បន្ទាប់ពី​ចូលសង្គ្រោះបន្ទាន់ ឥឡូវតួឯក​ស្រី "ភរិយាបណ្តូលចិត្ត" នាង Bella យ៉ាងម៉េចហើយ?

  • 2017-07-26 07:46:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ ​តារា​សម្តែង​ស្រី​ថៃ​ Bella​ Ranee ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ជា​បន្ទាន់​បន្ទាប់​ពី​មាន​អាការៈ​ក្អួត​ចង្អោរ ​និង​សន្លប់​នៅ​កន្លែង​ថត​ផ្ទាល់​តែ​ម្តង​។ បើ​តាម​ការ​ពិនិត្យ​ព្យាបាល​របស់​គ្រូពេទ្យ ​Bella ​មាន​ការ​ពុល​អាហារ​និង​រលាក​ក្រពះ​ដែល​តម្រូវ​ឱ្យ​នាង​ត្រូវ​សម្រាក​នៅ​មន្ទីរពេទ្យ​មួយ​រយៈ​សិន​។

ទោះ​ជា​យ៉ាង​ណា​ក្ពី ​ក្រោយ​ពី​ទទួល​ការ​ព្យាបាល​រយៈ​ពេល ​២ ​ថ្ងៃ​រួច​មក ​អាការៈ​របស់​តារា​សម្តែង​ស្រី​រូប​នេះ​ហាក់​បី​ដូច​ជា​ធូរ​ស្បើយ​ជាង​មុន​ច្រើន​ ប៉ុន្តែ​នាង​នៅ​តែ​ស្ថិត​ក្រោម​ការ​តាម​ដាន​ស្ថាន​ភាព​ជំងឺ​បន្ត​ទៀត​ដដែល​៕

ប្រភព៖ daranews ប្រែ​សម្រួល៖ អ៊ុង រ័ត្នបញ្ញា

អត្ថបទពេញនិយម