បើ​ស្រលាញ់​គ្នា​ពិត កុំ​យក​ហេតុផល​គ្រួសារ​ជំទាស់​មក​ធ្វើ​ជា​លេស​បែក​គ្នា

  • 2017-07-27 00:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

“លើ​លោក​នេះ បើ​មិន​ស្រលាញ់​គឺ​មិន​ស្រលាញ់​ហើយ គ្រប់​ហេតុផល​គឺ​សុទ្ធ​តែ​ជា​លេស​តែ​ប៉ុណ្ណោះ" ខ្ញុំ​ស្រលាញ់​ពាក្យ​មួយ​ឃ្លា​នេះ​ណាស់។

ពេល​ខ្ញុំ​ធំ​ដឹង​ក្ដី​ទើប​ខ្ញុំ​ដឹង​ថា​បុរស​អាច​មាន​ហេតុផល​ដ៏​អស្ចារ្យ​នឹក​ស្មាន​មិន​ដល់​ដើម្បី​បិទបាំង​សកម្មភាព​របស់​ខ្លួន​ឯង។ ហេតុ​អី​ពេល​បែក​ចិត្ត​មាន​អ្នក​ថ្មី​បែរ​ជា​អូស​ម្ដាយ​ខ្លួន​ចូល​ដើម្បី​បិទបាំង​ការ​ពិត​នោះ ចុង​បញ្ចប់​តើ​គាត់​ជា​អ្នក​ស្រលាញ់​ឬ​ម្ដាយ​គាត់? ពិត​ជា​គួរ​ឲ្យ​អស់សំណើច។ អស់​ស្រលាញ់​គឺ​អស់​ស្រលាញ់ មិន​ចង់​ការ​គឺ​មិន​ចង់​ការ ហេតុផល​អី​ត្រូវ​កុហក​ខ្លួន​ឯង។

នៅ​លើ​លោក​នេះ ប្រភេទ​បុរស​ដែល​គួរ​ឲ្យ​មើល​ងាយ​ជាង​គេ​គឺ​អ្នក​មិន​ច្បាស់​ការ និង​បោកប្រាស់។ បើ​សិន​ជា​ហ៊ាន​និយាយ​ថា​ស្រលាញ់​គេ​ហើយ ម៉េច​មិន​ហ៊ាន​ដណ្ដើម​យក​អ្វី​ដែល​ខ្លួន​ចង់​បាន? សូម្បី​តែ​ការ​បង្ហាញ​ចេញ​មក​បន្តិច​ថា​យើង​ក្លាហាន​ក៏​គ្មាន។ ខ្ញុំ​ផ្ដល់​ដំបូន្មាន​ចេញ​ពី​ចិត្ត បើ​ស្រលាញ់​ប៉ះ​ចំ​មនុស្ស​ប្រភេទ​នេះ គួរ​ដើរ​ចេញ​ឲ្យ​លឿន​ទៅ។ បើ​សិន​ជា​គេ​ទន់​ខ្សោយ​ដល់​ថ្នាក់​នេះ​ហើយ មាន​តែ​អ្នក​ត្រូវ​ការពារ​គេ​វិញ។

ការ​ពិត​ទៅ រឿង​ដែល​ស្មុគស្មាញ​ជាង​គេ​លើ​លោក​នេះ​នៅ​តែ​ជា​រឿង​មនោសញ្ចេតនា។ នារី​ៗ​សូម​កុំ​ទាក់ទង​នឹង​បុរស​ណា​ដែល​ហារ​មាត់​ឡើង​និយាយ​ពាក្យ​ដូច​ជា ម៉ាក់​បង​ចូល​ចិត្ត​ស្រី​អញ្ចេះ ប៉ា​បង​ចូលចិត្ត​ស្រី​អញ្ចោះ។ តើ​ការ​ពិត​គេ​យក​ប្រពន្ធ​ដើម្បី​ខ្លួន​ឯង ឬ​ក៏​យក​ឲ្យ​គ្រួសារ​គេ?

ចុចអាន៖

អត្ថបទ៖ Caramel

អត្ថបទពេញនិយម