextshark ប្រែ​សម្រួល៖ Chhai Yarith

អត្ថបទពេញនិយម