បញ្ហា​ ៥យ៉ាង អាច​​​កើត​ឡើង​លើ​រាង​កាយ​​មនុស្ស​ស្រី​ក្រោយ​បែក​បាក់​ស្នេហា

  • 2017-07-26 04:27:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តាម​ពិត​ទៅ​ពេល​យើង​បែក​ពី​មិត្ត​ប្រុស​ ផល​ប៉ះ​ពាល់​ដែល​កើត​ឡើង​មិន​មែន​ត្រឹម​តែ​ផ្លូវ​ចិត្ត​ទេ​ តែ​វា​ក៏​មាន​ឥទ្ធិពល​ទៅ​លើ​រាង​កាយ​របស់​យើង​ដែរ។​ ខាង​ក្រោម​នេះ​គឺ​ជា​បញ្ហា​ទាំង​ ៥ ដែល​អាច​កើត​ឡើង​​ក្រោយ​​ការ​ចែក​ផ្លូវ​ជាមួយ​សង្សារ៖

១. គេង​មិន​លក់​ដែល​នាំ​ឲ្យ​​​ស្លេក​ស្លាំង​៖ នេះ​ក៏​ដោយ​សារ​តែ​អារម្មណ៍​ខ្វល់​ខ្វាយ​ច្រើន។ ​ការ​សិក្សា​បាន​ឲ្យ​ដឹង​ថា​ឥទ្ធិពល​ដែល​មនុស្ស​ទទួល​ពេល​បែក​បាក់​ស្នេហា​គឺ​ដូច​ទៅ​នឹង​អ្នក​ដែល​ញៀន​ថ្នាំ​កូកាអ៊ីន​​ដែរ គឺ​មាន​បញ្ហា​រឿង​គេង​​​។

២. មាន​បញ្ហា​ស្បែក៖ ពេល​គិត​ច្រើន​យើង​ក៏​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ថែ​រក្សា​ស្បែក​ដូច​មុន​ដែល​បណ្ដាល​ឲ្យ​កើន​​មុន​ ឬ​ ជួន​កាល​​ជ្រុះ​សក់​ទៀត​ផង។

៣. ថប់​ក្នុង​ទ្រូង៖ នោះ​ក៏​ដោយ​សារ​តែ​ការ​ប៉ះពាល់​អារម្មណ៍​ផ្លូវ​ចិត្ត​ខ្លាំង​​ដែល​បណ្ដាល​ឲ្យ​ប្រព័ន្ធ​ដំណើរ​ការ​បេះដូង​មាន​បញ្ហា។

៤. ឡើង​ទម្ងន់៖ កើត​ឡើង​​​ដោយ​សារ​តែ​ប្រព័ន្ធ​រំលាយ​អាហារ​មាន​បញ្ហា​បណ្ដាល​មក​ពី​ភាព​​ស្មុគស្មាញ​ខ្លាំង​ពេក។ ម្យ៉ាង​ទៀត​ វា​ក៏​អាច​បណ្ដាល​មក​ពី​ការ​មិន​បាន​ហាត់​ប្រាណ និង​ការ​ញ៉ាំ​មិន​បាន​ត្រឹម​ត្រូវ​ផង​ដែរ៕

ចុច​អាន៖ បើ​មិត្ត​ប្រុស​ធ្វើ​រឿង​ទាំង​នេះ​បាន​ន័យ​ថា​គេ​មិន​ស្រឡាញ់​យើង​គ្រប់​គ្រាន់​ទេ

ចុច​អាន៖ ខ្ញុំ​ខុស​មែន​អត់ ដែល​មាន​សង្សារ​ហើយ នៅ​ហ៊ាន​ Crush លើ​អ្នក​ផ្សេងទៀត?

ប្រភព៖ Brightside ប្រែ​សម្រួល៖ Chhai Yarith

អត្ថបទពេញនិយម