មិន​មែន​លេង​សើច! អ្នក​ញ៉ាំ​យ៉ាង​ណា​ក៏​មិន​ធាត់ ប្រយ័ត្ន​មាន​ជំងឺ​នេះ​

  • 2017-07-26 02:07:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្រីៗ​ភាគ​ច្រើន​ចង់​បាន​រាង​ស្លីម ទោះ​​​ញ៉ាំ​យ៉ាង​ណា​ក៏​មិន​ធាត់​មែន​ទេ? បើ​គ្រាន់​តែ​គីឡូ​នៅ​ថេរ​ធម្មតា មិន​ស្គម​ស្គាំង​ខ្លាំង គឺ​ជា​រឿង​ល្អ​មួយ​ដែល​នារី​ៗ​គួរ​ចង់​បាន ប៉ុន្តែ​បើ​ទោះ​ខំ​ញ៉ាំ​យ៉ាង​ណា​ តែ​បែរ​មិន​មាន​សាច់​មាន​ឈាម​ ទៅ​ជា​ស្លេក​ស្លាំង​ មើល​ទៅ​គ្មាន​កម្លាំង​នោះ អ្នក​គួរ​តែ​ពិនិត្យ​ឱ្យ​បាន​ច្បាស់ ខ្លាច​ដូច​ករណី​នារី​ខាង​ក្រោម​នេះ។

​នារី​ហ្វីលីពីន​ម្នាក់ ឈ្មោះ​ថា ​Patrisha Banawa ​បាន​បង្ហាញ​បទ​ពិសោធន៍​របស់​នាង​នៅ​លើ​ Facebook​ ដែល​បាន​កើត​ជំងឺ​ម្យ៉ាង​ហៅ​ថា Scoliosis ​​ជា​ជំងឺ​បណ្ដាល​ឱ្យ​ឆ្អឹង​ខ្នង​របស់​មនុស្ស​ទៅ​ជា​កោង​វៀច​ មិន​ត្រង់​ពី​លើ​ចុះ​ក្រោម​ដូច​មនុស្ស​ធម្មតា​ឡើយ​។ កាល​ណា​កើត​ជំងឺ​នេះ ទោះ​អ្នក​​​នោះ​ប្រឹង​ញ៉ាំ​ច្រើន​លើស​ពី​មនុស្ស​ទូទៅ​យ៉ាង​ណា ក៏​​​មិន​អាច​ឡើង​គីឡូ ឬ​មាន​សាច់​មាន​ឈាម​ដូច​គេ​ឯង​ដែរ​។

Patrisha ប្រាប់​ថា នាង​កើត​ជំងឺ​នេះ​តាំង​ពី​ឆ្នាំ​២០១៣​មក ហើយ​បន្ទាប់​មក​ នាង​ក៏​ចាប់​ផ្ដើម​ស្វែង​យល់​ពី​ជំងឺ​ខុស​ប្រក្រតី​មួយ​នេះ​។ តាំង​ពី​កើត​ជំងឺ​នេះ​មក នាង​ចេះតែ​មាន​អារម្មណ៍​ថា​ សរីរាង្គ​ខាង​ក្នុង​​របស់​នាង​ដូច​ជា​កៀប​ចូល​គ្នា ព្រោះ​តែ​ភាព​កោង​នៃ​ឆ្អឹង​ខ្នង​របស់​នាង​​។ ពេល​ខ្លះ វា​បណ្ដាល​ឱ្យ​​​ក្អួត​ចង្អោរ ហើយ​ពិបាក​ដក​ដង្ហើម​។

មនុស្ស​ដែល​មិន​បាន​ដឹង​រឿង​នេះ​ តែង​តែ​បង្អាប់​នាង ថា​មិន​ខំ​ញ៉ាំ​អាហារ​ឱ្យ​មាន​សាច់​ជាង​នេះ ប៉ុន្តែ​ការ​ពិត នាង​តែង​តែ​ឃ្លាន ហើយ​ក៏​ញ៉ាំ​ច្រើន​ណាស់​ដែរ នៅ​តែ​មិន​អាច​ឡើង​គីឡូ​បាន។ អ្នក​ខ្លះ​ទៀត ក៏​រិះគន់​ថា នាង​ធ្វើ​ពុត ធ្វើ​មាយា រាល់​ពេល​នាង​ត្អូញ​ថា​ឈឺ​ម្ដងៗ ព្រោះ​មើល​ពី​ខាង​ក្រៅ នាង​ដូច​មនុស្ស​គ្មាន​ជំងឺ​អ៊ីចឹង។

ព្រោះ​តែ​ធ្លាប់​ទទួល​អារម្មណ៍​ឈឺចាប់ ទាំង​ផ្លូវ​កាយ​ និង​ផ្លូវ​ចិត្ត​បែប​នេះ ​Patrisha បាន​បង្ហោះ​បទ​ពិសោធន៍​នេះ និង​បាន​ផ្ដាំ​ផ្ញើ​ដល់​អ្នក​ដែល​មាន​ស្ថានភាព​ដូច​នាង គឺ​ញ៉ាំ​ច្រើន​ហើយ​នៅ​តែ​មិន​ធាត់ ឱ្យ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ពិនិត្យ និង​ព្យាបាល​ឱ្យ​បាន​លឿន​បំផុត ហើយ​ក៏​មិន​ត្រូវ​ប្រើ​កម្លាំង​ធ្ងន់​ពេក​នោះ​ដែរ​។

ម៉ូដែល​អាយុ​២៦​ឆ្នាំ តែ​ស្បែក​ជ្រួញ​ដូច​យាយ​ចាស់ធ្លាប់បាក់ទឹកចិត្ត តែពេលនេះ...

​Patrisha ធ្លាប់​ច្រណែន​នឹង​នារី​ដទៃ​ដែល​អាច​ស្លៀក​ពាក់​សិច​ស៊ី និង​បញ្ចេញ​សាច់​ខ្នង​របស់​ពួក​នាង​តែ​ទោះ​យ៉ាង​ណា Patrisha ក៏​បាន​ជម្នះ​ការ​អៀន​ខ្មាស ចូល​រួម​ប្រកួត​កម្មវិធី​សម្រស់​​នៅ​ឆ្នាំ​២០១៤​ និង​បាន​ជយលាភី​លេខ​២​ទៀត​ផង៕ ​

ប្រភព៖ Viral4Real ប្រែ​សម្រួល៖ សរ សុគន្ធី

អត្ថបទពេញនិយម